no-alternative title

Zopo Flash X2 ស្មាតហ្វូនស៊េរីថ្មីមានអេក្រង់កំរិត 18:9 Aspect Ratio តម្លៃសមរម្យ បានបង្ហាញវត្តមានជាផ្លូវការនៅលើទីផ្សារកម្ពុជាហើយ

ស្របពេលដែលពិភពលោកកំពុងតែមានការពេញនិយមជាមួយនឹងការរចនារូបរាងស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន ដែលមានស៊ុមព័ទ្ធអេក្រង់ស្តើង ក្រុមហ៊ុន ZOPO ក៏ជាក្រុមហ៊ុនមួយ ដែលបានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនផងដែរ។  Flash X2 គឺជាស្មាតហ្វូនដែលមានអេក្រង់ធំកម្រិតដល់ទៅ 18:9 Aspect Ratio របស់ ZOPO ដែលគេច្នៃប្រឌិតជាមួយនឹងអេក្រង់ធំ ធៀប តួខ្លួនមានទំហំដល់ទៅ 83% ដែលផ្តល់នូវបទពិសោធន៍អស្ចារ្យគ្មានគូប្រៀបនោះទេ  ជាពិសេស គឺមានតម្លៃសមរម្យ ឥលូវនេះ បានបង្ហាញវត្តមានជាផ្លូវការនៅលើទីផ្សារកម្ពុជាហើយ។

អេក្រង់កញ្ចក់ភ្លឺច្បាស់ FHD និងការបន្ថែមមុខងារកាន់តែច្រើនលើប្រព័ន្ធកាមេរ៉ា : ស្មាតហ្វូនស៊េរីថ្មី Flash X2 ភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 5.99 អ៊ីញ កម្រិតភាពច្បាស់ FHD + FF កញ្ចក់ IPS 18:9 ដែលទ្រទ្រង់នូវកម្រិតអេក្រង់ 1440 x 720 ភិចសែល (400 ppi) ។ ស្មាតហ្វូនស៊េរីថ្មីនេះមាន 3 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ Coral Blue, Alien Black និង Citrine Gold ដែលពិតជាស៊ីវិល័យស្រស់ស្អាតទាក់ទាញគួរអោយចង់ប្រើប្រាស់ជាទីបំផុត។ បើនិយាយអំពីប្រព័ន្ធកាមេរ៉ាវិញ ស្មាតហ្វូននេះភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 8MP ភ្ជាប់ជាមួយនឹងមុខងារ Auto Focus, IMX 219 និង Aperture f/2.4 ។ ចំនែកកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 5MP ភ្ជាប់ជាមួយនឹងមុខងារ Bokeh Mode, Face Beauty Mode, Mixed Focus, Sensor GC5025, Aperture f/2.2 និងភ្លើង Flash LED ថែមទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្លាំងម៉ាស៊ីនខ្លាំងក្លា: ស្មាតហ្វូនស៊េរីថ្មី Flash X2 ភ្ជាប់ជាមួយនឹងបន្ទះឈីបប្រភេទ MT6737T 64-bit ដែលមានអង្គគណនា Quad-Core ដែលមានល្បឿន 1.5GHz ។ ស្មាតហ្វូននេះភ្ជាប់ជាមួយនឹងរ៉េមទំហំ 2GB DDR3 និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB រួមជាមួយនឹងម៉េមូរីប្រភេទ microSD ថែមទៀត។ កាន់តែពិសេសជាងនេះទៀតនោះ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិ បត្តិការ Android 7.0 Nougat រួមជាមួយនឹងថាមពលថ្មទំហំ 3380mAh ដែលអាចនិយាយបានរយៈពេល 15.5 ម៉ោង និង Standby Time រយៈពេល 310 ម៉ោង។ ស្មាតហ្វូននេះប្រើប្រាស់នូវ Sensors ជាច្រើនដូចជា 3D-G Sensor, Proximity & Light Sensor, E-compass និងប្រព័ន្ធទំនាក់ទំនងដូចជា Bluetooth 4.0, GPS និង Wi-Fi 802.11 a/b/g/n ។ 

ការរចនារូបរាងដ៏ល្អឥតខ្ចោះ: ក្រឡេកទៅមើលការរចនារូបរាងរបស់ស្មាតហ្វូនស៊េរីថ្មី Flash X2 វាពិតជាស្រស់ស្អាតទាក់ទាញបំផុតប្លែកខុសពីស្មាតហ្វូនជំនាន់មុនៗ។ នៅផ្នែកខាងមុខរបស់ស្មាតហ្វូនស៊េរីថ្មីនេះមានអេក្រង់រាបស្មើទំហំ 5.99 អ៊ីញដ៏ស្រស់ស្អាត។ ផ្នែកខាងលើអេក្រង់គេសង្កេតឃើញមានភ្លើង Flash LED ឧបាល័របំពងសំឡេង សែនស័រ និងកាមេរ៉ាខាងមុខនៅផ្នែកខាងស្តាំ ខណៈដែលផ្នែកខាងក្រោមអេក្រង់មិនមានប៊ូតុងអ្វីនោះទេ។ នៅគែមផ្នែកខាងស្តាំរបស់ស្មាតហ្វូនស៊េរីថ្មីនេះភ្ជាប់ជាមួយនឹងប៊ូតុងចំនួន 3 គឺប៊ូតុងឡើងចុះសំឡេង និងប៊ូតុងបិទបើកទូរស័ព្ទ។ 

នៅផ្នែកខាងលើរបស់ស្មាតហ្វូននេះ គេសង្កេតឃើញមានរន្ធដោតកាស 3.5mm Jack និងរន្ធសាកបញ្ចូលថាមពលថ្ម។ នៅបាតផ្នែកខាងក្រោម គេសង្កេតឃើញមានឧបាល័របំពងសំឡេង។ នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូន Flash X2 គេសង្កេតឃើញមានប្រព័ន្ធកាមេរ៉ាផុសឡើងបន្តិច ភ្លើង LED Flash នៅពីក្រោម និងប្រព័ន្ធស្កែនក្រយ៉ៅដៃដ៏ស្រស់ស្អាត នៅក្រោម Fingerprint Scanner គេសង្កេតឃើញមានតួអក្សរ ZOPO ដ៏ទាក់ទាញ។ កម្រាស់របស់ស្មាតហ្វូនស៊េរីថ្មីនេះគឺមានប្រវែងត្រឹមតែ 3.7mm តែប៉ុណ្ណោះ។ សរុបមក ស្មាតហ្វូនស៊េរីថ្មី Flash X2 ពិតជាមានការរចនារូបរាងស្រស់ស្អាតទាក់ទាញបំផុត ហើយវាបំពាក់នូវមុខងារសំខាន់ៗជាច្រើន ដែលលោកអ្នកអាចប្រើប្រាស់បានតាមតម្រូវការ។ ការរចនាអេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែក ទំហំធំពិតជាល្អឥតខ្ចោះសម្រាប់ការទស្សនា និងការកម្សាន្តគ្មានដែនកំណត់នោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន