no-alternative title

Samsung Gear Sport គឺជានាឡិកាឆ្លាតវៃ ដែលអនុញ្ញាតឱ្យលោកអ្នកគ្រប់គ្រងឧបករណ៍ជាច្រើនយ៉ាងងាយស្រួល

Gear Sport គឺជានាឡិកាឆ្លាតវៃស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung ដែលបង្ហាញខ្លួនកាលពីខែសីហាឆ្នាំនេះ នឹងបានចាប់ផ្តើមទទួលការកម្មង់ទិញមុន (Pre-order) ហើយនាពេលថ្មីៗនេះ។ នាឡិកាឆ្លាតវៃនេះ គឺដំណើរការប្រព័ន្ធប្រតិបត្តិការ Tizen 3.0។ នៅលើនាឡិកាឆ្លាតវៃនេះ គឺមានបពាក់នូវមុខងារមួយដែលអាចគ្រប់គ្រងទៅលើឧបករណ៍ឆ្លាតវៃជាច្រើនដោយធ្វើការបង្វិលទៅលើស៊ុមព័ទ្ធអេក្រង់ (Bezel) របស់នាឡិកាឆ្លាតវៃនេះ។ មុខងារនេះដែលបំពាក់នៅលើនាឡិកាឆ្លាតវៃ Gear Sport នេះ គឺស្រដៀងគ្នាជាមួយនឹងកម្មវិធី Samsung Connect ដែលអាចធ្វើការបញ្ជាគ្រប់គ្រងដោយស្វ័យប្រវត្តិទៅលើឧបករណ៍ជាច្រើន និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះដូចជា អំពូលភ្លើង ការចាក់គន្លឹះទ្វារ និងទូរទស្សន៍។ 

គួរបញ្ជាក់ថា ក្រៅពី Gear Sport ថ្មីនេះ! ក្រុមហ៊ុន Samsung ក៏មាននាឡិកាឆ្លាតវៃ Gear S3 ផងដែរ ហើយម៉ូដែលនេះ ត្រូវបានគេរំពឹងថា នឹងទទួលការអាប់ឌែតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Tizen 3.0 ដែលនឹងនាំយកនូវមុខងារ ‘ការគ្រប់គ្រងតាមរយៈ Bezel’ នេះផងដែរ។ យ៉ាងណាមិញ វានៅមិនទាន់មានព័ត៌មានជាក់លាក់នៅពេលណាដែលការអាប់ឌែតនេះ នឹងចាប់ផ្តើមពេលណានោះទេ។ សម្រាប់នាឡិកាឆ្លាតវៃ Gear Sport នឹងដាក់លក់នៅថ្ងៃទី 27 ខែតុលាខាងមុខនេះ៕

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន