no-alternative title

ក្រុមហ៊ុន TSMC នឹងចាយលុយ 20 ពាន់លានដុល្លារ សាងសង់រោងចក្រថ្មី ដើម្បីចាប់ Apple អោយជាប់

TSMC មិនមែនគ្រាន់តែឈ្មោះក្រុមហ៊ុនធម្មតារបស់តៃវ៉ាន់នោះទេ គឺជាក្រុមហ៊ុនដ៏ធំដែលផលិតបរិក្ខាសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន។ ពេលនេះ ដើម្បីធ្វើការប្រកួតប្រជែងជាមួយក្រុមហ៊ុនជាច្រើនដូចជា Qualcomm, MediaTek, Intel រួមនិង Apple ផងនោះ ក្រុមហ៊ុន TSMC បានបន្ថែមនូវសង្វាក់ផលិតកាន់តែធំជាងមុនជាមួយនឹងការបង្កើតរោងចក្រថ្មី តាមរយៈនៃការបង្ហាញចេញនូវគោលដៅរបស់ខ្លួនសម្រាប់ឆ្ពោះទៅឆ្នាំ 2022 ដើម្បីក្លាយជាក្រុមហ៊ុនធំជាងគេ នៅក្នុងការផលិតបន្ទះឈីប 3nm Semiconductor។ 

សព្វថ្ងៃនេះ សម្រាប់បន្ទះឈីបថ្នាក់ខ្ពស់បបំផុត គឺប្រើប្រាស់បច្ចេកវិទ្យា 10nm ហើយបន្ទះឈីបនេះ គឺពោរពេញដោយអានុភាព និងមិនសូវប្រើប្រាស់ថាមពលថ្មច្រើននោះទេ ហើយអ្នកប្រើប្រាស់ជាច្រើនក៏រីករាយជាមួយនឹងសមត្ថភាពរបស់បន្ទះឈីបនេះផងដែរ។ ដើម្បីអាចផលិតនូវបន្ទះឈីប 3nm នេះបាន ក្រុមហ៊ុនTSMC ត្រូវការសាងសង់រោងចក្រមួយបន្ថែមទៀត។ យោងតាមរបាយការណ៍ជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុននេះ នឹងងសង់រោងចក្រថ្មីរបស់ខ្លួននៅក្នុងទឹកដីសហរដ្ឋអាមេរិក ប៉ុន្តែមិនមែនសំដៅទៅលើដំណើរការនៃបន្ទះឈីប 3nm នោះទេ ពីព្រោះថា បន្ទះឈីបមួយនេះនឹងផលិតនៅក្រុមហ៊ុន TSMC នៅតៃវ៉ាន់។ ប៉ុន្តែតម្លៃនៃការសាងសង់រោងចក្រថ្មីនេះ ពិតជាមិនថោកនោះទេ។ នៅក្នុងបទសម្ភាសន៍ជាមួយនឹង Bloomberg ស្ថាបនិក និងអគ្គនាយកលោក Morris Chang បានទម្លាយថា ការប៉ាន់ស្មានទៅលើតម្លៃនៃការសាងសង់រោងចក្រថ្មីនេះ គឺខ្ទង់ 20 ពាន់លានដុល្លារ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន TSMC គឺជាអ្នកផ្គត់ផ្គង់នូវបន្ទះឈីប Apple Chipsets ជាច្រើនឆ្នាំមកហើយមកទល់ពេលនេះ ហើយក្រុមហ៊ុន Cupertino ក៏មានអតិថិជនច្រើនបំផុតផង ដែរ។ របាយការណ៍បញ្ជាក់ថា ការសាងសង់រោងចក្រថ្មីនេះ គឺដើម្បីរក្សាទុកក្រុមហ៊ុន Apple។ ប៉ុន្តែឆ្នាំ 2022 ហាក់ដូចជានៅឆ្ងាយណាស់ពីពេលនេះ ដែលអាចនឹងមានបន្ទះឈីបប្រភេទ 5nm និង7nm បង្ហាញខ្លួនផងដែរ។ សម្រាប់បន្ទះឈីប 5nm ប្រហែលជាចាប់ផ្តើមផលិតនៅឆ្នាំ 2019-2020 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន