no-alternative title

តោះមកមើល Mate 10 Pro កំពូលស្មាតហ្វូនអេក្រង់លាតកម្រិត 18:9 ដំបូងបំផុតពី Huawei ថាតើពិសេសយ៉ាងណាខ្លះ?

Mate 10 Pro  នេះជាកំពូលស្មាតហ្វូនអេក្រង់លាតកម្រិត 18:9 ដំបូងគេបំផុតរបស់ Huawei ហើយវាក៏ជាគូប្រគូតដ៏ស័ក្តិសមបំផុតជា មួយ Samsung Galaxy S8+, Note 8, LG V30, iPhone 8+ និងiPhone X ផងដែរ។ ស្មាតហ្វូនថ្មីនេះ ភ្ជាប់មកជាមួយកំលាំងម៉ាស៊ីនខ្លាំងកប់ និងបំពាក់នូវបច្ចេកវិទ្យាថ្មីចុងក្រោយ ជាមួយរចនាបថថ្មី ពីកញ្ចក់ដែលសមស្របតាមអ្វីដែលអ្នកប្រើប្រាស់ចង់បាន។ ហេតុដូច្នេះចង់ដឹងថាតើ មានលក្ខណះពិសេសយ៉ាងណាខ្លះ តោះមកមើលទាំងអស់គ្នា?

រូបភាពពាណិជ្ជកម្ម
no-alternative title

និយាយពីរូបរាង និងរចនាបថ៖ ផ្នែកខាងក្រៅរបស់ Mate 10 Pro មិនមានអ្វីខុសគ្នាច្រើនពីប្អូនវា Mate 10 នោះទេ ចំនុចដែលខុសនោះគឺវាបំពាក់នូវអេក្រង់ខាងមុខជាប្រភេទអេក្រង់លាតធំទូលាយកម្រិត 18:9, គ្មានរន្ធដោតកាស គ្មានប៊ូតុងហូម និងមានទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃស្ថិតនៅខាងក្រោយក្រោមកាមេរ៉ាជាដើម។ ក្រៅពីនេះដូចជាប៊ូតុងចុចបញ្ជាសំឡេង ប៊ូតុង Power រន្ធដាក់ស៊ីមកាត រន្ធបំពងសំឡេង រន្ធដោត USB-C និងមុខងារ IR Blaster គឺដូចគ្នាទាំងស្រុងតែម្តង។ Mate 10 Pro មានក្រាស់ 7.9mm និងទំងន់ 178 ក្រាមស្តើង និងស្រាលជាង Mate 10 ហើយក៏ស្រាលជាង Mate 9 ដែរ។

កញ្ចក់អេក្រង់ EntireView៖ សម័យនេះជាសម័យស្មាតហ្វូនអេក្រង់លាតគែមស្តើងមានកម្រិត aspect ratio ខ្ពស់ 18:9 ដូចនេះ Huawei ក៏មិនធ្វើអោយហ្វែនរបស់ខ្លួនខកចិត្តដែរដោយបានបញ្ចេញ Mate 10 Pro នេះមកជាមួយអេក្រង់ប្រភេទនេះដើម្បីបំពេញចិត្តហ្វែនរបស់ខ្លួន និងដើម្បីប្រជែងទីផ្សារផងដែរ។ អេក្រង់លាតដែលបំពាក់នៅលើ Mate 10 Pro មានទំហំ 6.0 អ៊ីងប្រភេទ AMOLED មានសណ្ឋានកោងគែមសងខាង។ ហូវៃហៅថាអេក្រង់នេះថា “EntireView Display”។ អេក្រង់កម្រិត 18:9 របស់វាភ្ជាប់នូវកម្រិតភាពច្បាស់ 402ppi ទ្រទ្រង់ការបង្ហាញកម្រិត Full-HD+ ទំហំ 1080x2160px នៅលើផ្ទៃបង្ហាញសរុបប្រមាណ 80.9% ហើយវាក៏ទ្រទ្រង់នូវមុខងារ HDR10 ផងដែរ។ ចឹងពេលនេះហ្វែនរបស់ Huawei ពិតជាបានភ្លក់រសជាតិអេក្រង់ AMOLED ធំទូលាយនៅលើស្មាតហ្វូនក្រុមហ៊ុនចិនមួយនេះហើយ។

កំលាំងម៉ាស៊ីនខ្លាំងជាមួយឈីបជំនាន់ថ្មី៖ ទាំង Mate 10 និង 10 Pro គឺសុទ្ធតែដើរលើបន្ទះឈីបជំនាន់ថ្មី Hisilicon Kirin 970 ដូចគ្នា និងដំណើរដោយ Android 8.0 Oreo ជាមួយផ្ទៃ EMUI8.0 ដូចគ្នា ប៉ុន្តែម៉ូដែល Pro នេះមានជម្រើសពីរសម្រាប់អ្នកប្រើប្រាស់គឺជម្រើស ROM 64GB / RAM 4GB និងROM 128GB /RAM 6GB។ Mate 10 Pro មិនមានកន្លែងសម្រាប់ដាក់បន្ថែមម៉េមូរីកាតដូច Mate 10 ទេ។ ចំនុចដែល Mate 10 Pro ខ្លាំងជាង Mate 10 នោះគឺវាបំពាក់នូវបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP67 ដែលអាចត្រាំក្នុងទឹកបាន1ម៉ែត្ររយះពេល 30 នាទីដោយគ្មានបញ្ហា ហើយវាក៏ជាស្មាតហ្វូនដំបូងគេបង្អស់របស់ Huawei ដែលបំពាក់បច្ចេកវិទ្យានេះ។ សម្រាប់ថ្មរបស់ Mate 10 Pro វិញគឺមានទំហំ 4,000mAh ទ្រទ្រង់បច្ចេកវិទ្យាសាកថាមពលថ្មល្បឿនលឿន Super Charge Technology ដូច Mate 10 ដែរដោយសាក 30 នាទីបានប្រមាណ 58%។

កាមេរ៉ាថតរូប និងវីដេអូ៖ មិនខុសអីនឹង Mate 10 នោះទេសម្រាប់កាមេរ៉ារបស់ Mate 10 Pro ព្រោះថាវាត្រូវបានបំពាក់នូវកាមេរ៉ាពីរគ្រាប់របស់ Leica ដូចគ្នាដោយមួយគ្រាប់មានទំហំ 20MP ប្រភេទលែនហ្ស៊ូមកម្រិត 2x ប្រើសែនស័រផលិតរូបសខ្មៅ “Monochrome sensor” និងមួយគ្រាប់ទៀតមានទំហំ 12MP ប្រើសែនស័រផលិតរូបភាពពណ៌ធម្មជាតិ “RGB sensor” ជាមួយ aperture ធំបំផុតកម្រិត f/1.6 ភ្ជាប់នូវមុខងារទប់លំនឹង OIS ព្រមទាំងអាចថតវីដេអូបានដល់កម្រិត 4K ក្នុងល្បឿន 30fps ហើយការផលិតសាច់វីដេអូគឺបានច្បាស់ល្អបំផុត។ សម្រាប់ការថតរូបសន្លឹងវិញគឺកាន់តែអែមហូសទោះថតនៅកន្លែងមានពន្លឺទាបក៏ដោយ ហើយបើថតនៅទីងងឹតវិញគឺវាមានភ្លើងជំនួយពន្លឺប្រភេទ Laser autofocus dual LED flash  ដែលជួយធ្វើអោយគុណភាពរូបភាពផលិតចេញមកបានច្បាស់ល្អបំផុតសឹងតែមិនមានគ្រាប់អ៊ុចៗទៀតផង។ 

ងាកមកកាមេរ៉ាមុខវិញគឺមានទំហំ 8.0MP ភ្ជាប់នូវ aperture កម្រិត f/1.9 ដែលមានសមត្ថភាពថតរូប និងវីដេអូសែលហ្វីបានច្បាស់ល្អនៅកន្លែងមានពន្លឺគ្រប់គ្រាន់។ សរុបមកនេះគឺជា Mate 10 Pro ជាជំនាន់ Mate ដែលអាចផ្លាស់ប្តូរគំនិតអវិជ្ជមានរបស់អ្នកប្រើប្រាស់មកលើស្មាតហ្វូន Brand របស់ចិនមួយនេះបាន។ វាមានកំលាំងម៉ាស៊ីនខ្លាំងកប់ កាមេរ៉ាថតរូបល្អកប់ មានបច្ចេកវិទ្យាថ្មីៗចុងក្រោយបំផុត និងមានអេក្រង់លាតគែមស្តើងទំនើបទាន់សម័យធំទូលាយប្រភេទ AMOLED ភ្លឺថ្លាច្បាស់ត្រជាក់ភ្នែកបែបធម្មជាតិពិតៗ។ ដូច្នោះចូលជឿលើអ្វីដែលអ្នកបានឃើញ បានកាន់ បានប្រើប្រាស់ផ្ទាល់ទើបដឹងថាវាមានតម្លៃខ្លាំងប៉ុណ្ណា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន