no-alternative title

OnePlus ចេញលិខិតអញ្ជើញសម្រាប់ព្រឹត្តិការណ៍នៅថ្ងៃទី 05 ខែវិច្ឆិកា ដែលសង្ស័យថា ជាថ្ងៃប្រកាសចេញនូវ OnePlus 5T

នៅក្នុងទីផ្សារបណ្តាប្រទេសជាច្រើន ត្រូវបានគេរាយការណ៍ថា “ទូរស័ព្ទ OnePlus 5 ពេលនេះ មិនមាននៅក្នុងស្តុកសម្រាប់លក់ទៀតទេ”។ ហើយបច្ចុប្បន្ននេះ បើតាមរបាយការណ៍ថ្មីចុងក្រោយដែលទទួលបាន គឺវាមានតែនៅទីផ្សារប្រទេសឥណ្ឌា ហុងកុង និងចិនដីគោកតែមួយគត់ដែលនៅមានក្នុងស្កុក ប៉ុន្តែមានចំនួនមិនច្រើនប៉ុន្មាននោះទេ។ ពេលនេះជាពេលវេលាមួយដ៏ល្អសម្រាប់ក្រុមហ៊ុន OnePlus បង្ហាញចេញអាវុធថ្មីដើម្បីបំពេញតម្រូវការទីផ្សារនៃអ្នកប្រើប្រាស់។ ហើយអ្វីដែលទន្ទឹងរង់ចាំវាជិតចាប់ផ្តើមហើយដោយពេលនេះ OnePlus បានចែកលិខិតអញ្ជើញសម្រាប់ព្រឹត្តិការណ៍ថ្ងៃទី 05 ខែវិចិ្ឆកាខែក្រោយនេះ  ដែលគេសន្និដ្ឋានបានថាជាព្រឹត្តិការណ៍បង្ហាញចេញស្មាតហ្វូនជំនាន់ថ្មីគឺ OnePlus 5T។ 

កាលបរិច្ឆេទដំបូង គឺជាជំនួយដ៏សំខាន់ដែលបានបញ្ជាក់ច្បាស់ថា  OnePlus 5TH សម្រាប់ខែវិច្ឆិកា។ ប្រសិនបើយើងពិនិត្យមើលអោយជិតផ្ទៃរូបភាពយើងនឹងបានឃើញទម្រង់ស្រមោលទូរស័ព្ទដែលមានគែមអេក្រង់ខាងលើស្តើង (Bezel) បើធៀបនឹងម៉ូដែលមុន OnePlus 5។ លើសពីនេះទៅទៀតនៅក្រោមគែមខាងលើគឺបង្ហាញយ៉ាងច្បាស់នូវអក្សរ “T”។ ព្រឹត្តិការណ៍នោះនឹងប្រារព្ធធ្វើឡើងនាមជ្ឈមណ្ឌលកីឡាដ្ឋាន Shenzhen Spring Sports Center ហើយក៏នឹងធ្វើការផ្សាយផ្ទាល់ផងដែរ “livestream”។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

OnePlus 5T ត្រូវបានព័ត៌មានចចាមអារ៉ាមនិយាយពីគុណសម្បតិ្តមួយចំនួនរបស់វាផងដែរថាម៉ូដែលជំនាន់ថ្មីនេះនឹងបំពាក់កញ្ចក់អេក្រង់លាតគែមស្តើងទំហំ 6.0 អ៊ីងមានកម្រិត aspect ratio 18:9។ ស្មាតហ្វូននេះក៏នឹងភ្ជាប់នូវបច្ចេកវិទ្យាការពារទឹកកម្រិត IP67, បំពាក់កាមេរ៉ាក្រោយពីរគ្រាប់, មានថ្មធំជាងជំនាន់មុន និងដំណើរការដោយ Android ជំនាន់ចុងក្រោយគឺ 8.0 Oreo ជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន