no-alternative title

Samsung Galaxy S8 Series នឹងទទួលបានមុខងារ Portrait Mode របស់ Galaxy Note 8 តាមរយៈការធ្វើបច្ចុប្បន្នភាពទៅលើ Software

យោងតាមព័តមានមួយដែលចេញផ្សាយដោយ Phonarena.com កាលពីម្សិលមិញ បានបញ្ជាក់ថា ក្រុមហ៊ុន Samsung អាចនឹងនាំយកនូវមុខងារថ្មី Portrait Mode យកមកប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S8 និង Galaxy S8+ បាន តាមរយៈការធ្វើបច្ចុប្បន្នភាពទៅលើ Software ដែលនេះគឺ ពិតជាដំណឹងដ៏ល្អមួយដោយសារតែអតិថិជនដែលប្រើប្រាស់ស្មាតហ្វូនទាំងពីរម៉ូដែលនេះ ដោយសារពួកគាត់ នឹងអាចប្រើប្រាស់មុខងារ Portrait Mode នេះនៅលើប្រព័ន្ធកាមេរ៉ារបស់ខ្លួន។ 

បើទោះបីជាព័ត៌មាននេះ នៅមិនទាន់បានប្រកាសជាផ្លូវការពីក្រុមហ៊ុន Samsung ក៏ដោយ ក៏អ្នកដែលនិយមតាមដានរឿងនេះ មានសង្ឃឹមយ៉ាងមុតមាំថា មុខងារនេះ ពិតជានឹងដំណើរការនៅលើស្មាតហ្វូនត្រកូល Galaxy S8 នៅក្នុងពេលឆាប់ៗ ខាងមុខនេះហើយ។ ដូចអ្វីដែលលោកអ្នកធ្លាប់បានដឹងរួចមកហើយថា Portrait Mode គឺជាមុខងារដែលបង្ហាញវត្តមាននៅលើប្រព័ន្ធកាមេរ៉ាភ្លោះស្ថិតនៅលើកាមេរ៉ា Telephoto Lens ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ថតរូបបញ្ឈរដូចគ្នាទៅនឹងកាមេរ៉ា DSLR ដែលយើងអាចផ្តោតទៅលើអ្វីមួយនិងយកផ្ទាំងខាងក្រោយ Blur បាន។ ថ្មីៗនេះ ក្រុមហ៊ុនSamsung ក៏បានបង្ហាញនូវមុខងារ Portrait Mode របស់ខ្លួនរួចហើយដែរ ដែលមានឈ្មោះថា Live Focus ដោយបានបំពាក់នៅលើស្មាតហ្វូន Galaxy Note 8។ ជាមួយនឹងមុខងារ Live Focus លោកអ្នកអាចធ្វើការកែប្រែទៅលើកម្រិត Blur នៃផ្ទាំងខាងក្រោយបានបន្ទាប់ពីការថតរូបភាពរួចហើយក្តី។

រូបភាពពាណិជ្ជកម្ម
no-alternative title

ទាក់ទងជាមួយនឹងរឿងនេះ ក្រុមហ៊ុន Google ក៏បានចេញមកបញ្ជាក់ផងដែរថា លោកអ្នកមិនចាំបាច់មានកាមេរ៉ា Telephoto Lens នោះទេ ដើម្បីដំណើរការនូវ Effects របស់ Portrait Mode នោះ។ សម្រាប់ស្មាតហ្វូន Pixel 2 គឺមានភ្ជាប់ជាមួយនឹងកាមេរ៉ាតែមួយប៉ុណ្ណោះ ទាំងនៅផ្នែកខាងមុខ និងនៅខាងក្រោយ ប៉ុន្តែស្មាតហ្វូននេះ អាចបង្កើតនូវ Bokeh Effect តាមរយៈជំនួយពីបច្ចេកវិទ្យា Dual Pixel បាន។ ហេុតដូច្នេះហើយ តាមការសន្និដ្ឋានរបស់អ្នកជំនាញ បានបង្ហាញថា បន្ទាប់ពីការធ្វើបច្ចុប្បន្នភាពទៅលើ Software នោះ គិពិតជាអាចនាំយកនូវមុខងារ Dual Pixel Sensors នេះ ហើយសម្រាប់ស្មាតហ្វូន Galaxy S8 Series គឺអាចធ្វើបានដូចគ្នា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន