no-alternative title

Samsung Galaxy Note 8 នឹងចាប់ផ្តើមដាក់លក់ នៅក្នុងខែកញ្ញានេះ ដោយមានការជូនម៉េមូរី microSD ទំហំ 256GB សម្រាប់ការកម្មង់ទិញមុន

កាលពីសប្តាហ៍មុននេះ យើងបានលឺដំណឹងថា ហ្វាប់ប្លេត Galaxy Note 8 នឹងចាប់ផ្តើមដាក់អោយធ្វើការកម្មង់ទិញមុននៅថ្ងៃទី 24 ខែសីហាខាងមុខនេះ គឺមួយថ្ងៃបន្ទាប់ពីព្រឹត្តិការណ៍ Unpacked Event របស់ក្រុមហ៊ុន Samsung សម្រាប់ការបង្ហាញហ្វាប់ប្លេតស៊េរីថ្មីនោះ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមការបញ្ជាក់របស់ Evan Blass (aka @evleaks) ដែលជាអ្នកទម្លាយព័ត៌មានច្បាស់លាស់ជាច្រើនបញ្ជាក់ថា ថ្ងៃទី 24 ខែសីហាខាងមុខនេះ គឺជាពេលវេលាដែលហ្វាប់ប្លេត Galaxy Note នឹងចាប់ផ្តើមដាក់អោយកម្មង់ទិញមុន (Pre-order) ហើយ។

កាលបរិច្ឆេទនៃការដាក់លក់ហ្វាប់ប្លេតស៊េរីថ្មី Galaxy Note 8 ត្រូវបានកំណត់រួចហើយនៅថ្ងៃទី 15 ខែកញ្ញាខាងមុខនេះ យ៉ាងហោចណាស់ក៏នៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិចដែរ។ ដំណឹងដែលល្អនោះគឺថា សម្រាប់អតិថិជនដែលបានកម្មង់ទិញមុនហ្វាប់ប្លេតស៊េរីថ្មីនេះ នឹងទទួលបានម៉េមូរីកាតប្រភេទ microSD ទំហំ 256GB រួមជាមួយនឹងឧបករណ៍ Wireless Charger ឬ កាមេរ៉ា Gear 360 ដោយឥតគិតថ្លៃផងដែរ។

 

ជាទូទៅ ក្រុមហ៊ុន Samsung នៅមិនទាន់មានកម្មវិធីបន្ថែមអ្វីនោះទេ នៅថ្ងៃសម្ពោធនោះ ប៉ុន្តែក្រុមហ៊ុន Samsung នឹងបន្ថែមនៅថ្ងៃចាប់ផ្តើមយុទ្ធនាការកម្មង់ទិញមុន។ ហ្វាប់ប្លេត Galaxy Note 8 នឹងមានសមត្ថភាពកាន់តែខ្លាំងក្លាបើធៀបជាមួយនឹងត្រកូលរបស់ Galaxy Note ។ តើលោកអ្នកមានគម្រោងក្នុងការទិញហ្វាប់ប្លេត Galaxy Note 8 នេះដែរឬទេ? តើលោកអ្នកចង់បានកាដូអ្វីដែរនៅពេលទិញហ្វាប់ប្លេតថ្មីនេះ?  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន