no-alternative title

Samsung បានបោះទុនចំនួន 18 ពាន់លានដុល្លារ បន្ថែមទៀត ដើម្បីក្លាយជាក្រុមហ៊ុនដែលផលិតបន្ទះឈីបធំជាងគេបំផុតលើពិភពលោក

ក្រុមហ៊ុន Samsung Electronics បានប្រកាសថា ខ្លួនកំពុងបោះទុន 18 ពាន់លានដុល្លារ សម្រាប់ធ្វើការវិនិយោគថ្មីនៅក្នុងការពង្រីកផលិតភាពគ្រឿងឧបករណ៍អេឡិចត្រូនិច នៅក្នុងប្រទេសកូរ៉េខាងត្បូង។ អ្នកប្រើប្រាស់ដែលធ្លាប់តែស្គាល់ម៉ាក Samsung ដ៏ល្បី តាមរយៈទូរស័ព្ទដៃ និងទូរទស្សន៍ តាមការពិត ក្រុមហ៊ុនាំ Samsung ក៏ជាក្រុមហ៊ុនធំបំផុតខាងផលិតបន្ទះឈីបអង្គចងចាំមួយដែរ។ តាមរយៈទិន្នន័យ ចងក្រងដោយ Bloomberg គ្រឿងបង្គុំឧបករណ៍អេឡិចត្រូនិច បង្កើនប្រាក់ចំណូលជាងពាក់កណ្តាលសម្រាប់ក្រុមហ៊ុននៅក្នុងឆ្នាំ 2016។ ដូច្នេះការវិនិយោគចុងក្រោយនេះ មានន័យថា ប្រាក់ចំណូលទាំងនោះ នឹងត្រូវបានពង្រីកបន្ថែមទៀត។ 

តាមរយៈការប្រកាសរបស់ក្រុមហ៊ុន ដែលធ្វើឡើងកាលពីថ្ងៃអង្គារ ក្រុមហ៊ុន Samsung បានប្រកាស ការវិនិយោគរោងចក្រ Pyeongtaek ថ្មីនៅត្រឹមឆ្នាំ 2021 ដែលប្រមាណជា 1.35 ពាន់លានដុល្លារ នៃការចំណាយហើយគ្រោងនឹងតម្លើងរហូតដល់ 26 ពាន់លានដុល្លារ។  ការប្រកាសវិនិយោគរបស់ក្រុមហ៊ុន Samsung ត្រូវបានធ្វើឡើងស្របពេលការចាប់ផ្តើមផលិតទ្រង់ទ្រាយធំនៃបន្ទះឈីប នៅក្នុងរោងចក្រ Pyeongtaek។ ការឈានមុខនៅក្នុងវិស័យរថយន្ត ជាមួយការបង្កើត គំនិតថ្មីៗ នៅក្នុងសម័យអ៊ីនធឺណែត ត្រូវបានរំពឹងទុកសម្រាប់តម្រូវការនៃគ្រឿងបង្គុំឧបករណ៍អេឡិចត្រូនិចនៅឆ្នាំខាងមុខ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Samsung ក៏មានគម្រោងក្នុងការបង្កើតរោងចក្រទីពីរ នៅក្នុងខេត្តស៊ីអាន ប្រទេសចិន ដែលទីតាំងនោះកំពុងត្រូវបានស្ថិតក្នុងការពិចារណានៅឡើយ។ រោងចក្រទីមួយរបស់ សាមសុង ក្នុងខេត្តស៊ីអានត្រូវបានសាសង់តាំងពីឆ្នាំ 2014មក ហើយបច្ចុប្បន្នកំពុងស្ថិតក្នុង ប្រតិបត្តិការការងារយ៉ាងពេញទំហឹង។ ជាមួយនឹងវិនិយោគថ្មីនេះ Samsung មានបំណងពង្រឹងបណ្តាញរោងចក្រសកលលោក ក៏ដូចជា អភិវឌ្ឍវិស័យបច្ចេកវិទ្យាព័ត៌មានទាំងមូលឲ្យបានឆាប់រហ័សបំផុត។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន