no-alternative title

ចង់ដឹងច្បាស់ថា ស្មាតហ្វូន Huawei Mate 10 Series មានលក្ខណៈពិសេសយ៉ាងណា សូមអានទាំងអស់គ្នា!

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន Mate 10 និង Mate 10 Pro ដែលជាស្មាតហ្វូនលំដាប់កំពូលរបស់ខ្លួន  ហើយស្មាតហ្វូន Mate 10 ថ្មីនេះ មានការរចនារូបរាងកាន់តែប្លែក ស្របពេលដែលមានការនិយមស៊ុមព័ទ្ធអេក្រង់ស្តើងសម្រាប់ឆ្នាំ 2017 នេះ រួមទាំងការពង្រឹងទៅលើល្បឿនដំណើរការនៃបច្ចេកវិទ្យាបន្ទះឈីប AI ផងដែរ។ ភាពខុសប្លែកគ្នារវាងស្មាតហ្វូនទាំងពីរម៉ូដែលនេះគឺទំហំអេក្រង់ និងរូបរាងរបស់វាតែម្តង។ ស្មាតហ្វូន Mate 10 មានអេក្រង់ទំហំ 5.9 អ៊ីង កម្រិតភាពច្បាស់ 2560x1440 LCD ខណៈពេលដែលស្មាតហ្វូន Mate 10 Pro មានអេក្រង់ទំហំ 6 អ៊ីង កម្រិតភាពច្បាស់ 2160x1080 OLED ហើយជាពិសេសស្មាតហ្វូនទាំងពីរម៉ូដែលនេះ មានស៊ុមព័ទ្ធអេក្រង់ស្តើងតូចជាមុននៅផ្នែកខាងលើ និងផ្នែកខាងក្រោម ហើយវាមានកម្រាស់ស្តើងជាងមុនផងដែរ។ សម្រាប់ស្មាតហ្វូន Mate 10 Pro មានអេក្រង់កម្រិត 18:9 aspect ratio បង្ហាញរូបភាពកាន់តែធំផងដែរ។ សម្រាប់ស្មាតហ្វូន Mate 10 វិញមានអេក្រង់កម្រិត 16:9 ងាយស្រួលក្នុងការទស្សនាវីដេអូចេញពី YouTube និងការកម្សាន្តជាច្រើនទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនទាំងពីរស៊េរីម៉ូដែលនេះ មានការរចនារូបរាងធ្វើពីកញ្ចក់ដ៏រលើបរលោង ហើយវាមានពណ៌ “Mocha brown” ឬ “Pink gold” សម្រាប់ស្មាតហ្វូន Mate 10 ចំនែកស្មាតហ្វូន Mate 10 Pro មានពណ៌ខៀវ និងពណ៌ប្រផេះ។ វាក៏មានការបង្ហាញវត្តមានរបស់ស្មាតហ្វូន Porsche Design ជំនាន់ពិសេសរបស់ស្មាតហ្វូន Mate 10 Pro ដែលមានពណ៌ “Diamond Black” ។ ស្មាតហ្វូន Mate 10 មានកម្រាស់ 8.2mm និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅក្រោមអេក្រង់ ចំនែកស្មាតហ្វូន Mate 10 Pro វិញមានកម្រាស់ 7.9mm ហើយវាមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោយផងដែរ។ ស្មាតហ្វូន Mate 10 Pro បំពាក់នូវមុខងារ IP67 សម្រាប់ការពារការជ្រាបទឹក និងធូលី ហើយជាពិសេសស្មាតហ្វូននេះប្រើប្រាស់បន្ទះឈីប IR ថែមទៀត។ សម្រាប់ស្មាតហ្វូន Mate 10 ភ្ជាប់ជាមួយនឹងរន្ធដោតកាសស្តាប់ Headphone Jack និងម៉េមូរីប្រភេទ microSD កាតថែមទៀតផង។

ក្រៅពីភាពខុសគ្នានៃរូបរាងខាងក្រៅ ស្មាតហ្វូនទាំងពីរនេះ មានលក្ខណៈសម្បត្តិស្រដៀងគ្នាដែរ។ ស្មាតហ្វូនទាំងពីរនេះ បំពាក់បន្ទះឈីប Kirin 970 CPU រ៉េមទំហំ 4GB ថាមពលថ្ម 4000mAh ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB និងប្រព័ន្ធកាមេរ៉ាភ្លោះ f/1.6 Lens ថែមទៀតផង។ កាមេរ៉ានេះមានទំហ 20MP (Color Sensor) +12MP (Monochrome Sensor) ដែលអាចថតរូបកាន់តែច្បាស់ និងស្រស់ស្អាតបំផុត។ ស្មាតហ្វូន Mate 10 Pro បំពាក់នូវរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ខណៈពេលដែលស្មាតហ្វូន Porsche Design បំពាក់រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 256GB ។

ស្មាតហ្វូនទាំងពីរស៊េរីនេះប្រើប្រាស់ USB-C ហើយក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏អភិវឌ្ឍនូវ Desktop Docking Solution ដូចគ្នាទៅនឹងគំនិតរបស់ Samsung DeX ហើយគំនិតនេះក៏ដូចគ្នាទៅនឹង Windows Continuum និង Motorola Atrix ផងដែរ។ លោកអ្នកអាចធ្វើការភ្ជាប់ស្មាតហ្វូនទៅកាន់ Monitor តាមរយៈខ្សែហើយវាអាចប្រើប្រាស់បានរយៈពេល 3 ម៉ោង។ ប្រព័ន្ធនេះអនុញ្ញាតឱ្យលោកអ្នកប្រើប្រាស់ស្មាតហ្វូននេះបានធម្មតានៅលើម៉ូនីទ័រអេក្រង់ធំ ហើយវាក៏មាន Privacy Controls អនុញ្ញាតឱ្យលោកអ្នកបិទូវ Notifications ដែលលោតចេញនៅលើអេក្រង់ផងដែរ។

ប៉ុន្តែសម្រាប់ភាពខុសប្លែកគ្នាធំបំផុតសម្រាប់ក្រុមហ៊ុន Huawei នៅក្នុងឆ្នាំនេះ គឺការប្រើប្រាស់បន្ទះឈីប Kirin 970 Chip ដែលអភិវឌ្ឍនៅ HiSilicon Semiconductor របស់ក្រុមហ៊ុន។ បន្ទះឈីប Kirin 970 រួមបញ្ចូលនូវលក្ខណៈពិសេសមួយដែលក្រុមហ៊ុនបច្ចេកវិទ្យា Huawei ហៅថា NPU ដែលអាចដំណើរការនូវមុខងារ AI និងអាចរៀនគិតបានថែមទៀត។ ក្រុមហ៊ុន Apple ក៏ប្រកាសបង្ហាញនូវបន្ទះឈីប A11 Bionic Chip សម្រាប់ស្មាតហ្វូន iPhone X និង iPhone 8 ប៉ុន្តែបន្ទះឈីប Kirin 970 របស់ក្រុមហ៊ុន Huawei គឺមានសមត្ថភាពអស្ចារ្យជាងដោយសារតែវាប្រើប្រាស់ប្រព័ន្ធ NPU នោះ។

បន្ទះឈីប AI របស់ក្រុមហ៊ុន Huawei ភ្ជាប់ជាមួយនឹងមុខងារ Machine Learning ដើម្បីជួយបង្កើនល្បឿនដំណើរការនៃស្មាតហ្វូនត្រកូល Mate 10 នេះថែមទៀត។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Mate 10 ដាក់លក់នៅក្នុងតម្លៃ €699 ($824) ខណៈពេលដែលស្មាតហ្វូន Mate 10 Pro ដាក់លក់នៅក្នុងតម្លៃ €799 ($942) ចំនែកស្មាតហ្វូន Porsche Design Mate 10 Pro ដាក់លក់នៅក្នុងតម្លៃ €1,395 ($1,645) ថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន