no-alternative title

Nokia 7 បង្ហាញខ្លួននៅក្នុងប្រទេសចិន ភ្ជាប់ជាមួយកញ្ចក់ផ្នែកខាងក្រោយ និងបំពាក់នូវបន្ទះឈីប Snapdragon 630

នៅថ្ងៃនេះ សមាជិកថ្មីមួយទៀតនៃស្មាតហ្វូន Android របស់ក្រុមហ៊ុន HMD Global បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិននៅថ្ងៃនេះ។ Nokia 7 គឺជាស្មាតហ្វូន Android ដំបូងបំផុតរបស់ក្រុមហ៊ុន HMD Global ដែលប្រើប្រាស់កញ្ចក់អេក្រង់នៅផ្នែកខាងក្រោយដែលជាប្រភេទ 3D Corning Gorilla Glass ។ ស្មាតហ្វូនស៊េរីថ្មីនេះផលិតឡើងពីលោហធាតុអាលុយមីញ៉ូមប្រភេទ 7000 series ជាមួយគែមកោងភ្លឺស្រស់ស្អាតបំផុត។ នៅពេលដែលកាន់ស្មាតហ្វូននេះនៅក្នុងដៃវាពិតជាប្រណិតបំផុត ហើយជាពិសេសស្មាតហ្វូននេះភ្ជាប់ជាមួយនឹងវិញ្ញាបណ្ណបត្រ IP54 ដែលមានន័យថាវាអាចទប់ទល់នឹងធាតុអាកាសខាងក្រៅបានយ៉ាងល្អ។ 

ស្មាតហ្វូននេះដំណើរការបន្ទះឈីប Qualcomm Snapdragon 630 រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB/6GB និងម៉េមូរីប្រភេទ microSD បន្ថែមពីលើមេម៉ូរីក្នុងម៉ាស៊ីនទំហំ 64GB ថែមទៀតផង។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 5.2 អ៊ីង ប្រភេទ 1080p IPS LCD ភ្ជាប់ជាមួយកញ្ចក់ប្រភេទ Gorilla Glass 3 ។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះគឺទំហំ 16MP ភ្ជាប់ជាមួយនឹង f/1.8 aperture, 1.12um pixels, និងភ្លើង dual-tone LED flash ថែមទៀត។ ចំនែកកាមេរ៉ាមុខ Selfie មានទំហំ 5MP ភ្ជាប់ជាមួយមុខងារ f/2.0 ជាមួយនឹង 1.4um pixels និងអាចលំងាកបានដល់ទៅ 84 ដឺក្រេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

Nokia ភ្ជាប់ជាមួយនឹងការតភ្ជាប់ជាច្រើនដូចជា Wi-Fi 802.11ac, Bluetooth 5.0, GPS, USB Type-C, 3.5mm headset jack, NFC និង LTE Cat.6 ថែមទៀត។ ប្រព័ន្ធស្កេនក្រយ៉ៅដៃរបស់ស្មាតហ្វូននេះ គឺស្ថិតនៅផ្នែកខាងក្រោយ ចំនែកប្រព័ន្ធប្រតិបត្តិការគឺ Android 7.1.1 Nougat ហើយវាថែមទាំងភ្ជាប់ជាមួយថាមពលថ្ម 3000mAh ទ្រទ្រង់នូវបច្ចេកវិទ្យា 18W Fast Charging ផងដែរ។ស្មាតហ្វូន Nokia 7 ភ្ជាប់ជាមួយនឹងសមត្ថភាពថ្មីនៃការថតរូបរបស់ Zeiss ដែលក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ហៅឈ្មោះថា Bothies ដែលមានសមត្ថភាពក្នុងការបែងចែកអេក្រង់សម្រាប់រូបភាព និងវីដេអូតាមរយៈការប្រើប្រាស់កាមេរ៉ាមុខ និងកាមេរ៉ាខាងក្រោយក្នុងពេលជាមួយគ្នាថែមទៀត។ Nokia OZO audio ត្រូវបង្កើតឡើងដើម្បីថតនូវសំឡេងដ៏អស្ចារ្យបំផុត។

ស្មាតហ្វូនស៊េរីថ្មីនេះ មានពណ៌ខ្មៅ Gloss Black និងពណ៌ស Matt White។ស្មាតហ្វូននេះ នឹងដាក់លក់នៅក្នុងប្រទេសចិននៅថ្ងៃទី 24 ខែតុលាខាងមុខនេះនៅក្នុងតម្លៃ CNY 2,499 (ប្រហែល $377 ឬ €320) ជាមួយនឹងរ៉េមផ្ទុកទិន្នន័យទំហំ 4GB និងតម្លៃ CNY 2,699 ($407 ឬ €345) ។ នៅពេលនេះ យើងនៅមិនទាន់ដឹងថា តើស្មាតហ្វូន Nokia 7 នេះនឹងដាក់លក់នៅប្រទេសផ្សេងឬអត់នោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន