no-alternative title

អ្នកជំនាញនិយាយថា គម្រោងរបស់ស្មាតហ្វូន Galaxy Note 8 គឺផ្តោតសំខាន់ទៅលើតម្រូវការ និងការចង់បានរបស់អ្នកគាំទ្រ

រំលឹករឿងចាស់បន្តិច នៅកំឡុងក្រុមហ៊ុន Samsung បង្ហាញស្មាតហ្វូន Galaxy Note 8 ក្រុមហ៊ុនមួយនេះ គឺបានខិតខំប្រឹងប្រែងបញ្ចេញនូវភស្តុតាងជាច្រើន ដែលបង្ហាញថា ស្មាតហ្វូននេះ មិនមានបញ្ហាដូចទៅនឹងស្មាតហ្វូន Galaxy Note 7 នោះទេ។ នៅក្នុងបទសម្ភាសន៍មួយជាំនឹងលោក BJ Kang និង Cue Kim កាន់នៅផ្នែក Global Product Planning Group របស់ក្រុមហ៊ុន Samsung បានអោយបញ្ជាក់ថា ខ្លួនបានចែករំលែកនូវព័ត៌មានមួយចំនួន ដែលជាគម្រោងរបស់ស្មាតហ្វូន Galaxy Note 8។

តាមការបញ្ជាក់របស់លោក Kang បានឱ្យដឹងថា ដំណើរការរៀបចំនៃគម្រោងផលិតផលរបស់ស្មាតហ្វូន Galaxy Note 8 គឺមានតម្លៃខ្លាំងណាស់ជាងពេលមុនៗ ដោយសារតែក្រុមហ៊ុន ផ្តល់អាទិភាពដល់អ្នកគាំទ្ររបស់ខ្លួនជាមួយនឹងគំនិតច្នៃប្រឌិតថ្មីបំផុតសម្រាប់ Note ។ ជាដំបូង ក្រុមហ៊ុន បានចាប់ផ្តើមពន្យារពេលទៅលើរយៈពេលនៃការវាយតម្លៃទៅលើសុវត្ថិភាព ហើយក្រុមហ៊ុនក៏អភិវឌ្ឍនូវការត្រួតពិនិត្យសុវត្ថិភាពថាមពលថ្មចំនួន 8 ចំណុចផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំណែកឯលោក Kim ក៏បានពន្យល់ថា សម្រាប់ស្មាតហ្វូន Galaxy Note 8 ក្រុមហ៊ុនធ្វើការផ្លាស់ប្តូរតាមរយៈគោលការណ៍ “រូបភាពធំ” ដែលនេះ គឺជាគោលការណ៍យកចិត្តទុកដាក់មួយទៀត។ តាមរយៈវិធីសាស្រ្តស្រាវជ្រាវទៅលើបរិមាណ និងគុណភាព ក្រុមហ៊ុនអាចដឹងកាន់តែប្រសើរ និងកំណត់ទៅលើអ្វីដែលអ្នកប្រើប្រាស់ស្មាតហ្វូនត្រកូល Note ចង់បាន។ គោលការណ៍នេះនាំឱ្យក្រុមហ៊ុនអាចពង្រឹងទៅលើប្រព័ន្ធកាមេរ៉ា ប៊ិក S-Pen និងអេក្រង់របស់វា។

តាមរយៈការបញ្ជាក់របស់លោក Kim នៅក្នុងខណៈពេលដែលក្រុមហ៊ុន ចាប់ផ្តើមអភិវឌ្ឍន៍ទៅលើស្មាតហ្វូន Galaxy Note ជាមួយនឹងអ្នកជំនាញនោះ គោលដៅនៃការផលិតស្មាតហ្វូន Galaxy Note 8 គឺដើម្បីតម្រូវការរបស់អ្នកប្រើប្រាស់ដូចជា ផលិតភាពការងារ ការកម្សាន្ត និងលក្ខណៈច្នៃប្រឌិតជាច្រើនទៀត។ អ្វីដែលកាន់តែពិសេសនោះ ស្មាតហ្វូន Galaxy Note 8 ផ្តល់នូវ Tools សម្រាប់ទំនាក់ទំនងកាន់តែអស្ចារ្យ និងប្រព័ន្ធកាមេរ៉ា កម្រិតខ្ពស់ថែមទៀតផង។ គួរបញ្ជាក់ថា ឥឡូវនេះ ស្មាតហ្វូន Galaxy Note 8 មានវត្តមាននៅលើទីផ្សារហើយ ក្រុមវិស្វករអ្នកជំនាញ ក៏កំពុងតែធ្វើការងារថ្មីសម្រាប់ស្មាតហ្វូនជំនាន់បន្ទាប់គឺ Galaxy Note 9 ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន