no-alternative title

Apple ប្រាប់ទៅលើលោក Al Franken ដែលជាសមាជិកនៃព្រឹទ្ធិសភាអាមេរិកថា Face ID គឺពិតជាមានសុវត្ថិភាពណាស់ មិនបាច់បារម្ភពេកទេ

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Apple បានឆ្លើយតបតាមរយៈសារលិខិតមួយទៅកាន់លោក Al Franken ស្តីពីការព្រួយបារម្ភរបស់សមាជិកនៃព្រឹទ្ធិសភារូបនេះ អំពីការជាប់ទាក់ទងទៅលើផ្នែកឯកជនភាពនៃបច្ចេកវិទ្យា Face ID ដែលនឹងបំពាក់នៅលើទូរស័ព្ទ iPhone X ដែលគ្រោងដាក់លក់នៅខែក្រោយនេះ។ នៅក្នុងសំបុត្ររបស់គាត់ ដែលបានផ្ញើទៅកាន់លោក Tim Cook ដោយបានសួរអំពីសុវត្ថិភាពរបស់អតិថិជន ជាមួយនឹងការប្រើប្រាស់កម្មវិធី Third-Party ចូលទៅប្រើប្រាស់ទិន្នន័យ (រួមទាំងសំណើរនៃការអនុវត្តន៍ច្បាប់) និងថាតើ ទូរស័ព្ទនេះ អាចកំណត់នូវផ្ទៃមុខផ្សេងៗ គ្នាបានដោយរបៀបណានោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការឆ្លើយតបនេះ ក្រុមហ៊ុន Apple បានបញ្ជាក់ថា ខ្លួនបានរៀបរាប់យ៉ាងលម្អិតរួចហើយអំពីបច្ចេកវិទ្យានេះ នៅលើលិខិតមួយជាមួយនឹងអត្ថបទ Knowledge Base ដែលផ្តល់នូវចម្លើយគ្រប់យ៉ាងទៅកាន់សំណួរដែលត្រូវបានចោទសួរ។ ក្រុមហ៊ុន Apple ក៏ផ្តល់ជូននូវការសង្ខេបទំពីមុខងារនេះផងដែរ។ Apple បានរំលឹកឡើងវិញថា ឱកាសនៃការដោះសោរទូរស័ព្ទនេះ ដោយចៃដន្យ គឺមួយនៅក្នុងមួយលាន (បើធៀបជាមួយនឹងបច្ចេកវិទ្យា Touch ID គឺមានចំនួន 500,000 តែប៉ុណ្ណោះ)។ ក្រុមហ៊ុន ក៏អះអាងទៀតថា ប្រសិនបើវា មានការស្កេនមិនជោគជ័យចំនួន 5 ដងនោះ វាតម្រូវឱ្យមានការបំពេញលេខសម្ងាត់ Passcode ដើម្បីអាចចូលទៅប្រើប្រាស់ស្មាតហ្វូននេះបាន។

 

អ្វីដែលសំខាន់ទៀតនោះ ក្រុមហ៊ុន Apple បានផ្តល់នូវសេចក្តីសង្ខេបមួយអំពីរបៀបនៃការការរក្សាទុកនូវទិន្នន័យជីវសាស្រ្ត Face ID ដែលជាបញ្ហាកង្វល់ធំបំផុតអំពីសិទ្ធិឯកជនភាពនេះ។ “ទិន្នន័យ Face ID រួមបញ្ចូលទាំងការបង្ហាញអំពីការគណនាទៅលើផ្ទៃមុខរបស់អ្នកគឺត្រូវបាន Encrypted និងប្រកបដោយសុវត្ថិភាពបំផុត។ ទិន្នន័យនេះ មិនអាចលួចចេញពីស្មាតហ្វូននេះ បាននោះទេ ហើយវាក៏មិនធ្វើការបញ្ចូនទៅកាន់ក្រុមហ៊ុន Apple ហើយវាក៏មិនធ្វើការ backup នៅលើស្មាតហ្វូននេះផងដែរ។ ការប្រើប្រាស់រូបភាពផ្ទៃមុខសម្រាប់ការដោះសោរទៅលើទូរស័ព្ទនេះ ត្រូវបានគណនាដោយធ្វើការប្រៀបធៀបទៅលើទិន្នន័យសម្គាល់នៃ Face ID។

 

នៅក្នុងប្រធានបទមួយអំពីការចែករំលែកទិន្នន័យនេះ ក្រុមហ៊ុន បានសរសេរថា “កម្មវិធី Third-Party App អាចប្រើប្រាស់ប្រព័ន្ធដែលផ្តល់នូវ APIs ដើម្បីសាកសួរទៅកាន់អ្នកប្រើប្រាស់ដើម្បីផ្ទៀងផ្ទាត់តាមរយៈបច្ចេកវិទ្យា Face ID ឬលេខសម្ងាត់ Passcode ហើយកម្មវិធី Apps នេះ ទ្រទ្រង់នូវបច្ចេកវិទ្យា Touch ID ដោយស្វ័យប្រវត្តិដើម្បីទ្រទ្រង់នូវបច្ចេកវិទ្យា Face ID ដោយគ្មានការផ្លាស់ប្តូរអ្វីមួយនោះទេ។ នៅពេលដែលប្រើប្រាស់នូវបច្ចេកវិទ្យា Face ID កម្មវិធីនេះ ក៏ថែមទាំងជូនដំណឹងដែលមិនត្រឹមតែ ជាការផ្ទៀងផ្ទាត់ថាទទួលបានជោគជ័យនោះទេ ប៉ុន្តែវាក៏មិនអាចចូលទៅដំណើរការមុខងារ Face ID ឬទិន្នន័យពាក់ព័ន្ធទៅនឹងការផ្ទៀងផ្ទាត់ផ្ទៃមុខនេះបាននោះទេ។

 

អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ ក្រុមហ៊ុន Apple បានបដិសេធចំពោះសំណួរមួយរបស់សមាជីកព្រឹទ្ធិសភាអំពីសំណើរនៃទិន្នន័យចេញពីការអនុវត្តន៍ច្បាប់នេះ។ ប៉ុន្តែ ការបង្ហាញនេះ គឺថាទិន្នន័យស្ថិតនៅក្នុងតំបន់ដែលមានសុវត្ថិភាព ដែលមិនអាចចូលទៅដំណើរការបាននោះទេ ហើយវាក៏មិនអាចបញ្ចូនទិន្នន័យបានផងដែរ។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Apple ក៏បានបដិសេធមិនអាចដោះសោរទូរស័ព្ទ iPhone 5C ដែលគ្រប់គ្រងដោយលោក San Bernardino ផងដែរ។

 

លោក Franken បានកត់សម្គាល់នៅលើលិខិតរបស់ខ្លួនថា ក្រុមហ៊ុន Apple បានបណ្តុះបណ្តាលទៅលើផ្នែកវិញ្ញាណ (Neural Network) នៃបច្ចេកវិទ្យា Face ID នៅលើរូបភាពចំនួនរាប់ពាន់លាន។ ប៉ុន្តែ វាមានរូបភាពដល់ទៅរាប់ពាន់លានខុសៗគ្នា។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple អះអាងថា ខ្លួនកំពុងតែស្វែងរកនូវក្រុមមនុស្សតំណាងដើម្បីបញ្ចូលទៅក្នុងក្រុមភេទ អាយុ ជាតិសាសន៍ និងផ្សេងទៀត។ យើងត្រូវបង្កើននូវការសិក្សានេះ ជាច្រើនទៀតដើម្បីផ្តល់នូវភាពត្រឹមត្រូវកាន់តែខ្ពស់សម្រាប់អ្នកប្រើប្រាស់៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន