no-alternative title

Huawei Mate 10 Pro បែកធ្លាយរូបភាពថ្មីចុងក្រោយបំផុត មុននឹងបង្ហាញចេញនៅថ្ងៃទី 16 ខែតុលានេះ

នៅមួយសប្តាហ៍ទៀតទេគ្រួសារថ្មីនៃកំពូលស្មាតហ្វូនប្រភេទហ្វាប់ប្លែត Huawei Mate 10 នឹងបង្ហាញខ្លួនជាផ្លូវការណ៍តាមកាលបរិច្ឆេទគឺនៅថ្ងៃទី 16 ក្នុងខែតុលានេះ ហើយនៅពេលនេះយើងទទួលបានរូបភាព reader ថ្មីចុងក្រោយដែលបង្ហាញយ៉ាងច្បាស់ពីរចនាបថនៃស្មាតហ្វូនស៊េរីថ្មីមួយនេះ។ ប៉ុន្តែរូបភាព reader លេចចេញនៅពេលនេះគឺបានបង្ហាញចេញនូវសមាជិកមួយក្នុងចំនោមបងប្អូនអាចមានបី ឬបួនម៉ូដែលក្នុងគ្រួសារ Mate 10 នោះគឺ Mate 10 Pro។ 

ពីមុនយើងធ្លាប់បានឃើញរូបភាព reader របស់ Mate 10 Pro ម្តងរួចមកហើយដែលកាលនោះត្រូវបានបញ្ចេញដោយលោក Evan Blass ហើយឥលូវនេះយើងបានឃើញរូបភាពថ្មីចុងក្រោយពីរទៀតដែលបញ្ចេញដោយម្ចាស់គណនី Weibo របស់ចិនឈ្មោះថា “@ichangezone” វិញម្តង។ រូបភាព reader ថ្មីដែលបានបង្ហាញចេញលើកនេះគឺហាក់មិនសូវខុសពីរូបភាពមុនៗប៉ុន្មានឡើយដោយយើងបានឃើញយ៉ាងច្បាស់ថាកំពូលហ្វាប់ប្លែតស៊េរីថ្មីនេះមានផ្ទៃខាងមុខក្រាលដោយកញ្ចក់អេក្រង់កម្រិត aspect ratio 18:9, នៅខាងក្រោយមានអំពូលភ្លើង Flash ចំនួនពីរគ្រាប់ប្រភេទ dual tone LED flash, កាមេរ៉ាពីរគ្រាប់ (dual rear camera) ប្រើស្លាកសញ្ញាកាមេរ៉ា Leica និងរង្វង់ទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃស្ថិតនៅពីក្រោម។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមព័ត៌មានចចាមអារ៉ាមបាននិយាយថា Huawei នឹងបង្ហាញចេញគ្រួសារ Mate 10 អាចបី ឬបួនស៊េរីដែលមានដូចជា Huawei Mate 10, Mate 10 Pro, Mate 10 Lite និង Mate 10 Porsche Design។ ចឹងចាំមើលតើនៅថ្ងៃទី 16 សប្តាហ៍ក្រោយនេះ Huawei នឹងប្រកាសចេញ Mate 10 ម៉ូដែលណាខ្លះដែលទៅ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន