no-alternative title

ZOPO បញ្ចេញសារជាមួយនឹងពាក្យស្លោកថា “ការវិលត្រឡប់មកវិញនូវអំណាចដ៏អស្ចារ្យ” សំរាប់ ព្រឹត្តិការណ៍ IFA 2017

ក្រុមហ៊ុន ZOPO ប្រកាសថា នឹងរៀបចំនូវព្រឹត្តិការណ៍សន្និសិទកាសែតមួយនៅក្នុងព្រឹត្តិការណ៍ IFA 2017 នៅទីក្រុងប៊ែរឡាំងចាប់ផ្តើមពីថ្ងៃទី 1 ខែកញ្ញា ឆ្នាំ 2017 នេះតទៅ។ ប្រធានបទនៃសន្និសិទនេះគឺក្រោមប្រធានបទ “ការវិលត្រឡប់មកវិញនូវអំណាចដ៏អស្ចារ្យ” ហើយក្រុមហ៊ុននេះ នឹងបង្ហាញជូននូវស្មាតហ្វនស៊េរីថ្មីរបស់ខ្លួនជាច្រើនផងដែរ។ នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន ZOPO គឺលោកស្រី Emma Liu នឹងបង្ហាញវត្តមាននៅស្តង់ចាប់ពីថ្ងៃទី 1 ខែកញ្ញារហូតដល់ថ្ងៃទី 3 ខែកញ្ញាចាប់ពីវេលាម៉ោង 2:30 នាទីរសៀលដល់ម៉ោង 4:00 រសៀល ហើយលោកស្រីនេះធ្វើបទបង្ហាញអំពីស្មាតហ្វូនស៊េរីថ្មី ZOPO Z5000 និង P5000 ។

តាមមើលទៅ ឆ្នាំ 2017 នេះ គឺជាពេលវេលាដ៏វិជ្ជមាន និងឆ្នាំដ៏ជោគជ័យរបស់ក្រុមហ៊ុន ZOPO ។ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ នឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ដ៏សំខាន់ខាងមុខនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ វានឹងមានការប្រកាសបង្ហាញស្មាតហ្វូនស៊េរីជាច្រើន ដ៏ទាក់ទាញទៅកាន់អ្នកចូលរួមផងដែរ។ ក្រុមហ៊ុន ZOPO ចាប់ផ្តើមពង្រឹងទៅលើសមត្ថភាពនៃការប្រើប្រាស់ទៅលើស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនតាមរយៈកម្លាំងម៉ាស៊ីន និងកម្រិតនៃថាមពលថ្ម។

 

នៅក្នុងកម្មវិធីសន្និសិទកាសែតខាងមុខនេះ ក្រុមហ៊ុនZOPO នឹងពិភាក្សាទៅលើ៖


1.ការប្រើប្រាស់នូវប្រព័ន្ធសុវត្ថិភាពស្កែនក្រយ៉ៅដៃពីរសម្រាប់ Encryption ទៅលើទិន្នន័យឯកជនភាព2. 

2.ការពង្រឹងទៅលើប្រព័ន្ធគ្រប់គ្រងថាមពល និងបច្ចេកវិទ្យា Quick Charging សម្រាប់ប្រើប្រាស់បានយូរនៅលើអេក្រង់ 18:9 Display

រូបភាពពាណិជ្ជកម្ម
no-alternative title

3.ការរចនារូបរាងដ៏ស្រស់ស្អាតកាន់តែមានភាពច្នៃប្រឌិត និងការទាក់ទាញ

4.ការសហការគ្នាជាមួយនឹងដៃគូចែកចាយជាច្រើនដើម្បីពង្រីកទីផ្សាររបស់ក្រុមហ៊ុន 

ក្រុមការងាររបស់ក្រុមហ៊ុន ZOPO ខិតខំធ្វើការដោយមិនខ្លាចនឿយហត់ក្នុងការនាំយកនូវស្មាតហ្វូនស៊េរីថ្មីនេះ ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់។ ម៉ាកយីហោក្រុមហ៊ុន ZOPO ក៏កំពុងតែមានឈ្មោះបោះសំឡេងនៅក្នុងទីផ្សារផងដែរ។ ស្មាតហ្វូនស៊េរីថ្មីនីមួយៗរបស់ក្រុមហ៊ុនបច្ចេកវិទ្យា ZOPO តែងតែទទួលបានការកោតសរ សើរជានិច្ចរយៈពេលជាង 10 ឆ្នាំមកហើយពីអ្នកប្រើប្រាស់។ ពេលវេលាចេះតែកន្លងផុតទៅ ក្រុមហ៊ុនបច្ចេកវិទ្យា ZOPO បានបន្ថែមនូវមុខងារជាច្រើនដូចជាសេវាកម្មទីតាំង មុខងារនៃការទ្រទ្រង់ប្រព័ន្ធ Bluetooth ជំនួយការឆ្លាតវៃ និងការភ្ជាប់ទំនាក់ទំនងទៅកាន់កុំព្យូទ័រ។ ដូចនេះ វត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Z5000 និង P5000 ពិតជានាំយកនូវអ្វីដែលកាន់តែអស្ចារ្យ និងការពង្រឹងសមត្ថភាពកាន់តែប្រសើរឡើងទៀតជាក់ជាមិនខានសម្រាប់អ្នកប្រើប្រាស់នោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន