no-alternative title

Huawei ឈប់ផលិតស្មាតហ្វូនតម្លៃថោកហើយ ដោយងាកមកផ្តោតលើស្មាតហ្វូនថ្នាក់ខ្ពស់ប្រណិតវិញម្តង

Huawei គឺជាក្រុមហ៊ុនយក្សរបស់ប្រទេសចិន ដែលឈរនៅចំណាត់ថ្នាក់លេខរៀងទី 3 ពិភពលោកក្នុងការផ្គត់ផ្គង់ស្មាតហ្វូន ហើយក្រុមហ៊ុននេះ ល្បីល្បាញឈ្មោះមិនមែនដោយសារតែការលក់ស្មាតហ្វូនថ្នាក់ទាបនោះទេ។ ក្រោយពេលដែលក្រុមហ៊ុន Huawei បានព្យាយាមពង្រឹងខ្លួនឯងអោយក្លាយជាក្រុមហ៊ុនមួយថ្មី ដែលមិនផ្តោតទៅលើស្មាតហ្វូនថ្នាក់ទាបតម្លៃថោកនោះ ក្រុមហ៊ុន Huawei ក៏សម្រេចចិត្តបោះបង់ទីផ្សារស្មាតហ្វូនដែលមានតម្លៃថោកសមរម្យនោះចោលទាំងអស់។

ថ្មីៗនេះ លោក Richard Yu បានបញ្ជាក់ថា ប្រាក់ចំណេញរបស់ក្រុមហ៊ុនទៅលើការលក់ស្មាតហ្វូនថ្នាក់ទាបនេះ គឺពិតជាតិចតួចមែនទែន ដែលមានន័យថា គំរូអាជីវកម្មមួយនេះ មិនមាននិរន្តរភាពនោះទេ។ សម្រាប់ការធ្វើដំណើរឆ្ពោះទៅមុខទៀតនោះ ក្រុមហ៊ុន Huawei នឹងផ្តោតតែទៅលើស្មាតហ្វូនថ្នាក់ខ្ពស់ប្រណិតៗ សម្រាប់ដាក់លក់នៅលើទីផ្សារ ពីព្រោះថា នាពេលបច្ចុប្បន្ននេះ វាមានការប្រកួតប្រជែងគ្នាខ្លាំងទៅលើការផលិតផលស្មាតហ្វូនថ្នាក់ខ្ពស់នេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

Huawei និងបោះបង់ចោលទីផ្សារថ្នាក់ទាប ព្រោះថា វានៅមានកម្រិតទាបខ្លាំងពេក ហើយវាមិនអាចផ្តល់ប្រាក់ចំណេញគ្រប់គ្រាន់របស់ Huawei មកវិញនោះទេ។ ទីផ្សារអាទិភាពរបស់ Huawei  គឺនៅទ្វីបអ៊ឺរ៉ុប និងប្រទេសចិន ហើយនិងប្រទេសជប៉ុន ដែលជាកន្លែងមានសេដ្ឋកិច្ចល្អ ហើយមនុស្សមានលទ្ធភាពប្រើប្រាស់ស្មាតហ្វូនថ្នាក់ខ្ពស់បាន។ ពេលនេះ ក្រុមហ៊ុន Huawei បានព្យាយាមពង្រីកទីផ្សារចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិចកាន់តែច្រើន បើទោះបីជាទីផ្សារទាំងនេះ នៅមិនទាន់កំណត់ជាអាទិភាពសម្រាប់ក្រុមហ៊ុន Huawei នៅឡើយក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ គ្រប់ស្មាតហ្វូនទាំងអស់ ដែលក្រុមហ៊ុន Huawei បញ្ចេញនោះ នឹងដាក់លក់នៅក្នុងទឹកដីសហរដ្ឋអាមេរិចផងដែរ ហើយនេះ ក៏មិនមែនជាលើកទីមួយនោះដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន