no-alternative title

ស្មាតហ្វូន Oppo F5 នឹងបង្ហាញខ្លួនចេញជាផ្លូវការជាមួយនឹង 3 ជម្រើសផ្សេងគ្នាសម្រាប់អតិថិជន

នៅសល់រយៈពេលមួយសប្តាហ៍ទៀត រហូតដល់ថ្ងៃបង្ហាញវត្តមានរបស់ស្មាតហ្វូន Oppo F5 ប៉ុន្តែយើង បានដឹងរួចមកហើយអំពីលក្ខណៈសម្បត្តិមួយចំនួនរបស់វា និងកំណែបន្ទាប់នៃអ្នកជំនាញថតរូប “Selfie Expert”។ យោងតាមរូបភាពមួយសន្លឹកចេញពីប្រទេសថៃ ស្មាតហ្វូននេះ នឹងមានចែកចេញជាបីប្រភេទ Oppo F5 (ស្តង់ដារ) និងមួយទៀត Oppo F5 មាន RAM ទំហំ 6 GB (ល្បឿនខ្លាំង) ហើយនិង Oppo F5 Youth (តម្លៃសមរម្យ)។ ស្មាតហ្វូន Oppo F5 នឹងបំពាក់រ៉េមទំហំ 4GB កាមេរ៉ា Selfie ប្រភេទ “AI Beauty” ដែលត្រូវបានគេរំពឹងថា នឹងមានទំហំរហូតទៅដល់ 20 មេហ្កាភិចសែល និងប្រព័ន្ធប្រតិបត្តិការ Android Marshmallow 6.0 ។ ចំនែកអេក្រង់របស់ស្មាតហ្វូននេះជាប្រភេទ 18:9 FullView Display ភ្ជាប់ជាមួយកម្រិតភាពច្បាស់រហូតដល់ទៅ 2160x1080 ភិចសែល ។

សម្រាប់ស្មាតហ្វូន Oppo F5 មួយទៀតជំរើសទៀត នឹងបំពាក់នូវរ៉េមទំហំ 6GB ហើយលក្ខណៈផ្សេងទៀត គឺរក្សាដដែលដូចគ្នា។ ចំនែកស្មាតហ្វូន Oppo F5 Youth វិញ គឺភ្ជាប់ជាមួយនឹងកាមេរ៉ា Selfie ទំហំត្រឹមតែ 16មេហ្កាភិចសែលតែប៉ុណ្ណោះ ហើយវាបន្ថែមនូវមុខងារដូចជា  Facial Unlock និង Beauty Filters ជាច្រើនបន្ថែមទៀត។ ស្មាតហ្វូនទាំង 3 ជម្រើសនេះ ចាប់ផ្តើមទទួលការបញ្ជាទិញមុន (Pre-Order) ជាមួយនឹងការបន្ថែមជូននូវកាដូជាច្រើនដូចជា VIP Card, កាបូប Oppo និងប្រអប់កាដូពិសេសពី Oppo ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន