no-alternative title

Xiaomi Mi MIX 2 បានបង្ហាញខ្លួននៅប្រទេសឥណ្ឌា ដែលតួរទាំងមូល មានការរចនាស៊ុមព័ទ្ធអេក្រង់ស្តើងដ៏ទាក់ទាញ

កន្លងមក មានរបាយការណ៍ជាច្រើន បានបញ្ជាក់ថា ប្រទេសឥណ្ឌា នឹងទទួលបានស្មាតហ្វូនស៊េរីថ្មីមួយទៀតរបស់ Xiaomi នៅក្នុងឆ្នាំនេះ ដោយជំនួសឱ្យស្មាតហ្វូន Mi 6 មិនបានចេញ។ Xiaomi Mi MIX 2 គឺជាស្មាតហ្វូន ជំនាន់បន្ទាប់ដែលទើបតែប្រកាសចេញនៅថ្ងៃនេះ នៅក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌា។ គួរបញ្ជាក់ថាស Xiaomi បានបង្ហាញស្មាតហ្វូននះ នៅក្នុងប្រទេសចិនជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Mi Note 3 ផងដែរកាលពីខែមុននេះ។ ស្មាតហ្វូន Xiaomi Mi MIX 2 គឺមានតួស្រោបដោយលោហៈធាតុដ៏រឹងមាំប្រភេទ 7000-series aluminum alloy frame និងជ្រុងទាំង 4 របស់វា គឺកោងស្រស់ស្អាត។ វាមានទំងន់ 185 ក្រាម និងមានវិមាត្រ 151.8 x 75.5 x 7.7mm។

ស្មាតហ្វូននេះមានអេក្រង់ 5.99 អ៊ីងក មានម្រិតភាពច្បាស់ IPS LCD ភ្ជាប់ជាមួយកម្រិត Aspect Ratio 18:9 អាចផ្តល់នូវកម្រិតភាពច្បាស់រហូតដល់ទៅ FHD+ resolution of 2060x1080 ភិចសែល និងទ្រទ្រង់កម្រិតពណ៌ DCI-P3 ផងដែរ។ នៅលើអេក្រង់នេះ បានបង្កប់នូវឧបាល័រ ហើយប្រព័ន្ធស្កេនក្រយ៉ៅដៃត្រូវផ្លាស់ប្តូរទៅដាក់នៅផ្នែកខាងក្រោយវិញ។ ស្មាតហ្វូន Mi MIX 2 បំពាក់នូវបន្ទះឈីប 2.45 GHz Snapdragon 835 chipset និងរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 6GB ។ ស្មាតហ្វូននេះ ប្រើប្រាស់ម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB កាមេរ៉ាទំហំ 12MP ប្រភេទ Sony IMX38 ភ្ជាប់ជាមួយ 4-Axis OIS និងកាមេរ៉ាខាងមុខទំហំ 5MP ភ្ជាប់ជាមួយប្រព័ន្ធស្កេនមុខផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

កាន់តែពិសេសជាងនេះទៀតនោះ ស្មាតហ្វូននេះភ្ជាប់ជាមួយនឹង MIUI 9 ប្រើប្រាស់ជាមួយនឹង Android 7.1 Nougat ។ វាអាចដំណើរការនូវការភ្ជាប់ទំនាក់ទំនងដូចជាការប្រើប្រាស់ស៊ីមពីរ 4G VoLTE, Wi-Fi 802.11ac, v5.0 Bluetooth និង USB-C ។ ស្មាតហ្វូននេះមានថាមពលថ្មប្រើប្រាស់ 3,400mAh ។ ស្មាតហ្វូន Xiaomi Mi MIX 2 នឹងដាក់លក់នៅក្នុងតម្លៃ Rs. 35,999 នៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិនមួយនេះនឹងដាក់លក់ស្មាតហ្វូននេះនៅថ្ងៃទី 17 ខែតុលាខាងមុខនេះតាមរយៈ Flipkart និង Mi.com ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន