no-alternative title
no-alternative title
no-alternative title
no-alternative title

ម៉ូនីទ័រថ្មី MSI MPG 341CQPX QD-OLED & MAG 271QPX QD-OLED E2 ពង្រីកវិសាលភាពនៃការលេងហ្គេមគ្មានដែនកំណត់

MSI ដែលជាក្រុមហ៊ុនឈានមុខគេរបស់ពិភពលោក លើផ្នែក hardware សម្រាប់ការលេងហ្គេម នៅថ្ងៃនេះ មានមោទនៈភាពនៅក្នុងការពង្រីកនូវផ្នែក hardware របស់ខ្លួន ទៅកាន់អ្នកលេងហ្គេមទាំងអស់ តាមរយៈអេក្រង់ OLED Panels ដែលនឹងក្លាយជាជម្រើសដ៏សំខាន់បំផុតសម្រាប់អ្នកលេងហ្គេមគ្រប់រូប។ ជាមួយការបង្ហាញនូវផលិតផលថ្មី QD-OLED នៅពេលេនេះក្រុមហ៊ុន MSI បានបន្តក្នុងការផ្តល់អោយអ្នកលេងហ្គេមជាច្រើននូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យដែលមិនអាចប្រៀបធៀបបាននោះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ ក្រុមហ៊ុន MSI បានបង្ហាញនូវម៉ូនីទ័រលេងហ្គេម MPG 341CQPX QD-OLED  ថ្មីដែលមានការឌីស្សាញរូបរាងយ៉ាងពិសេសសម្រាប់ផ្តល់នូវបទពិសោធន៍ថ្មីទៅលើការលេងហ្គេមរបស់អ្នក។ ជាមួយនឹងអេក្រង់ធំដល់ទៅ 34-អ៊ីង ultrawide ទំហំ 3440x1440 (UWQHD) resolution ហើយនិងមានល្បឿន refresh rate 240Hz នៅលើម៉ូនីទ័រ MPG 341CQPX ក៏មានផ្តល់នូវកម្រិតភាពច្បាស់ខ្ពស់ដោយសារតែបច្ចេកវិទ្យា QD-OLED technology ថែមទៀតផង។ ក្រុមហ៊ុន MSI បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ខ្លួនសម្រាប់អ្នកលេងហ្គេមគ្រប់រូបជាមួយនឹងការដាក់អោយប្រើប្រាស់នូវបច្ចេកវិទ្យា cutting-edge technology និងសមត្ថភាពដ៏ខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់។

សម្រាប់ម៉ូដែល MPG 341CQPX QD-OLED នេះ ត្រូវបានឌីស្សាញឡើងយ៉ាងពិសេសក្នុងការផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមនៅក្នុងកម្រិតមួយដ៏អស្ចារ្យ ដែលមិននឹកស្មានដល់ ដោយអេក្រង់នេះ មានកម្រិតកោងដល់ទៅ 1800R។ ជាមួយនឹងកម្រិត refresh rate ល្បឿន 240Hz នេះ ក៏នូវមានមានកម្រិតឆ្លើយតបអេក្រង់បាន 0.03ms response time ដែលលឿនក្នុងការប្រើប្រាស់ផងដែរ។ បន្ថែមពីនេះ នៅលើម៉ូនីទ័រនេះ ក៏មានការបំពាក់នូវមុខងារជាច្រើនទៀតដូចជា KVM, HDMI 2.1, MSI Gaming Intelligence និង VESA ClearMR 13000 ដែលធ្វើអោយម៉ូនីទ័រ MPG 341CQPX QD-OLED នេះ ក្លាយជាតម្រូវការដ៏សំខាន់សម្រាប់អ្នកលេងហ្គេមកម្រិត high-end ផងដែរ។

ក្រុមហ៊ុន MSI នៅតែបន្តក្នុងការបំពេញនូវតម្រូវការសម្រាប់អ្នកលេងហ្គេមគ្រប់រូប តាមរយៈការបង្ហាញនូវម៉ូនីទ័រ QD-OLED ដែលមានតម្លៃសមរម្យបំផុត។ ម៉ូនីទ័រ QD-OLED ថ្មីរបស់ក្រុមហ៊ុន MSI នេះ ក៏មានការពង្រឹងទៅលើកម្រិតនៃការទស្សនា និងល្បឿនទាំងនៅលើការលេងហ្គេម  FPS games  និង AAA games ថែមទៀតផង។ 

 

សម្រាប់ម៉ូនីទ័រ MAG 271QPX QD-OLED E2 នេះ មានអេក្រង់កម្រិត 2K ជាមួយនឹងកម្រិតល្បឿន 240Hz refresh rate  និងមានកម្រិតឆ្លើយតបអេក្រង់ 0.03ms ទំហំ 2560x1440 (WQHD) resolution ហើយថែមទាំងមានរន្ធ HDMI 2.1 connectivity ផងដែរ។ ម៉ូនីទ័រនេះ ត្រូវបានឌីស្សាញឡើងសម្រាប់អោយអ្នកលេងហ្គេម FPS និង console gaming។ ផលិតផលថ្មីនេះ គឺមានការបំពាក់នូវ MSI OLED Care 2.0 ដែលមានបញ្ចូលនូវការឌីស្សាញកង្ហារថ្មី និងទ្រទ្រង់នូវ MSI console mode ថែមទៀតផង។ 

MSI OLED Care 2.0 នេះក៏មានការពង្រឹងទៅលើការការពារអេក្រង់តាមរយៈការប្រើប្រាស់នូវ Pixel Shift, Panel Protect និង Static Screen Detection រួមជាមួយនឹងមុខងារថ្មីៗជាច្រើនទៀតនោះគឺ Multi-Logo Detection, Taskbar Detection និង Boundary Detection ដើម្បីការពារការឆេះអេក្រង់ OLED ផងដែរ។ សម្រាប់កាលបរិច្ឆេទនៃការលក់ផ្លូវការ សូមទំនាក់ទំនងទៅកាន់ក្រុមហ៊ុន MSI ដែលនៅជិតអ្នកបំផុត។

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន