no-alternative title

ស្ងាត់ៗលេចចេញគុណសម្បត្តិមួយចំនួនរបស់ទូរស័ព្ទអេក្រង់បត់របស់ ZTE ម៉ូដែល Axon M នៅលើបណ្តាញ Geekbench

ទូរស័ព្ទអេក្រង់អាចបត់បាន ឬហៅថា “Foldable Phone” នៅតែជាប្រធានបទក្តៅក្នុងវិស័យឧស្សាហកម្មស្មាតហ្វូនដែលគ្រប់គ្នាកំពុងតែនិយាយពីវាមិនដាច់។ ក្នុងនោះក្រុមហ៊ុន Samsung  និង Lenovo បាននឹងកំពុងផ្តោតយកចិត្តទុកដាក់ក្នុងផលិតស្មាតហ្វូនប្រភេទនេះផងដែរ។ ហើយក្រុមហ៊ុន Lenovo ផ្ទាល់ក៏ធ្លាប់បានបង្ហាញចេញជាផ្លូវការណ៍នូវគំរូស្មាតហ្វូន និងថេបប្លេតដែលអាចបត់អេក្រង់បានម្តងរួចទៅហើយកាលពីដើមឆ្នាំនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយឡែកសម្រាប់ Samsung វិញមិនទាន់បានបង្ហាញចេញគំរូស្មាតហ្វូនបត់អេក្រង់បានរបស់ខ្លួនជាផ្លូវការណ៍នៅឡើយទេ ប៉ុន្តែជារឿយៗគេតែងតែឃើញមានលេចចេញនូវរូបភាពគំរូរបស់វាជាហូរជាហែរផងដែរ ហើយគេបានព្យាករណ៍ថាវានឹងបង្ហាញវត្តមានលើទីផ្សារជាផ្លូវការណ៍នៅឆ្នាំក្រោយនេះជាក់ជាមិនខាន។ យ៉ាងណាមិញសម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនម៉ាក ZTE វិញហាក់បានត្រៀមខ្លួនផលិតចេញស្មាតហ្វូនអាចបត់អេក្រង់បានដើម្បីវាយលុកទីផ្សារអោយបានមុនក្រុមហ៊ុន Samsung និង Lenovo ទៅទៀតក៏ព្រោះតែស្ងាត់ៗមានលេចចេញស្មាតហ្វូនស៊េរីថ្មីមួយម៉ូដែលនៅលើបណ្តាញតេស្តសមត្ថភាពឧបករណ៍អេឡិចត្រូនិក Geekbench ដែលគេសន្និដ្ឋានថាជាស្មាតហ្វូនអេក្រង់បត់បានម៉ូដែល Axon M។ 

 

នៅក្នុងបញ្ជីរបស់ Geekbench បានបង្ហាញចេញនូវគុណសម្បត្តិមួយចំនួននៃស្មាតហ្វូនស៊េរីថ្មីមួយនេះដូចជាវាមានរ៉េមទំហំ 4GB ប្រតិបត្តិការលើបន្ទះឈីប Qualcomm Snapdragon 821 កម្រិតល្បឿន Quad-core ប្រើក្រាហ្វិក Adreno 530 មានអេក្រង់អាចបត់បានដែលមួយមានកម្រិតបង្ហាញ 1080px ហើយបើសរុបផ្ទៃអេក្រង់បង្ហាញទាំងពីបញ្ចូលគ្នានៅពេលលាមានកម្រិតបង្ហាញ 2,160 x 1,920px។ បន្ថែមពីនេះវាក៏នឹងភ្ជាប់នូវទំហំផ្ទុកក្នុងម៉ាស៊ីនស្រាប់ 32GB, មានកាមេរ៉ាក្រោយមួយគ្រាប់ទំហំ 20MP និងមានថ្មខ្នាត 3,120mAh។ 

 

ហើយបើតាមការបញ្ជាក់នៅលើបញ្ជីរបស់ស្ថាប័ន FCC បានបញ្ជាក់ថា ZTE Axon M នឹងដំណើរការដោយប្រតិបត្តិការ Android 7.1.2 Nougat  ចេញពីប្រអប់នៅពេលវាប្រកាសចេញជាផ្លូវការណ៍។ តាមការរំពឹងទុកទូរស័ព្ទអេក្រង់អាចបត់បាន ZTE Axon M អាចនឹងត្រូវប្រកាសចេញក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុននាទីក្រុង Brooklyn នៅថ្ងៃទី 17 ខែតុលានេះ។ ដូចនេះចាំមើលតើស្មាតហ្វូនអេក្រង់អាចបត់បានរបស់ ZTE ពិតជាលេចរូបរាងផ្លូវការណ៍ពិតមែនរឺទេ ហើយបើពិតមាននោះតើវាមានអ្វីអស្ចារ្យខ្លះដែរទៅ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន