no-alternative title

តូចតែពោរពេញដោយអានុភាព Xperia XZ1 Compact ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Oreo បានចេញលក់នៅសហរដ្ឋអាមេរិកហើយ

កាលពីប៉ុន្មានសប្តាហ៍មុននេះ បន្ទាប់ពីការប្រកាសចេញស្មាតហ្វូន Xperia XZ1 នៅក្នុងសហរដ្ឋអាមេរិក នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ប្រទេសជប៉ុនមួយនេះ បានចាប់ផ្តើមដាក់លក់ស្មាតហ្វូនដែលមានទំហំតូចជាង និងមានតម្លៃថោកជាងបន្តិចនោះគឺ Xperia XZ1 Compact។ ស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុន ដាក់លក់នៅក្នុងតម្លៃ $599.99 ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះ គឺមានទំហំអេក្រង់មិនធំដូចទៅនឹងស្មាតហ្វូន XZ1 នោះទេ គឺមានអេក្រង់ទំហំត្រឹមតែ 4.6 អ៊ីង និងមានកម្រិត 720p ហើយស្មាតហ្វូន Xperia XZ1 Compact នេះ គឺពោរពេញដោយអានុភាពតាមរយៈការប្រើប្រាស់បន្ទះឈីប  Qualcomm Snapdragon 835 និងមានរ៉េម ទំហំ 4GB ។ ស្មាតហ្វូន Compact ថ្មីនេះ ថែមបានទាំងភ្ជាប់នូវមុខងារការពារប្រព័ន្ធការពារការជ្រាបទឹក និងធូលីថែមទៀត។ បន្ថែមពិនេះ ក៏មានបំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 19MP ភ្ជាប់ជាមួយនឹងមុខងារ Slow-Motion (960 fps) និងបច្ចេកវិទ្យា 3D Creator រួមជាមួយនិងថាមពលថ្មទំហំ 2700mAh ។

ស្មាតហ្វូន Sony Xperia XZ1 Compact ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 8 Oreo ហើយវាក្លាយជាស្មាតហ្វូនទីពីរ ដែលបង្ហាញខ្លួននៅសហរដ្ឋអាមេរិកបន្ទាប់ពីស្មាតហ្វូន XZ1។ ស្មាតហ្វូននេះមានទំហំម៉េមូរីក្នុងម៉ាស៊ីន 32GB ប៉ុន្តែលោកអ្នកអាចបន្ថែម microSD បាន។ លោកអ្នកអាចកម្មង់ទិញស្មាតហ្វូន Sony Xperia XZ1 Compact ចេញពី Amazon និង Best Buy ហើយវាមាន 4 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ ពណ៌ខៀវ ពណ៌ផ្កាឈូក និងពណ៌ទឹកប្រាក់។ ស្មាតហ្វូននេះ នឹងមានការភ្ជាប់ជាមួយនឹងការធានា ហើយវាអាចប្រើប្រាស់នៅលើបណ្តាញ AT&T និង T-Mobile ផងដែរ ប៉ុន្តែមិនមែននៅលើ Verizon, Sprint និង US Cellular នោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន