no-alternative title

Huawei អាចនិងវ៉ាដាច់ Apple ក្លាយជាទៅក្រុមហ៊ុនផលិតស្មាតហ្វូនច្រើនជាងចំណាត់ថ្នាក់លេខ 2 នៅក្នុងពិភពលោកនៅត្រីមាសទី 3 ឆ្នាំ 2017

មហិច្ឆិតាជាយូរមកហើយរបស់ក្រុមហ៊ុន Huawei ក្នុងការយកឈ្នះក្រុមហ៊ុនប្រកួតប្រជែង Apple ទៅលើការនាំចេញស្មាតហ្វូនរបស់ខ្លួនពិតជាអាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ លឿនជាងការរំពឹងទុក។ តាមរយៈរបាយការណ៍មួយ ដែលមានប្រភពចេញពីកោះតៃវ៉ាន់ បានបញ្ជាក់ថា ក្រុមហ៊ុន Huawei កំពុងតែនាំមុខក្រុមហ៊ុន Apple អាចនឹងក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនចំនួនច្រើមចំណាត់ថ្នាក់លេខ 2 នៅលើពិភពលោក សម្រាប់ការនាំចេញស្មាតហ្វូននៅក្នុងត្រីមាសទី 3 នៃឆ្នាំនេះ។ ការកើនឡើងនៃការនាំចេញស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ផ្អែកទៅលើស្មាតហ្វូនត្រកូល M និងត្រកូល P រួមទាំងស្មាតហ្វូនរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Honor ដែលកំពុងតែមានការកើនឡើងនៅលើទីផ្សារ។ 

 

ក្រុមហ៊ុន  Huawei បានបិទបញ្ចប់នូវគម្លាតរបស់ខ្លួនជាមួយក្រុមហ៊ុន Apple ទៅលើកំណើននៃការលក់ដ៏ខ្លាំងក្លានៅក្នុងត្រីមាសទី 2 ក្នុងឆ្នាំ 2017 នេះ ដែលមានការនាំចេញសរុបចំនួន 38.5 លានគ្រឿង ដែលស្មើរនឹងចំណែកទីផ្សារពិភពលោកចំនួន 11.3% នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន IDC។ ក្រុមហ៊ុន Apple វិញបានបំបែក កំណត់ត្រានៃការលក់បានចំនួន 41 លានគ្រឿង (ចំនែកទីផ្សារបានដល់ទៅ 12%) នៅក្នុងត្រីមាសទី 2 ដែលចំនួននៃការលក់របស់ក្រុមហ៊ុន Apple គឺ លើសការនាំចេញរបស់ក្រុមហ៊ុន Apple ដល់ទៅជាង 2.5 លានគ្រឿង។ ការល់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសចិន ត្រូវបានគេរាយការណ៍ថា មានការកើនឡើងដល់ទៅ 22.6% បើធៀបជាមួយនឹងឆ្នាំមុននេះ។ 

 

នៅក្នុងកំណត់ត្រានេះ ក្រុមហ៊ុន  Huawei បាននាំចេញស្មាតហ្វូនរបស់ខ្លួនបានចំនួន 23.5 លានគ្រឿងនៅក្នុងត្រីមាសទី 2 ឆ្នាំ 2017 ដែលមានចំណែកទីផ្សារដល់ទៅ 21% ។ ផ្ទុយមកវិញ ការនាំចេញរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន មានការធ្លាក់ចុះចំនួន 7.6% គឺស្មើរនឹង 8 លានគ្រឿង។ នៅក្នុងរយៈពេលដូចគ្នានេះផងដែរ ទីផ្សាររបស់ក្រុមហ៊ុន Huawei នៅក្រៅប្រទេសចិន ក៏មានការកើនឡើងផងដែរចាប់ពីត្រីមាសទី 1 ឆ្នាំ 2017។ កំណើននៃការកើនឡើងមានរហូតដល់ទៅ 45% នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសជប៉ុន និងប្រទេសកូរ៉េ។ នៅក្នុងទី្វបអ៊ឺរ៉ុបវិញ ការនាំចេញរបស់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei នៅក្នុងឆមាសទី 1 ឆ្នាំ2017 នេះមានការកើនឡើង 8% បើធៀបជាមួយនឹងទិន្នន័យឆ្នាំមុននេះ។ កំណើននៃការកើនឡើងខ្ពស់គឺនៅក្នុងប្រទេសអាឡឺម៉ង់ ប្រទេសហ្វាំងឡង់ និងប្រទេសប៉ូឡូញដែលមានការលក់កើនដល់ទៅទ្វេរដង។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ក្រុមហ៊ុន  Huawei បញ្ជាក់រួចមកហើយថា ខ្លួនមានគម្រោងក្នុងការបង្កើនការលក់របស់ខ្លួនសម្រាប់ផ្នែកដែលនៅសល់ក្នុងឆ្នាំនេះ។ ក្រុមហ៊ុនកំណត់នូវផែនការក្នុងការនាំចេញស្មាតហ្វូនចំនួន 40 លានគ្រឿងនៅក្នុងត្រីមាសទី 3 នៃឆ្នាំ 2017 នេះ។ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះក៏រៀបគម្រោងផែនការក្នុងការលក់ស្មាតហ្វូនរបស់ខ្លួននៅក្រៅនៅក្នុងទីផ្សារជាច្រើនទៀត។ នៅក្នុងពេលបច្ចុប្បន្នហាងលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei មានចំនួនដល់ទៅ 42000 កន្លែងដែលមានការកើនឡើងចំនួន 19% ខ្ពស់ជាងឆ្នាំមុន។ ការពេញនិយមរបស់ក្រុមហ៊ុន Huawei នៅក្នុងទីផ្សារជាច្រើននេះក្រៅពីប្រទេសចិនគឺមានការកើនឡើង ហើយក្រុមហ៊ុនក៏ព្យាករណ៍អំពីកំណើនខ្ពស់បន្ថែមទៀតក្នុងរយៈពេល 2 ទៅ 3 ឆ្នាំខាងមុខទៀត។

 

ការនាំចេញរបស់ក្រុមហ៊ុន  Apple នៅក្នុងត្រីមាសទី 3 ប្រហែលជាមានការធ្លាក់ចុះបន្តិចពីចំនួននៃការនាំចេញ 41 លានគ្រឿងនៅក្នុងត្រីមាសទី 2 ។ ការព្យាករណ៍នេះផ្អែកទៅលើការរំពឹងទុកថាអ្នកប្រើប្រាស់ជាច្រើនកំពុងតែសម្លឹងត្រៀមក្នុងការបង្ហាញវត្តមានរបស់ទូរស័ព្ទ iPhone 8 នៅក្នុងត្រីមាសទី 4 ។ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នៅតែរំពឹងអំពីកំណើននៃការយកឈ្នះទៅលើការនាំរបស់ក្រុមហ៊ុន Apple នៅក្នុងត្រីមាសទី 3 ប៉ុន្តែក្រុមហ៊ុន Apple អាចនឹងដណ្តើមយកតំណែងនេះ មកវិញបាននៅក្នុងត្រីមាសទី 4 ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន