no-alternative title

Samsung Galaxy Note8 នៅតែបន្តនាំមុខ នឹងកំពុងតែមានតម្រូវការកាន់តែខ្លាំងនៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង

Galaxy Note8 គឺជាកំពូលស្មាតហ្វូនស៊េរីថ្មី ដែលបានបំបែកកំណត់ត្រានៃការបញ្ជាកម្មង់ទិញមុន(Pre-Order) ហើយស្មាតហ្វូនស៊េរីថ្មីនេះ ក៏នៅតែបន្តភាពរឹងមាំនៃការលក់របស់ខ្លួនបន្ទាប់ពីការប្រកាសដាក់លក់ជាផ្លូវការហើយក៏ដោយ។ យោងទៅតាមរបាយការណ៍នៃឧស្សាហកម្មនេះ បានឱ្យដឹងថា សម្រាប់ជំនាន់ 64GB គឺលក់ដាច់ខ្លាំងបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅក្នុងសប្តាហ៍ទីពីរនៃខែតុលានេះ ដែលមានរហូតទៅដល់ 28.3%។ សម្រាប់បើមានកំណែទំហំ 256GB នោះ ចំនួនភាគរយនៃការលក់នឹងមានការកើនឡើងខ្ពស់ជាងនេះ ថែមទៀត។

ក្រុមហ៊ុន ATLAS Research & Consulting បាននិយាយថា សម្រាប់ការកម្មង់ទិញមុនដំបូងរបស់ស្មាតហ្វូននេះ មានចំនួនដល់ទៅ 850,000 គ្រឿង ហើយក្រុមហ៊ុន Samsung នៅតែរក្សាការលក់របស់ខ្លួនចាប់ពី 20,000 គ្រឿងទៅ 30,000 គ្រឿងរបស់ស្មាតហ្វូន Galaxy Note 8 នៅក្នុងសប្តាហ៍ទី 4 នៃខែកញ្ញានេះ។ កាលពីខែតុលា ក្រុមហ៊ុន Samsung នៅតែបន្តការលក់ស្មាតហ្វូននេះ បានចំនួន 10,000 ទៅ 20000 គ្រឿងក្នុងមួយថ្ងៃ ហើយប្រភពខាងក្នុងនៃឧស្សាហកម្មនេះ បានបញ្ជាក់ថែមទៀតថា ចំនួននេះ គឺស្រដៀងគ្នាទៅនឹងឆមាសដំបូងនៅក្នុងឆ្នាំនេះ នៅពេលដែលស្មាតហ្វូន Galaxy S8 ដាក់លក់ជាផ្លូវការនោះ។ ក្រុមហ៊ុន Strategy Analytics ដែលបានតាមដានឧស្សាហកម្មនេះ បាននិយាយថា នៅក្នុងកម្រិតអត្រានេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ពិតជាអាចលក់ស្មាតហ្វូននេះបានដល់ទៅ 10 លានគ្រឿងនៅត្រឹមចប់ឆ្នាំ 2017 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន