no-alternative title

LEAGOO ក្លាយជាក្រុមហ៊ុនស្មាតហ្វូនដំបូងបំផុត ដែលចាប់ដៃគូរជាមួយនិងក្រុមបាល់ទាត់ Tottenham Hotspur

កាលពីថ្ងៃទី 17 ខែសីហានេះ ក្រុមហ៊ុនស្មាតហ្វូន LEAGOO បានសហការជាមួយនិងក្រុមបាល់ទាត់ Tottenham Hotspur Football Club ដើម្បីរៀបចំសន្និសីទសារព័ត៌ មានមួយនៅទីក្រុង ឡុងដ៏ និងប្រកាសអំពីកិច្ចព្រមព្រៀងផ្លូវការស្តីពីភាពជាដៃគូយុទ្ធសាស្រ្តរយៈពេល 5 ឆ្នាំរវាងភាគីទាំងពីរ។ រយៈពេលនៃកិច្ចសហប្រតិបត្តិការគឺចាប់ផ្តើមពីខែកក្កដាឆ្នាំ 2017 រហូតដល់ខែកក្កដា ឆ្នាំ 2022។ 

នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចសហប្រតិបត្តិការរវាងក្រុមកីឡា និងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើននោះ មិនមានអ្វីដែលចម្លែកនោះទេ។ ក្រុមហ៊ុនជាច្រើនដូចជាក្រុមហ៊ុន VIVO និង FIFA World Cup, ក្រមហ៊ុន OPPO និងក្លឹបបាល់ទាត់ FCB, ក្រុមហ៊ុន Huawei និងកីឡាករ Messi ជាដើម។ ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា LEAGOO និងក្រុមបាល់ទាត់ Tottenham Hotspur ក៏សុទ្ធតែបានឈានដល់ទីបញ្ចប់ផងដែរ។ កិច្ចសហប្រតិបត្តិការនេះ មានបំណងលើកកម្ពស់ទំនាក់ទំនងរវាងអ្នកគាំទ្រស្មាតហ្វូនរបស់ក្រុមហ៊ុន LEAGOO និងអ្នកគាំទ្ររបស់ក្រុមបាល់ទាត់ Tottenham Hotspur និងលើកកំពស់រូបភាពយីហោជាសកលរបស់ក្រុមហ៊ុន LEAGOO តាមរយៈសកម្មភាពទីផ្សារភាពជាអន្តរកម្មជាបន្តបន្ទាប់ដើម្បីអនុវត្តផែនការពង្រីកសកលរបស់ខ្លួន។

នាមជាដៃគូផ្លូវការផ្ដាច់មុខរបស់ក្រុមបាល់ទាត់ Tottenham Hotspur F.C. នៅក្នុងឧស្សាហកម្មទូរស័ព្ទចល័ត LEAGOO នឹងចាប់ផ្តើមយុទ្ធសាស្រ្តទីផ្សារ និងយុទ្ធសាស្រ្តផ្សព្វផ្សាយទូទាំងពិភពលោកក្នុងសម្ព័ន្ធភាពជាមួយក្រុមបាល់ទាត់ Tottenham Hotspur ក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ។ ក្រុមហ៊ុននេះ មិនត្រឹមតែផ្សព្វផ្សាយតាមរយៈក្រុមបាល់ទាត់ Tottenham អំពីស្មាតហ្វូនស៊េរីថ្មី LEAGOO T5 ដើម្បីអបអរនូវកិច្ចសហប្រតិបត្តិការនេះ។ តួលេខជាច្រើនរបស់កីឡាករបាល់ទាត់នៃក្លឹប Tottenham នឹងក្លាយជាឱកាសសម្រាប់ទីផ្សាររបស់ក្រុមហ៊ុនបច្ចេក វិទ្យា LEAGOO។ ផ្លាកយីហោ ដែលមានវត្តមាននៅលើទឹកដី Tottenham Hotspur ជាងមួយរយឆ្នាំមកហើយនឹងប្រើប្រាស់នៅលើស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា LEAGOO នៅក្នុងរបៀបផ្សេងៗ។

ស្មាតហ្វូនយីហោរបស់ក្រុមហ៊ុន LEAGOO បានប្រើប្រាស់គ្រប់វិធីដើម្បីពង្រីកទីផ្សាររបស់ខ្លួននៅបរទេស ចាប់តាំងពីក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2014។ លើសពីនេះទៀត ក្រុមហ៊ុន LEAGOO មិនបានបញ្ឈប់នូវសមិទ្ធផលរបស់ខ្លួនដែលសម្រេចបានត្រឹមនេះនោះទេ។ ផ្ទុយទៅវិញ ក្រុមហ៊ុននេះ បានចាប់ផ្តើមបង្កើតនាយកដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍន៍ និងការបង្កើតនូវគំនិតគ្រប់គ្រង ដើម្បីបម្រើដល់តម្រូវការរបស់អ្នកប្រើប្រាស់ស្មាតហ្វូនរបស់ក្រុមហ៊ុន LEAGOO ។ គួរបញ្ជាក់ផងដែរថា កិច្ចសហការ ឈ្នះ ឈ្នះ នេះ ជាមួយក្រុមបាល់ទាត់ Tottenham បានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសចិន៕

រូបភាពពាណិជ្ជកម្ម
no-alternative title

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន