no-alternative title

Nokia 8 គឺជាស្មាតហ្វូនស៊េរីថ្មី និងដំបូងបំផុត ដែលដំណើររការដោយប្រព័ន្ធកាមេរ៉ាភ្លោះ 13MP បំពាក់មុខងារ Zeiss Optics

HMD Global គឺជាក្រុមហ៊ុន ដែលផលិតស្មាតហ្វូនត្រកូល Nokia បានប្រកាសស្មាតហ្វូនស៊េរីថ្មី Nokia 8 របស់ខ្លួនរួចមកហើយកាលពីពេលថ្មីៗនេះ។ ស្មាតហ្វូនស៊េរីថ្មីនេះ មានអេក្រង់ទំហំ 5.3 អ៊ីង កម្រិតភាពច្បាស់ QHD IPS Display អេក្រង់ប្រភេទ 2.5D Gorilla Glass 5 បន្ទះឈីបប្រភេទ Qualcomm Snapdragon 835 chipset រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB និង ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB/128GB និងប្រព័ន្ធប្រតិបត្តិការ Android ថែមទៀត។

ក្រុមហ៊ុន HMD បាននិយាយថា ប្រព័ន្ធកាមេរ៉ាភ្លោះខាងក្រោយរបស់ស្មាតហ្វូនស៊េរីថ្មីនេះ ត្រូវបានអភិវឌ្ឍដោយស្ថិតនៅក្រោមការសហការជាមួយនឹងក្រុមហ៊ុន Zeiss ប៉ុន្តែក្រុមហ៊ុននៅមិនទាន់បង្ហាញអំពីព័ត៌មានលម្អិតនៅឡើយទេ។ ស្មាតហ្វូននេះភ្ជាប់ជាមួយនឹងកាមេរ៉ាទំហំ 13MP RGB sensor ជាមួយនឹង 1.12µm មុខងារ F2.0 aperture និងមុខងារស្ថេរភាពលំនឹងរូបភាព (optical image stabilization) ខណៈពេលដែលកាមេរ៉ាទំហំ 13MP មួយទៀត គឺសម្រាប់ប្រភេទ monochrome sensor។ ជាធម្មតាជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះ រូបភាពដែលថតតាមរយៈស្មាតហ្វូនស៊េរីថ្មីនេះមានភាពលម្អិតស្រស់ស្អាត ម៉ត់ច្បាស់បំផុត។ ទោះជាយ៉ាងណាក៏ដោយ វានៅមិនទាន់មានព័ត៌មានអ្វីទៅលើការថតរូប Background-Blur Portrait Mode ដែលលោកអ្នកធ្លាប់ឃើញរួចមកហើយនៅលើស្មាតហ្វូនផ្សេងដែលប្រើប្រាស់ប្រព័ន្ធកាមេរ៉ាភ្លោះនោះ។ ស្មាតហ្វូននេះប្រើប្រាស់នូវភ្លើង LED Flash ចំនួន 2 គ្រាប់ ការទ្រទ្រង់ 4K Video Mode និងប្រព័ន្ធកាមេរ៉ាខាងមុខទំហំ 13MP Sensor ភ្ជាប់ជាមួយមុខងារ f/2.0 Aperture ។

 

អ្វីដែលគួរអោយចាប់អារម្មណ៍ទៀតនោះ មុខងារកាមេរ៉ារបស់ស្មាតហ្វូនស៊េរីថ្មី Nokia 8 នេះ មានឈ្មោះហៅថា Bothie Mode ដែលអនុញ្ញាតអោយលោកអ្នកថតរូបភាព ឬការថតវីដេអូជា មួយនឹងប្រព័ន្ធកាមេរ៉ាមុខ និងកាមេរ៉ាខាងក្រោយក្នុងពេលតែមួយបានថែមទៀតផង។ យើងធ្លាប់បានឃើញមុខងារនេះពីមុនមកផងដែរនៅលើស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា LG និងក្រុមហ៊ុន Samsung ប៉ុន្តែក្រុមហ៊ុន Nokia បានបន្ថែមសមត្ថភាពក្នុងការ Live-stream ទៅលើកម្មវិធីបណ្តាញសង្គម Facebook ឬ YouTube តាមរយៈការប្រើប្រាស់ Mode នេះផងដែរ។ ស្មាតហ្វូនស៊េរីថ្មី Nokia 8 ភ្ជាប់ជាមួយនឹងវិញ្ញាប័ណ្ណបត្រ IP54 រួមជាមួយនឹងការស្រោបនូវសម្បកអាលុយមីញ៉ូមហើយវាមាន 4 ពណ៌សម្រាប់ជ្រើសរើសគឺ Gloss Blue, Tempered Blue, Steel និង Polished Copper ។ នៅក្នុងទ្វីបអ៊ឺរ៉ុប ស្មាតហ្វូនស៊េរីថ្មី Nokia 8 គឺមានតម្លៃប្រហែលជា $700 ។ វាមិនទាន់មានព័ត៌មានណាមួយអំពីការដាក់លក់ស្មាតហ្វូននេះនៅក្នុងសហរដ្ឋអាមេរិចនៅឡើយទេ។

 

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Nokia 8

- ប្រព័ន្ធកាមេរ៉ាភ្លោះ 13MP RGB/Mono sensors ទំហំ 1.12 um pixel

- ប្រព័ន្ធមុខងារ OIS ប្រើប្រាស់ទ្រទ្រង់នៅក្នុង main module

- F2.0 aperture

- PDAF + laser AF

- កាមេរ៉ាមុខទំហំ 13MP / F2.0 ភ្ជាប់ជាមួយមុខងារ display-flash function

- ភ្លើង Dual-tone flash

- អេក្រង់ទំហំ 5.3” IPS LCD QHD 2,560 x 1,440 display, Corning Gorilla Glass 5

- បន្ទះឈីប Qualcomm Snapdragon 835

- រ៉េមទំហំ 4GB RAM, 64/128GB storage

- ម៉េមូរីប្រភេទ microSD ទ្រទ្រង់ទំហំដល់ទៅ 256GB

- ប្រព័ន្ធប្រតិបត្តិការ Android Nougat 7.1.1

- ថាមពលថ្ម 3090 mAh ភ្ជាប់ជាមួយមុខងារ Qualcomm quick charge

- Splashproof ភ្ជាប់ជាមួយនឹងមុខងារ IP54 rating

រូបភាពពាណិជ្ជកម្ម
no-alternative title


 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន