no-alternative title
no-alternative title

Huawei​ P8​ Lite​ 2017​ កាន់តែ​ទាក់ទាញ​ និង​បំពាក់​បន្ថែម​នូវ​មុខងារ​ថ្មីៗ​ សម្រាប់​បំពេញតម្រូវការ​ប្រើប្រាស់​របស់​អតិថិជន​ឲ្យ​កាន់តែ​ពេញចិត្ត​

​និយាយ​ដល់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ Huawei​ P8​ Lite​ ប្រិ​យ​មិត្ត​ខ្លះ​ ប្រាកដជា​នៅ​ចាំ​បាន​ សម្រាប់​ម៉ូ​ដែល​ឆ្នាំ​ 2015​ ហើយ​ពេល​នេះ​ ដើម្បី​បន្ថែម​ឲ្យ​កាន់តែ​មាន​ភាព​ទាន់សម័យ​ ក្រុមហ៊ុន​ Huawei​ ក៏​បាន​ផលិត​ចេញ​ Huawei​ P8​ Lite​ (2017)​ ស៊េរី​ឆ្នាំ​ 2017​ មួយ​ម៉ូ​ដែល​ទៀត​។​ Huawei​ P8​ Lite​ (2017)​ ត្រូវ​បាន​រចនា​រូបរាង​កាន់តែ​ទាក់ទាញ​ និង​បំពាក់​បន្ថែម​នូវ​មុខងារ​ថ្មីៗ​សម្រាប់​បំពេញតម្រូវការ​ប្រើប្រាស់​របស់​អតិថិជន​ឲ្យ​កាន់តែ​ពេញចិត្ត​ផង​ដែរ​។​

1.​​ការ​រចនា​រូបរាង​

រូបភាពពាណិជ្ជកម្ម
no-alternative title

​និយាយ​ពី​រូបរាង​របស់​វា​ហាក់​ប្លែក​ច្រើន​ខុស​ពី​ម៉ូ​ដែល​មុន​ ជាមួយនឹង​ការ​រចនា​ម៉ូ​ដ​កាន់​ត​ទាន់សម័យ​បំផុត​ មិន​ចាញ​បណ្ដា​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ផ្សេងៗ​ទៀត​ឡើយ​។​ Huawei​ P8​ Lite​ (2017)​ មាន​អេ​ក្រង់​រាង​ផុស​ចេញ​បន្តិច​ រំលេច​នូវ​ពន្លឺ​ភ្លឺ​ចែងចាំង​ មាន​រូបរាង​បី​ពណ៌​គឺ​ពណ៌​មាស​ ពណ៌​ទឹកប្រាក់​ និង​ពណ៌​ខ្មៅ​ នៅ​ផ្នែក​ខាងលើ​កញ្ចក់​អេ​ក្រង់​មាន​កាមេរ៉ា​មុខ​ ឧ​បា​ល័​រ​ស្តាប់​ការ​សន្ទនា​ ស៊ិ​ន​ស័​រ​បញ្ជា​អេ​ក្រង់​ ខាងក្រោម​មាន​ប៊ូ​តុង​ថា​ច​ស៊ិ​ន​ស៊ី​ធី​វ​ចំនួន​បី​ជាប់​នឹង​កញ្ចក់​តែ​ម្តង​ ចុង​ក្រោម​បំផុត​មាន​អក្សរ​ថា​ HUAWEI​ ផង​ដែរ​។​ មក​មើល​ពី​ការ​រចនា​ហ្គេ​ម​ជុំវិញ​របស់​វា​កាន់តែ​ទាក់ទាញ​បំផុត​ រាង​មូល​ស្រោប​ដោយ​អាលុយមីញ៉ូម​យ៉ាង​រឹ​ុ​ង​មា​ុំ​បំផុត​ នៅ​ខាងស្តាំ​មាន​ប៊ូ​តុង​ឡើង​ចុះ​សម្លេង​ និង​ប៊ូ​តុង​ចាក់សោរ​-​បិត​បើក​ទូរស័ព្ទ​ ខាងលើ​មាន​រន្ធ​ដោត​កាស​ 3.5​ ម​ម​ ខាងឆ្វេង​មាន​រន្ធ​សម្រាប់​ស៊ី​មកា​ត​ទាំង​ពីរ​រួម​ទាំង​មេ​ម៉ូ​រី​កាត​ផង​ដែរ​ ។​ ចំណែក​ខាងក្រោម​មាន​រន្ធ​ micro​ USB​ សម្រាប់​សាក​ថ្ម​ និង​ចម្លង​ទិន្នន័យ​បាន​យ៉ាង​រហ័ស​ អម​ដោយ​រន្ធ​តូចៗ​សងខាង​ ដែល​ជា​រន្ធ​ឧ​បា​ល័​រ​បំពង​សម្លេង​។​ ងាក​មក​មើល​សំបក​ខាងក្រោយ​វិញ​ម្តង​ កាន់តែ​ពិសេស​សម្រាប់​សំបក​ខាងក្រោយ​របស់​វា​ត្រូវ​បាន​លាតសន្ធឹង​ដោយ​កញ្ចក់​យ៉ាង​ស្រស់​ស្អាត​ និង​មានកា​េ​ម​រ៉ា​ខាងក្រោយ​នៅ​ចុង​ខាងលើ​អម​ដោយ​អំ​ពូ​ល​ LED​ ហ្លា​ស់​មួយ​គ្រាប់​ផង​ដែរ​ និង​មាន​ផត​ស្គែ​៊​ន​ក្រ​យ៉ៅ​ដៃ​រាង​មូល​នៅ​ចំ​កណ្ដាល​ និង​ចុង​ខាងក្រោម​មាន​លោ​គោ​ HUAWEI​ ផង​ដែរ​។​ អូ​!!​ ភ្លេច​សំបក​ខាងក្រោយ​របស់​ Huawei​ P8​ Lite(2017)​ មិន​អាច​ដោះ​ចេញ​បាន​ទេ​។​

2.​អេ​ក្រង់​

​អេ​ក្រង់​របស់​ Huawei​ P8​ Lite​ (2017)​ កាន់តែ​អស្ចារ្យ​ ជាមួយនឹង​ការ​រចនា​បំផុត​ឡើង​តាម​បច្ចេកវិទ្យា​ 2.5D​ ស្រស់​ស្អាត​ ទំហំ​ 5.2​ អី​ុ​ង​ ប្រភេទ​ IPS​ LCD​ ផ្តល់​ជូន​នូវ​កម្រិត​ពន្លឺ​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ ជាមួយនឹង​ដង់ស៊ីតេ​អេ​ក្រង់​កម្រិត​ 424​ ppi​ ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បង្ហាញ​ចេញ​នូវ​ក្រា​ហ្វិ​ច​លើ​អេ​ក្រង់​កម្រិត​ Full​ HD​  1080​ x​ 1920​ ភិ​ច​សែ​ល​។​

3.​​កាមេរ៉ា​

​កាមេរ៉ា​ខាងក្រោយ​របស់​ Huawei​ P8​ Lite​ (2017)​ មាន​ទំហំ​ 12​ មេ​ហ្គា​ភិ​ច​សែ​ល​ អម​ដោយ​អំ​ពូ​ល​ហ្លា​ស់​ LED​ មួយ​គ្រាប់​ភ្ជាប់​មុខងារ​Auto-Focus​ ចាប់​យក​រូបភាព​បាន​រហ័ស​ទាន់ចិត្ត​ និង​ច្បាស់​ត្រជាក់​ភ្នែក​តែ​ម្តង​។​ ចំណែក​ខាង​មុខ​វិញ​មាន​ទំហំ​ 8​ មេ​ហ្គា​ភិ​ច​សែ​ល​ មាន​សមត្ថភាព​ក្នុង​ការ​ចាប់​យក​រូបភាព​បាន​ច្បាស់​ដូច​គ្នា​ ពិសេស​ជាមួយនឹង​មុខងារ​ Selfie​ តែ​ម្តង​ ។​ មួយវិញទៀត​គឺ​ការ​ថត​វិ​ដេ​អូ​ កាមេរ៉ា​របស់​ P8​ Lite​ (2017)​ អាច​ថត​វិ​ដេ​អូ​បាន​កម្រិត​ Full​ HD​ 1080p​ ច្បាស់​ត្រជាក់​ភ្នែក​តែ​ម្តង​ មិន​ទាន់​អស់វា​ក៏​មាន​ភ្ជាប់​មក​ជាមួយ​មុ​ងារ​ថតរូប​មួយ​ចំនួន​ដូច​ជា​ Geo-tagging,​ touch​ focus,​ face/smile​ detection,​ panorama,​ HDR​ ជាដើម​។​

4.​​កំលាំង​ម៉ាស៊ីន​

​និយាយ​ពី​ផ្នែក​រឹង​ដែល​ជា​កំលាំង​មា​៉​ស៊ី​ន​ដ៏​សំខាន់​ សម្រាប់​ជួយ​ឲ្យ​ Huawei​ P8​ Lite​ (2017)​ ដំណើរការ​ទៅ​បាន​កាន់តែ​ស្រួល​នោះ​មាន​ដូច​ជា​ បន្ទះ​ឈី​ប​ប្រភេទ​ HiSilicon​ Kirin​ 655​ ដែល​មាន​ភ្ជាប់​មក​ជាមួយ​អង្គ​គណនា​ប្រាំបី​គ្រាប់​ Octa-core​ (4x2.1​ GHz​ Cortex-A53​ &​ 4x1.7​ GHz​ Cortex-A53)​ រួម​ជាមួយ​អង្គ​ក្រា​ហ្វិ​ច​ប្រភេទ​ Mali-T830MP2​ ដែល​ផ្តល់​ជូន​លោក​អ្នក​នៅ​ការ​ដំណើរការ​បាន​គ្រប់កា​លះ​ទេ​សះ​ទាំងអស់​។​ កាន់តែ​ពិសេស​ វា​ក៏​មាន​អង្គ​ចង​ចាំ​ RAM​ ទំហំ​ 3GB​ និង​មាន​ទំហំ​ផ្ទុក​ក្នុង​មា​៉​ស៊ី​ន​ស្រាប់​ទំហំ​ 16GB​ ថែម​ទាំង​អាច​ដាក់​បន្ថែម​នូវ​មេ​ម៉ូ​រី​កាត​បាន​រហូត​ដល់​ 256GB​ ប្រភេទ​ microSD​ ផង​ដែរ​។​ ចំណែក​ថ្ម​របស់​វា​វិញ​ក៏​មិន​អន់​ដែរ​ ដោយ​ក្រុមហ៊ុន​បាន​បំពាក់​មក​ជាមួយ​ថាមពល​ថ្ម​ប្រភេទ​ Li-Ion​ 3000​ mAh​ ដែល​ផ្តល់​ជូន​នូវ​ការ​ប្រើប្រាស់​បាន​កាន់តែ​យូរ​ជាង​មុន​ទ្វេ​ដង​។​

5.​​ប្រព័ន្ធ​ប្រតិបត្តិការ​

Huawei​ P8​ Lite​ (2017)​ ត្រូវ​បាន​បំពាក់​ឲ្យ​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុង​ក្រោយបង្អស់​ប្រភេទ​ Android​ OS​ 7.0​ Nougat​ ជាមួយនឹង​ការ​ភ្ជាប់​មក​ជាមួយ​អិ​ុ​ន​ធើ​ហ្វេ​ស​ផ្ទាល់ខ្លួន​ជំនាន់​ Emotion​ 5.0​ UI​ ដែល​បន្ថែម​ភាព​ទាក់ទាញ​បំផុត​សម្រាប់​កម្មវិធី​ប្រើប្រាស់​នៅ​លើ​អេ​ក្រង់​ផ្ទាល់​។​ មិនតែប៉ុណ្ណោះ​ វា​ក៏​នៅ​មាន​ភ្ជាប់​មក​ជាមួយ​មុខងារ​ថ្មីៗ​សម្រាប់​ប្រើប្រាស់​ និង​មានមុខ​ងារ​ស្គ៊ែ​ន​ក្រ​យ៉ៅ​ដៃ​ FingerPrint​ Scanner​ ដែល​ផ្តល់​ជូន​នូវ​មុខងារ​សុវត្ថិភាព​និង​ការ​កំណត់​មុខងារ​បាន​កាន់តែ​ងាយស្រួល​ផង​ដែរ​។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

ដោយ ប៉េងលីន
Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

ដោយ ប៉េងលីន
Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
ស្ងាត់ៗ Mitsubishi ចេញឡាន Hybrid ថ្មី ឌីហ្សាញរូបរាងឡើងម៉ាអេម!

ស្ងាត់ៗ Mitsubishi ចេញឡាន Hybrid ថ្មី ឌីហ្សាញរូបរាងឡើងម៉ាអេម!

ដោយ ប៉េងលីន
CHANGAN ចេញស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan UNI-T ដែលបង្ហោះនៅក្នុងបណ្តាញសង្គមនាពេលថ្មីៗនេះ

CHANGAN ចេញស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan UNI-T ដែលបង្ហោះនៅក្នុងបណ្តាញសង្គមនាពេលថ្មីៗនេះ

ដោយ ប៉េងលីន