no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung Galaxy A5 (2018) ធ្លាយចេញរូបភាព Renders បង្ហាញចេញពីកំណែប្រែនៃស្មាតហ្វូន Galaxy S8

ការប្រើប្រាស់អេក្រង់ខ្ពស់ និងស៊ុមព័ទ្ធអេក្រង់ស្តើងហាក់ដូចជាមិនមែនជារឿងអ្វីដែលថ្មីនោះទេ នៅក្នុងពេលបច្ចុប្បន្ននេះ ពីព្រោះថា មនុស្សគ្រប់គ្នានៅក្នុងឧស្សាហកម្មនេះ សុទ្ធតែដឹងអំពីរូបរាងរបស់វាបែបណានោះ។ និន្នការនៃការផ្លាស់ប្តូរក៏ចាប់ផ្តើមវិវដ្តន៍នៅលើស្មាតហ្វូនជាច្រើនផងដែរ មិនថា ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើននៅប្រទេសចិន និងក្រុមហ៊ុន LG ក៏បញ្ចេញនូវស្មាតហ្វូនតម្លៃធូរថ្លៃជាមួយនឹងការរចនារូបរាងបែបនេះផងដែរ។ ដូច្នេះ នេះគឺជារឿងដែលចៀសមិនផុតនោះទេ សម្រាប់ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុត នៅលើពិភពលោកនឹងចាប់ផ្តើមផ្លាស់ប្តូរទៅលើការរចនារូបរាងអេក្រង់ Infinity Display សម្រាប់ស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួននោះ។ Galaxy S8 គឺជាស្មាតហ្វូនតំបូងបំផុតដែលប្រើប្រាស់និន្នការនៃការផ្លាស់ប្តូរទៅលើកញ្ចក់អេក្រង់នេះ។

កាលពីពេលមុននេះ យើងធ្លាប់លឺពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូនត្រកូល A របស់ក្រុមហ៊ុន Samsung នឹងប្រើប្រាស់អេក្រង់ Infinity Display ប៉ុន្តែយើងនៅមិនទាន់ឃើញរូបរាងរបស់វាបែបណានោះទេ។ នៅថ្ងៃនេះ យើងទទួលបានរូបភាព Renders ថ្មីរបស់ស្មាតហ្វូន Galaxy A5 (2018) ជាមួយនឹងសម្បកទូរស័ព្ទរបស់វាចេញពីក្រុមហ៊ុនផលិតសម្បកCase តែម្តង។ ដូចអ្វីដែលរបាយការណ៍ពីមុនធ្លាប់លើកឡើង នៅផ្នែកខាងមុខរបស់ស្មាតហ្វូននេះហាក់ដូចជាកំណែថ្មីពីស្មាតហ្វូន Galaxy S8 ដែលមានការផ្លាស់ប្តូរទៅលើគែមកោង។ ស្មាតហ្វូននេះនឹងបំពាក់នូវប្រព័ន្ធ Bixby ហើយប្រព័ន្ធស្កេនក្រយ៉ៅដៃនឹងផ្លាស់ប្តូរទៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះក្រោមប្រព័ន្ធកាមេរ៉ា។

យើងរំពឹងថា ស្មាតហ្វូន Galaxy A7 (2018) នឹងមានការរចនារូបរាងប្រហាក់ប្រហែលគ្នាគ្រាន់តែអេក្រង់របស់វាគឺមានទំហំធំជាង។ គួរបញ្ជាក់ផងដែរ ជំនាន់មុនៗរបស់ស្មាតហ្វូនត្រកូល Galaxy A មានការរចនារូបរាងមិនសូវជាខុសប្លែកគ្នានោះទេ៕

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍