no-alternative title

ការលក់ស្មាតហ្វូនរបស់ Samsung នៅក្នុងប្រទេសចិន មានការកើនឡើង 14% នៅពាក់កណ្តាលឆ្នាំ 2017 នេះ

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះ បានឱ្យដឹងថា ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung Electronics មានកំណើនល្អបំផុតនៅក្នុងប្រទេសចិននៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Samsung នៅក្នុងតំបន់ភាគខាងកើតប្រទេស (Far Eastern) មានការកើនឡើងរហូតដល់ 16,86 ពាន់លានដុល្លារអាមេរិចក្នុងរយៈពេល 6 ខែដំបូងក្នុងឆ្នាំ 2017 ពោល គឺកើនឡើង 14 % បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនេះលូតលាស់លឿនបំផុតរបស់ប្រទេសចិន នៅក្នុងត្រីមាសទី 2 នៃឆ្នាំនេះផងដែរ។ សម្រាប់ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung នៅសហរដ្ឋអាមេរិកកើនឡើង 9,4 % ខណៈប្រាក់ចំណូលនៅទ្វីបអឺរ៉ុបកើនឡើងដល់ទៅ 8%។ ប្រាក់ចំណូលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សប្រទេសកូរ៉េខាងត្បូង នៅក្នុងបណ្តាប្រទេសអាស៊ីផ្សេងៗទៀត និងអាហ្វ្រិកក៏កើនឡើងប្រហែល 9 % ផងដែរ។ សរុបមក ការលក់ទូទាំងសកលលោករបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung Electronics ឈានដល់ 86,81 ពាន់លានដុល្លារក្នុងកំឡុងពេលនេះពោលគឺកើនឡើង 9,9 % ពីមួយឆ្នាំទៅមួយឆ្នាំ។

កត្តាសំខាន់នៃភាពជោគជ័យរបស់ក្រុមហ៊ុន Samsung នៅពេលនេះ គឺដោយសារតែតម្រូវការខ្ពស់នៃបន្ទះឈីប និងអេក្រង់ នេះបើយោងតាមអ្នកឃ្លាំមើលជាច្រើន។ ជាងនេះទៅទៀត បន្ទះ ឈីប DRAM និង NAND ផលិតដោយក្រុមហ៊ុន Samsung ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន ហើយនាពេលបច្ចុប្បន្ននេះ បន្ទះឈីបដែលភាគច្រើនដែលត្រូវបានប្រើប្រាស់ដោយ OEMs មានប្រភពសំខាន់ៗមកពីក្រុមហ៊ុន 3 គឺក្រុមហ៊ុន SK Hynix, Toshiba និង Samsung ។ ដោយ សារតែតម្រូវការកើនឡើងខ្លាំងក្រុមហ៊ុនបច្ចេកវិទ្យាទាំងបីនេះ ខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរក្សាទីផ្សារបច្ចុប្បន្ន ហើយនេះ ជាហេតុដែលនាំឱ្យតម្លៃកើនឡើងខ្លាំង។ 

សូមជំរាបថា រហូតមកដល់ពេលនេះ ក្រុមហ៊ុន Samsung នៅតែផលិតអេក្រង់ OLED Panel សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន និងថេប្លេតដដែល។ រីឯអេក្រង់ (Super) AMOLED គឺផ្តល់នូវកម្រិត Contrast និងពណ៌ដែលមានលក្ខណៈទូលំទូលាយប្រសើរជាងអេក្រង់ LCD ដែលធ្វើអោយក្រុមហ៊ុននានាបានចាប់អារម្មណ៍ និងបានកុម្ម៉ងយ៉ាងច្រើនផងដែរ ចំណុចនេះហើយ គឺជាហេតុផលសម្រាប់ការពេញនិយមអេក្រង់ប្រភទេនេះក្នុងពេលបច្ចុប្បន្ន។ នៅក្នុងកំឡុងពេលពីរបីខែកន្លងមកនេះ ក្រុមហ៊ុន Samsung ក៏បានផ្គត់ផ្គង់បន្ទះអេក្រង់តូចៗ ដែលមានទំហំមធ្យមដល់ទំហំកណ្តាលទៅកាន់ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនដូចជា Huawei, Oppo និង Vivo ផងដែរ។ សរុបមក ក្រុមហ៊ុន Samsung នឹងនៅតែបន្តភាពរឹងមាំរបស់ខ្លួនជានិច្ចសម្រាប់ពេលអនាគត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន