no-alternative title

iPhone X តម្លៃ 1000 ដុល្លា គឺមិនថ្លៃដូចការគិតរបស់លោកអ្នកនោះទេ ប្រសិនបើដឹងពីតម្លៃនៃការប្រើប្រាស់ប្រចាំថ្ងៃនោះ

កាលពីពេលបើកសម្ពោធនាពេលថ្មីៗនេះ លោកអ្នកពិតជាដឹងរួចមកហើយថា ទូរស័ព្ទ iPhone X នឹងមានតម្លៃចាប់ផ្តើមខ្ទង់ $1000 ឡើងទៅហើយតម្លៃនេះ គឺជាតម្លៃទូរស័ព្ទដែលថ្លៃបំផុត ដែលក្រុមហ៊ុន Apple ធ្លាប់បានផលិតនិងចេញលក់នាពេលកន្លងមក។ យោងតាមការបកស្រាយរបស់អ្នកវិភាគមួយ ដែលបានបង្ហាញនៅក្នុងគេហទំព័រ Phonearena បានអោយដឹយថា ប្រសិនបើលោកអ្នកប្រើប្រាស់ទូរស័ព្ទ iPhone X រយៈពេលមួយឆ្នាំនោះ ឬរយៈពេល 365 ថ្ងៃ លោកអ្នកត្រូវចំណាយទឹកប្រាក់ $3.14 ក្នុងមួយថ្ងៃ ឬតម្លៃ 4 សេនគ្រប់ពេល ដែលអ្នកបើកប្រើប្រាស់ទូរស័ព្ទនេះម្តង ឬនិយាយម្យ៉ាងទៀត គឺមួយភាគដប់នៃមួយសេន គ្រប់ពេលដែលអ្នកប៉ះនៅលើអេក្រង់ទូរស័ព្ទនេះ។

លោកបានបន្តថា អ្នកប្រើប្រាស់ទូរស័ព្ទ មិនថា iPhone ឬក៏ម៉ូដែលផ្សេងៗនោះទេ យ៉ាងហោចណាស់ ការប្រើប្រាស់ ក៏មានរយៈពេល 2 ឆ្នាំដែរ ដូចនេះ តម្លៃនៃការប្រើប្រាស់នេះ គឺត្រូវកាត់បន្ថយពាក់កណ្តាល មានន័យថា វាមិនថ្លៃនោះទេត្រឹមតម្លៃប៉ុណ្ណឹង។ ហើយប្រសិនបើលោកអ្នកចង់ដឹងច្បាស់អំពីតម្លៃនៃការប្រើប្រាស់ប្រចាំថ្ងៃ ទៅលើទូរស័ព្ទរបស់លោកអ្នកនោះ លោកអ្នកត្រូវយកតម្លៃទូរស័ព្ទរបស់អ្នកចែកជាមួយនឹង 365 ថ្ងៃជាការស្រេច។ នៅពេលដែលបានដឹងថា តម្លៃនៃការប្រើប្រាស់ជាប្រចាំថ្ងៃរបស់លោកអ្នកហើយ តើលោកអ្នកនៅតែចង់ទិញទូរស័ព្ទ iPhone X ទៀតដែរឬទេ? ទូរស័ព្ទថ្មីនេះ នឹងដាក់លក់នៅថ្ងៃទី 3 ខែវិច្ឆិកាខាងមុខនៅក្នុងតម្លៃ $1000 សម្រាប់ទំហំ 64GB និង $1150 សម្រាប់ទំហំ 256GB ៕  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន