ស្វែងរកពួកយើង:

Loading Ad...

របាយការណ៌ថ្មីចេញពីប្រទេសកូរ៉េខាងត្បូង បង្ហាញពីទីផ្សារមួយចំនួនរបស់ Galaxy Z Flip8 នឹងប្រើប្រាស់បន្ទះឈីប Exynos 2600

ដោយ

ជុំ ប៉េងលីន

09 មិថុនា 2026 10:23 ព្រឹក

អាន 2 នាទី

Article image
របាយការណ៌ថ្មីចេញពីប្រទេសកូរ៉េខាងត្បូង បង្ហាញពីទីផ្សារមួយចំនួនរបស់ Samsung Galaxy Z Flip8 នឹងប្រើប្រាស់ឈីប Exynos 2600
កាលពីឆ្នាំមុននេះ ស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Flip7 ត្រូវបានក្រុមហ៊ុនប្រកាសចេញជាមួយនិងបន្ទះឈីប Exynos 2500 ដោយមានទាំងទីផ្សារសហរដ្ឋអាមេរិកផងដែរ ដែលកន្លងមកធ្លាប់តែប្រើប្រាសនូវបន្ទះឈីប Snapdragon។ ផ្អែកតាមព័ត៌មានថ្ងៃនេះ បាននិយាយថា Samsung នឹងប្រើប្រាស់វិធីសាស្រ្តនេះ ទៅលើម៉ូដែលថ្មីរបស់ខ្លួនដូចគ្នា ដោយនឹងមានការប្រើប្រាស់បន្ទះឈីប Exynos ជំនួសទៅលើបន្ទះឈីប Snapdragon។

នៅពេលនេះ មានរបាយការណ៌ថ្មីចេញពីប្រទេសកូរ៉េខាងត្បូង ដោយបានបង្ហើបពីទីផ្សារថ្មីសម្រាប់ស្មាតហ្វូនអេក្រង់បត់បាន ដែលបំពាក់នូវបន្ទះឈីប Exynos ដែលមកជំនួសពីទីផ្សារបន្ទះឈីប Snapdragon ហើយ។ ប្រភពខាងលើនេះបានបញ្ជាក់ថា Samsung Galaxy Z Flip8 ដែលនឹងប្រើប្រាស់បន្ទះឈីប Exynos 2600 គឺនឹងលក់នៅលើទីផ្សារកូរ៉េខាងត្បូង និងទីផ្សារអឺរ៉ុប ក្រៅពីនេះ គឺប្រើប្រាស់នូវបន្ទះឈីប Qualcomm ប៉ុន្តែមិនច្បាស់ថា Snapdragon 8 Elite Gen 5 ឬ Snapdragon 8 Gen 5 នោះទេ។

Article image
ទាក់ទងនឹងព័ត៌មានចេញពី Samsung MX division បាននិយាយថា Galaxy Z Flip Series គឺជាម៉ូដែលថ្មី ដែលមានការឌីស្សាញឡើងសម្រាប់ការយកតាមខ្លួន ជាជាងការផ្តោតទៅលើកម្លាំងម៉ាស៊ីន ខណៈដែលម៉ូដែល Fold series គឺមានការប្រើប្រាស់នូវរូបរាងថ្មី ស្តើងជាងមុន និងស្រាលជាងមុន ហើយថែមទាំងមានសមត្ថភាពខ្ពស់ជាងមុខដូចគ្នា។

Article image
ប្រភពខាងលើនេះ បន្តថា Galaxy Z Fold8 និងជំនាន់ថ្មី Galaxy Z Fold Wide នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon។ ខណៈដែលបន្ទះឈីប Exynos 2600 ធូថ្លៃជាង Snapdragon គឺនឹងធ្វើអោយមានស្មាតហ្វូនថ្មីនេះ នឹងតម្លៃសមរមជាងមុនសម្រាប់អាជីវកម្ម MX Division។ Samsung អាចនឹងមានការបង្ហាញវត្តមាន Galaxy Z Flip8, Z Fold8 និង Z Fold Wide នៅខែក្រោយនេះហើយ ដោយអាចនឹងថ្ងៃទី 22 ខែកក្កដា។