no-alternative title

Huawei Mate 10 Series ទទួលបានវិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធសុវត្ថិភាព លើមុខងារសាកថ្មល្បឿនលឿនបំផុត SuperCharge Technology

កាលពីម្សិលមិញក្រុមហ៊ុន Huawei របស់ចិន បានធ្វើអោយកក្រើកពិភពស្មាតហ្វូនជាថ្មីម្តងទៀត ជាមួយការប្រកាសចេញកំពូលស្មាតហ្វូនចុងក្រោយរបស់ខ្លួនក្នុងគ្រួសារ Huawei Ascend Mate ដែលមានបីស៊េរីគឺ Mate 10, Mate 10 Pro និង Mate 10 Porsche Design។ កំពូលស្មាតហ្វូនទាំងបីនាក់បងប្អូននេះត្រូវបាន Huawei ធ្វើការដុសខាតផលិតឡើងកាន់តែមានភាពអស្ចារ្យជាមួយនឹងការបំពាក់នូវកំលាំងកាន់តែខ្លាំង មុខងារ និងបច្ចេកវិទ្យាថ្មីៗចុងក្រោយបំផុតរបស់ខ្លួន។ Mate 10 ទាំងបីស៊េរីនេះសុទ្ធតែប្រើប្រាស់ថ្មខ្នាត 4,000 mAh និងភ្ជាប់នូវបច្ចេកវិទ្យាសាកថ្មលឿនបំផុត SuperCharge Technology ដូចៗគ្នា។ 

តាមការអះអាងពីក្រុមហ៊ុនផ្ទាល់បានអួតថា “កំលាំងថ្ម 4,000 mAh នៅលើកំពូលស្មាតហ្វូនជំនាន់ថ្មីនេះគឺអាចកាន់ថាមពលប្រើប្រាស់បានជិត 2 ថ្ងៃ ហើយបច្ចេកវិទ្យាថ្មី SuperCharge ដែលភ្ជាប់នូវលើពួកវាគឺសាក 20 នាទីអាចទប់ទល់ការប្រើប្រាស់បានជិត 1 ថ្ងៃ”។ បច្ចេកវិទ្យា SuperCharge  Technology នេះប្រើប្រាស់កំលាំងចរន្តឆ្លងកាត់កម្រិត 4.5V low-voltage ជាមួយចរន្តសាក 5A។ បច្ចេកវិទ្យាថ្មីនេះទទួលបានវិញ្ញាបនបត្រពីក្រុមហ៊ុន TUV Rheinland បញ្ជាក់ពីស្តង់ដារសុវត្ថិភាពកម្រិតខ្ពស់លើបច្ចេកវិទ្យាសាកថ្មល្បឿនលឿនបំផុត។ TUV Rheinland គឺជាក្រុមហ៊ុនដែលមានប្រជាប្រិយភាពបំផុតមួយរបស់ប្រទេសអាល្លឺម៉ង់ដែលបានធ្វើការត្រូតពិនិត្យ និងចេញវិញ្ញាបនបត្របញ្ជាក់លើផលិតផល។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

បច្ចេកវិទ្យា SuperCharge ដែលប្រើនៅលើបងប្អូនគ្រួសារ Mate 10 ត្រូវបានធ្វើតេស្តបញ្ជាក់ជាច្រើនដងដោយភ្នាក់ងារក្រុមហ៊ុននេះរហូតទទួលបានជោគជ័យដោយបានបញ្ជាក់ថាវាពិតជាមានសុវត្ថិភាពខ្ពស់ទាំងការសាកថ្ម និងទូរស័ព្ទ។ ក្រុមហ៊ុននេះក៏បានបញ្ជាក់បន្ថែមទៀតថា “ថ្ម Mate 10 series ពិតជាមានសុវត្ថិភាពបំផុតទោះបីជាស្ថិតក្នុងលក្ខខណ្ឌក្តៅខ្លាំង ឬក៏ត្រជាក់ខ្លាំង ក៏ដោយ”។ មួយវិញទៀតភ្នាក់ងាររបស់ TUV ក៏បានធ្វើការផ្ទៀងផ្ទាត់កម្រិតសុវត្ថិភាពថ្មរបស់វាដោយធ្វើការតេស្តទម្លាក់ជាច្រើនដងផងដែរ។ សម្រាប់រន្ធដោត USB-C ក៏ត្រូវបានធ្វើការត្រួតពិនិត្យផងដែរដោយធ្វើការដក និងដោតសាកថ្មមិនក្រោម 10,000 ដងនោះទេ។ ដូចគ្នានេះដែរក្រុមហ៊ុនអាល្លឺម៉ង់មួយនេះក៏បានធ្វើការសាកល្បងដោយប្រើឆ្នាំងសាក និងខ្សែចម្លងរបស់ក្រុមហ៊ុនផ្សេងផងដែរ។ 

របាយការណ៍របស់ TUV Rheinland បានសរសើរថា “បច្ចេកវិទ្យា SuperCharge Technology ដែលប្រើនៅលើស្មាតហ្វូនគ្រួសារ Mate 10 ពិតជាប្រព័ន្ធសាកថ្មល្បឿនលឿនដំបូងគេក្នុងលោកដែលមានសុវត្ថិភាពខ្ពស់ត្រូវតាមស្តង់ដារ។ ល្បឿននៃការសាកថ្មរបស់វាគឺអាចសាកពី 0% ទៅ 58% ដោយប្រើពេល 30 នាទី។ Huawei អះអាងថាប្រព័ន្ធសាកថ្មរបស់ Mate 10 Series មានលទ្ធភាពសាកលឿងជាង Apple iPhone 8+ ប្រមាណជា 50% ហើយប្រព័ន្ធ AI ដែលប្រើនៅលើបន្ធះឈីបថ្មី Kirin 970 មានភាពវៃឆ្លាតក្នុងការដោះស្រាយលើការគ្រប់គ្រងដំណើរការបែងចែកថាមពលថ្មដើម្បីជួយសន្សំសំចៃថាមពលថ្មបានយ៉ាងល្អប្រសើរបំផុតនៅលើស្មាតហ្វូនជំនាន់ថ្មីនេះ។ 

នៅក្នុងថ្ងៃប្រកាសចេញគ្រួសារ Huawei Mate 10 កាលពីរាត្រីម្សិលមិញក្រុមហ៊ុនចិនមួយនេះក៏បានប្រកាសចេញចេញនូវឧបករណ៍ដែលបំពាក់នូវបច្ចេកវិទ្យា SuperCharge Technology ចំនួនពីរផងដែរគឺមានឆ្នាំងសាកក្នុងឡាន (SuperCharge Car) និងឧបករណ៍ផ្ទុកថាមពលថ្ម (4.5V/5A SuperCharge Power Bank)។ Huawei Mate 10 នឹងធ្វើដំណើរទៅកាន់ទីផ្សារក្នុងទ្វីបអឺរ៉ុបនៅជិតដំណាច់ខែតុលានេះ ហើយវានឹងចេញលក់ក្នុងតម្លៃខ្ទង់ 699 អឺរ៉ូ ឬប្រហែល 825 ដុលា្លអាមេរិក ខណៈ Huawei Mate 10 Pro និង Mate 10 Porsche Design នឹងទៅដល់នៅខែបន្ទាប់ជាមួយតម្លៃខ្ទង់ 799 អឺរ៉ូ ឬប្រហែល 939 ដុល្លារសម្រាប់ម៉ូដែល Mate 10 Pro និង 1395 អឺរ៉ូ ឬប្រហែល 1,640 ដុល្លារសម្រាប់ម៉ូដែល Mate 10 Porsche៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន