no-alternative title
no-alternative title
no-alternative title
no-alternative title

Panasonic LUMIX FZ80D បំពាក់នូវសិនស័រទំហំ 18.1MP គាំទ្រឡែន Lumix DC Vario 60x អាច Zoom បាន 60 ដង

ក្រុមហ៊ុន Panasonic ទើបតែបានបញ្ចេញកាមេរ៉ាស៊េរីថ្មីដែលជាប្រភេទ Superzoom compact camera ម៉ូដែល LUMIX FZ80D។ កាមេរ៉ាស៊េរីថ្មីនេះ ផលិតឡើងយ៉ាងពិសេសសម្រាប់អ្នកចូលចិត្តការថតឯកសារសត្វព្រៃ និងព្រៃប្រឹក្សាធម្មជាតិ។ Panasonic LUMIX FZ80D ជាម៉ូដែលថ្មីបន្តជំនាន់ពី LUMIX FZ80 ដែលបានប្រកាសចេញកាលពីឆ្នាំ 2017។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាមេរ៉ា Superzoom ជំនាន់ថ្មីនេះ បានបំពាក់នូវសែនស័រទំហំ 18.1-inch ជាប្រភេទ CMOS Sensor ភ្ជាប់ជាមួយលែនប្រភេទ Lumix DC Vario 60x zoom lens និងដំណើរជាមួយប្រព័ន្ធ POWER O.I.S ដូចជំនាន់ចេញឆ្នាំ 2017 ដែរ។ នៅលើម៉ូដែលជំនាន់ថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការបង្កើនទៅលើគុណភាពអេក្រង់ Viewfinder និងអេក្រង់ LCD ថាច់ស្រ្គីនខាងក្រោយបានល្អប្រសើរជាងជំនាន់មុន។ ហើយជាពិសេស គឺមានកន្លែងសាកថ្មផ្ទាល់នៅលើកាមេរ៉ាដោយប្រើរន្ធ USB-C ផ្តល់ភាពងាយស្រួល ដោយមិនចាំបាច់ដោះថ្មចេញមកសារភ្លើងនៅក្រៅនោះទេ។ 

ហើយចំនុចដែលមានការ Upgrade សំខាន់បំផុតខុសពីជំនាន់មុននោះ គឺការប្រើប្រាស់ប្រព័ន្ធលែនថ្មីប្រភេទ DC Vario 60x zoom lens នេះតែម្តង។ ដោយលែនថ្មីនេះមានសមត្ថភាពអាចពង្រីកប្លង់ថតបានកាន់តែទូលាយដែលដំណើរការយ៉ាងល្អជាមួយនឹងប្រព័ន្ធ telephoto ខ្នាត 20-1200mm ដែលវាល្អខ្លាំងសម្រាប់អ្នកថតរូបដែលចូលចិត្តក្នុងថតរូបបែបឯកសារសត្វព្រៃ និងទេសភាព។ បន្ថែមពីនេះ នៅពេលដែលប្រើប្រាស់ក្នុងថតជាមួយនឹង Focal Lengths វានឹងប្រើនូវប្រព័ន្ធ POWER O.I.S ដើម្បីជួយក្នុងការកាត់បន្ថយកម្រិតព្រិលស្រអាប់ដែលបណ្តាលមកពីភាពញ័រកាមេរ៉ា ដូចនេះវាជួយធ្វើឲ្យរូបភាពផលិតចេញមកបានច្បាស់ ទោះបីជាកាន់ថតដោយដៃផ្ទាល់ក៏ដោយ។

សម្រាប់សមត្ថភាពថតវីដេអូវិញ Panasonic Lumix FZ80D អាចថតវីដេអូបានក្នុងកម្រិត UHD 4K@30p ក្នុងល្បឿន 100Mbps ជាទម្រង់ហ្វាល់ MP4 ឬ Full-HD 1080p និង Slow-motion បានក្នុងល្បឿន 720p@120fps និង 480p@240fps។ បន្ថែមពីនេះនៅលើ Lumix FZ80D ក៏មានមុខងារថតកម្រិត 4K Burst, 4K Pre-Burst និង 4K Burst (S/S) ផងដែរ ដោយកម្រិតនៃការថតគឺទំហំ 8MP ក្នុងល្បឿន 30fps។

ជាមួយនឹងមុខងារ Zoom Compose Assist អនុញ្ញាតឱ្យអ្នកថតអាចធ្វើការពង្រីកបានយ៉ាងរហ័សដោយគ្រាន់តែចុចប៊ូតុងមួយដើម្បីបញ្ជាក់សមាសភាពឡើងវិញប៉ុណ្ណោះ។ Panasonic Lumix FZ80D  ក៏មានមុខងារថតរូបបែបម៉ាក្រូ (Macro Mode) ដែលអនុញ្ញាតឱ្យអ្នកថតរូបធ្វើការផ្តោតទៅលើវត្ថុដែលមានក្នុងចម្ងាយប្រមាណ 0.4-inch។ យ៉ាងណាមិញ Panasonic មិនទាន់បានប្រកាសពីកាលបរិច្ឆេទ និងតម្លៃរបស់កាមេរ៉ាជំនាន់ថ្មី Lumix FZ80D របស់ខ្លួននៅឡើយទេ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍