no-alternative title

ក្រុមហ៊ុន MSI ប្រារព្ធខួប 20 ឆ្នាំរបស់ខ្លួននៅក្នុងឧទ្យានវប្បធម៌ និងច្នៃប្រឌិត Songshan នៅក្នុងទីក្រុងតៃប៉ិ

ថ្មីៗនេះ MSI ដែលជាក្រុមហ៊ុននាំមុខគេទៅលើកុំព្យូទ័រលេងហ្គេម កុំព្យូទ័រច្នៃប្រឌិត និងកុំព្យូទ័រសម្រាប់អាជីវកម្ម និងផលិតភាពការងារនោះ ក្រុមហ៊ុននេះ បានចាប់ផ្តើមក្នុងការរៀបចំនូវខួបអបអរសាទរលើកទី 20 (Global Laptop 20th Anniversary Celebration) នៅក្នុងឧទ្យានវប្បធម៌ និងភាពច្នៃប្រឌិត Songshan នៅក្នុងទីក្រុងតៃប៉ិ។ នៅក្នុងព្រឹត្តិការណ៍នេះមិនត្រឹមតែបង្ហាញនូវកុំព្យូទ័រម៉ូឌែលពិសេសៗ និងបច្ចេកវិទ្យារបកគំហើញថ្មីៗរបស់ក្រុមហ៊ុន MSI នោះទេនៅក្នុងរយៈពេលជាង 20 ឆ្នាំកន្លងមកនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងកម្មវិធីនេះ ក្រុមហ៊ុន MSI ក៏ផ្តល់នូវកន្លែងសម្រាប់ផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យថែមទៀតជាមួយនឹងការដាក់តាំងបង្ហាញនូវកុំព្យូទ័រជាច្រើនម៉ូដែលរបស់ក្រុមហ៊ុន MSI ដែលមានសមត្ថភាពខ្លាំងក្លា និងបច្ចេកវិទ្យាថ្មីៗជាច្រើន។ កុំព្យូទ័រទាំងនេះ សុទ្ធសឹងតែមានមុខងារ AI សមត្ថភាពខ្លាំងក្លានៅក្នុងការលេងហ្គេមកម្រិតខ្ពស់ ការ streaming និងការកែប្រែទៅលើរូបភាពបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់បំផុត។

 

ទិដ្ឋភាពនៃដំណើររបស់កុំព្យូទ័រ MSI ក្នុងរយៈពេលជាង 20 ឆ្នាំ

នៅក្នុងផ្នែកនៃប្រវត្តិសាស្រ្តមួយនេះគឺមានការបង្ហាញអំពីប្រវត្តិរបស់ក្រុមហ៊ុន MSI ទៅលើផ្នែកុំព្យូទ័ររយៈពេលជាង 20 ឆ្នាំនេះ។ ចាប់ផ្តើមនៅក្នុងឆ្នាំ 2004 ជាមួយនឹងការប្រកាសបង្ហាញនូវកុំព្យូទ័រដំបូងបំផុតនោះគឺ M510C ក្រុមហ៊ុនបច្ចេកវិទ្យា MSI នៅតែបន្តនាំមុខគេនៅក្នុងឧស្សាហកម្មកុំព្យូទ័រនេះតាមរយៈបច្ចេកវិទ្យាថ្មីៗជាច្រើន។ នៅក្នុងឆ្នាំ 2007 ក្រុមហ៊ុននេះក៏បានប្ករាសបង្ហាញនូវកុំព្យូទ័រលេងហ្គេមដំបូងបំផុតរបស់ពិភពលោកនោះគឺ GX600 សម្រាប់ទីផ្សារថ្មីកាន់តែធំជាងមុន។ បន្ទាប់មក ក្រុមហ៊ុន MSI ក៏បន្តក្នុងការបញ្ចេញនូវម៉ូឌែលពិសេសៗជាច្រើនដូចជា GS70 ដែលជាកុំព្យូទ័រលេងហ្គេមស្លីមស្តើងបំផុតរបស់ពិភពលោក កុំព្យូទ័រលេងហ្គេម GT80 ដែលបំពាក់នូវ full mechanical keyboardនិងកុំព្យូទ័រសម្រាប់អ្នកច្នៃប្រឌិត P65 ដំបូងបំផុតថែមទៀត។

ការបន្តក្នុងការផ្តល់នូវបច្ចេកវិទ្យាថ្មីៗកាន់តែអស្ចារ្យរបស់ក្រុមហ៊ុន MSI នៅក្នុងវិស័យកុំព្យូទ័រនេះ ក៏បានទាក់ទាញនូវចំណាប់អារម្មណ៍ជាច្រើនពីមនុស្សគ្រប់ស្រទាប់វណ្ណៈក្នុងការប្រើប្រាស់នូវផលិតផលទាំងនេះ។ ក្រុមហ៊ុននេះ ក៏បានសហការជាមួយនឹងក្រុមហ៊ុនជាច្រើនទៀតក្នុងការនាំយកនូវកុំព្យូទ័រម៉ូឌែលពិសេសដូចជា Creator Z16 Hiroshi Fujiwara Limited Edition ការសហការជាមួយនឹងក្រុមហ៊ុនរថយន្តប្រណិត Mercedes-AMG ក្នុងការបង្កើតនូវកុំព្យូទ័រម៉ូឌែល Stealth 16 Mercedes-AMG Motorsport និងកុំព្យូទ័រ Raider GE66 Dragonshield Limited Edition នៅក្នុងកិច្ចសហការជាមួយនឹង Hollywood ថែមទៀត។ ទាំងនេះគឺជាសមិទ្ធិផលដ៏អស្ចារ្យរបស់ក្រុមហ៊ុននេះទៅលើកុំព្យូទ័រកម្រិតខ្ពស់ៗជាច្រើនរបស់ក្រុមហ៊ុន MSI ។

 

កម្លាំងម៉ាស៊ីនខ្លាំងក្លា ភាពច្នៃប្រឌិតកម្រិតខ្ពស់ និងបទពិសោធន៍ដែលមិនគួរអោយជឿ

នៅក្នុងផ្នែកនេះ គឺមានការបង្ហាញនូវសមិទ្ធិផលថ្មីៗជាច្រើនរបស់កុំព្យូទ័រ MSI ដែលមានដូចជាប្រព័ន្ធត្រជាក់ ការឌីស្សាញទៅលើតួខ្លួនកុំព្យូទ័រ និងកម្មវិធី AI ជាច្រើនទៀតក្នុងការផ្តល់នូវបទពិសោធន៍អស្ចារ្យគ្មានគូប្រៀបនោះទេ។ កុំព្យូទ័រដែលមានសមត្ថភាពខ្លាំងក្លារបស់ក្រុមហ៊ុន MSI នេះគឺមានការឌីស្សាញយ៉ាងយកចិត្តទុកដាក់ និងបំពាក់នូវសមាសភាគនៃប្រព័ន្ធត្រជាក់ជាច្រើនដែលមានដូចជាផ្នែកកង្ហារ ប្រព័ន្ធបំភាយកំដៅ និង thermal paste ជាដើម។ សម្រាប់តួខ្លួននៃកុំព្យូទ័រនេះ ក្រុមហ៊ុន MSI បានប្រើប្រាស់នូវម៉ាញ៉េស្យូមអាលុយមីញ៉ូម អាលុយមីញ៉ូម និងប្លាស្ទិក។ សម្រាប់បច្ចេកវិទ្យា AI វិញ ក្រុមហ៊ុន MSI បាននាំមុខគេនៅក្នុងឧស្សាហកម្មនេះតាមរយៈការបំពាក់នូវ processor Core Ultra ថ្មីឌីស្សាញសម្រាប់មុខងារ AI និងកម្មវិធីជាច្រើនទៀតដូចជា AI Engine ឬ AI Artist និង AI Ready ជាដើម។

បន្ថែមពីនេះ ក្រុមហ៊ុន MSI ក៏មានការតាំងបង្ហាញនូវកុំព្យូទ័រជាច្រើនដែលល្អសម្រាប់អ្នកជំនាញផ្នែកថតរូបភាព អ្នកជំនាញកែប្រែរូបភាព អ្នកលេងហ្គេម និង Streamers ជាដើម។ សម្រាប់កុំព្យូទ័រប្រភេទ Creator series ត្រូវបានឌីស្សាញឡើងសម្រាប់អ្នកដែលចូលចិត្តការច្នៃប្រឌិត និងម៉ាស៊ីនដែលមានសមត្ថភាពខ្លាំងក្លាក្នុងការកែប្រែរូបភាពជាដើម។ សម្រាប់កុំព្យូទ័រលេងហ្គេមវិញក៏ល្អសម្រាប់បទពិសោធន៍នៃការលេងហ្គេមយ៉ាងរលូន និងអស្ចារ្យបំផុតក្នុងការ streaming ថែមទៀតផង។

 

ក្រុមហ៊ុន MSI គ្រោងរៀបចំនូវការដាក់តាំងបង្ហាញនូវកុំព្យូទ័រយួរដៃជាច្រើនសម្រាប់អបអរខួបលើកទី 20 របស់ខ្លួនជាមួយនឹងព្រឹត្តិការណ៍ជាច្រើនទៀតនៅជុំវិញពិភពលោកដែលមានការបង្ហាញអំពីបច្ចេកវិទ្យាជំនាន់មុនរហូតមកដល់បច្ចេកវិទ្យានាពេលអនាគតក្នុងការផ្តល់នូវភាពអស្ចារ្យដែលគ្មានដែនកំណត់សម្រាប់អ្នកប្រើប្រាស់ជាមួយនឹងវត្តមាននៃកុំព្យូទ័រ MSI ដែលមានវត្តមានជាង 20 ឆ្នាំកន្លងមកនេះ។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
រថយន្ត BYD Dolphin 2024 បង្ហាញវត្តមានជាផ្លូវការជាមួយនិងតម្លៃត្រឹម 13,865 តែប៉ុណ្ណោះ

រថយន្ត BYD Dolphin 2024 បង្ហាញវត្តមានជាផ្លូវការជាមួយនិងតម្លៃត្រឹម 13,865 តែប៉ុណ្ណោះ

ដោយ ប៉េងលីន
Zeekr 001 រថយន្តអគ្គិសនីស៊េរីថ្មីដែលគាំទ្រប្រព័ន្ធសាកភ្លើងកម្រិតខ្ពស់កំលាំង 800V នឹងបង្ហាញវត្តមានផ្លូវការណ៍នៅថ្ងៃទី 27 ខែមីនា សប្តាហ៍ក្រោយនេះ

Zeekr 001 រថយន្តអគ្គិសនីស៊េរីថ្មីដែលគាំទ្រប្រព័ន្ធសាកភ្លើងកម្រិតខ្ពស់កំលាំង 800V នឹងបង្ហាញវត្តមានផ្លូវការណ៍នៅថ្ងៃទី 27 ខែមីនា សប្តាហ៍ក្រោយនេះ

ដោយ ប៉េងលីន
តម្លៃពិសេសត្រឹមតែ 89$ ស្មាតហ្វូនស្តេចគុណភាព realme Note 50 ស៊េរីថ្មី ឡានកិនក៏មិនបែកហើយមិនជ្រាបទឹក រូបរាងស្អាតលេចធ្លោបំផុត

តម្លៃពិសេសត្រឹមតែ 89$ ស្មាតហ្វូនស្តេចគុណភាព realme Note 50 ស៊េរីថ្មី ឡានកិនក៏មិនបែកហើយមិនជ្រាបទឹក រូបរាងស្អាតលេចធ្លោបំផុត

ដោយ ប៉េងលីន
ព្រឹត្តិការណ៍ការសម្ពោធជាផ្លូវការនូវស្មាតហ្វូន OPPO Reno11 Series 5G នៅថ្ងៃនេះ បាននាំមកនូវកម្មវិធីពិសេសៗច្រើនមែនទែន!

ព្រឹត្តិការណ៍ការសម្ពោធជាផ្លូវការនូវស្មាតហ្វូន OPPO Reno11 Series 5G នៅថ្ងៃនេះ បាននាំមកនូវកម្មវិធីពិសេសៗច្រើនមែនទែន!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីប្រភេទប្រណិតម៉ូដែល IM L7 2024  បង្ហាញវត្តមាននៅលើទីផ្សារជាមួយតម្លៃចាប់ពី 42,200 ដុល្លារ

រថយន្តអគ្គិសនីប្រភេទប្រណិតម៉ូដែល IM L7 2024 បង្ហាញវត្តមាននៅលើទីផ្សារជាមួយតម្លៃចាប់ពី 42,200 ដុល្លារ

ដោយ ប៉េងលីន
BYD គ្រោងធ្វើការអភិវឌ្ឍន៍ផលិតថ្មអគ្គីសនីសម្រាប់ប្រើក្នុងវិស័័យទោចក្រយានយន្តអគ្គិសនី

BYD គ្រោងធ្វើការអភិវឌ្ឍន៍ផលិតថ្មអគ្គីសនីសម្រាប់ប្រើក្នុងវិស័័យទោចក្រយានយន្តអគ្គិសនី

ដោយ ប៉េងលីន