no-alternative title

បែកធ្លាយចេញនូវខិត្តប័ណ្ណផ្សព្វផ្សាយថ្មីមួយ បញ្ជាក់អំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Huawei Mate 10

យើងធ្លាប់និយាយរួចមកហើយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Huawei Mate 10 តាមរយៈរូបភាព Teasers ដែលបែកធ្លាយនៅលើបណ្តាញអ៊ីនធើណិត ខណៈពេលដែលក្រុមហ៊ុនបច្ចេក វិទ្យាចិនមួយនេះ មិនទាន់ទម្លាយព័ត៌មានអ្វីពាក់ព័ន្ធទៅនឹងស្មាតហ្វូនស៊េរីថ្មីនេះ នៅឡើយទេ។ ការប្រើប្រាស់ថាមពលថ្ម 4000mAh និងបន្ទះឈីប Kirin 970 គឺជាលក្ខណៈសម្បត្តិមួយចំនួនក្នុងចំណោមលក្ខណៈសម្បត្តិជាច្រើន ដែលក្រុមហ៊ុនបច្ចេកវិទ្យា Huawei ធ្លាប់ប្រកាសប្រាប់ដើម្បីផ្សព្វផ្សាយអំពីស្មាតហ្វូន Mate 10 របស់ខ្លួននាពេលថ្មីៗនេះ។ 

តាមរយៈរូបភាពប័ណ្ណផ្សព្វផ្សាយមួយបង្ហាញថា ឥឡូវនេះ ក្រុមហ៊ុនបច្ចេកវិទ្យាចិននេះ បានទម្លាយនូវព័ត៌មានកាន់តែច្រើនអំពីលក្ខណៈសម្បត្តិនៃស្មាតហ្វូនHuawei Mate 10 ប៉ុន្តែវាមិនមែនថាយើងមិនធ្លាប់បានដឹងពីមុនមកនោះទេ។ ជាក់ស្តែង នៅក្នុងប័ណ្ណផ្សព្វផ្សាយនេះ ស្មាតហ្វូន Mate 10 នឹងមានអេក្រង់ទំហំធំដល់ទៅ 6.2 អ៊ីង ជាមួយនឹងកម្រិតភាពច្បាស់ 2160 x 1080 ភិចសែល។ ស្មាតហ្វូននេះ ភ្ជាប់ជាមួយនឹងកាមេរ៉ាភ្លោះ 20MP + 23MP ម៉ាក LEICA ថាមពលថ្ម 4000mAh និងបន្ទះឈីបដ៏អស្ចារ្យ Kirin 970 ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងនោះ ក៏មានពាក្យចចាមអារ៉ាមបន្ថែមទៀតថា ស្មាតហ្វូន Huawei Mate 10 នឹងដាក់លក់នៅក្នុងតម្លៃ $650 នៅក្នុងប្រទេសចិន ខណៈពេលដែលស្មាតហ្វូន Mate 10 Pro នឹងលក់ក្នុងតម្លៃ $835 ។ ទោះជាយ៉ាងណាក៏ដោយ យើងរំពឹងថាស្មាតហ្វូននេះនឹងមានតម្លៃខុសគ្នាតិចតួចប៉ុណ្ណោះសម្រាប់ទីផ្សារជាច្រើនតំបន់ទៀតនៅលើពិភពលោកនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន