no-alternative title

អគ្គនាយករងរបស់ក្រុមហ៊ុន LG Display ចង់អោយការប្រកួតប្រជែងរវាង LG Display និង Samsung ពេលនេះ គឺគ្នាដូចទៅនឹង Pepsi និង Coca-Cola” ដែរ!

កាលពីម្សិលមិញនេះ លោក Han Sang-Beom ដែលជាអគ្គនាយករងរបស់ក្រុមហ៊ុន LG Display បាននិយាយ លោកចង់មើលឃើញការប្រកួតប្រជែងរបស់ក្រុមហ៊ុន LG ជាមួយនឹងក្រុមហ៊ុន Samsung Display នៅពេលនេះ គួរតែប្រើប្រាស់រូបភាពនៃការប្រកួតប្រជែងគ្នាដូចទៅនឹងក្រុមហ៊ុន Pepsi និង Coca-Cola អញ្ចឹងដែរ គឺមិនគួរមានការបង្កាច់បង្ខូចគ្នានោះទេ។ ការអធិប្បាយរបស់លោក Han ធ្វើឡើងនៅក្នុងពិពរណ៍អេឡិចត្រូនិកនៅប្រទេសកូរ៉េ Korea Electronics Show (KES) ដែលចាប់ផ្តើមពីម្សិលមិញនេះ នៅក្នុងទីក្រុងសេអ៊ូល និងដំណើរការរហូតដល់ថ្ងៃទី 20 ខែតុលាខាងមុខនេះ។

នៅក្នុងព្រឹត្តិការណ៍ KES នេះដែរ លោក Han បានធ្វើបទបង្ហាញ ដោយបានលើកឡើងថា Samsung Display ជាកន្លែងប្រកួតប្រជែងតែមួយគត់របស់ LG Displays។ ស្របពេលដែលក្រុមហ៊ុន Samsung បង្ហាញអេក្រង់ LCD ដែលមានគែមកោងស្តើងទំហំ 65 អ៊ីងរបស់ខ្លួនថែមទៀតនោះ ត្រូវបានមជ្ឈដ្ឋាននានា និយាយថា Samsung គឺជាក្រុមហ៊ុនដំបូងបំផុតដែលប្រើប្រាស់កញ្ចក់ LGPs។ ក៉ប៉ុន្តែក្រុមហ៊ុន Samsung បានបញ្ជាក់ថា បន្ទះអេក្រង់នេះ គឺផលិតដំបូងបំផុតនៅក្នុងប្រភេទអេក្រង់ LCD គែមកោងតែប៉ុណ្ណោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Korea Electronics Show (KES) នេះ Samsung Display បានជ្រើសរើសយកវិធីសាស្រ្តដ៏មុតមាំមួយ តាមរយៈការតម្លើងនូវស្តង់មួយ ដែលអ្នកទស្សនាអាចមើលឃើញនុវបន្ទះអេក្រង់ OLED ខ្នាតតូច និងមធ្យមដាក់នៅជាប់ទៅនឹងអេក្រង់ LCD ដែលមានទំហំធំដូច របស់ក្រុមហ៊ុន LG Display អញ្ចឹងដែរ។ លោក Han បានចូលរួមទស្សនាស្តង់របស់ក្រុមហ៊ុន Samsung ហើយបាននិយាយថា គំនិតនៃការច្នៃប្រឌិតរបស់ក្រុមហ៊ុន Samsung គឺមានកម្រិតខ្ពស់។ ប្រភពសារព័ត៌មានក្នុងស្រុមួយចំនួន បានលើកឡើងថា ក្រុមហ៊ុនទាំងពីរនេះ មិនគួរធ្វើការប្រៀបធៀបជាសាធារណៈបែបនេះនោះទេ ដោយសារតែក្រុមហ៊ុនទាំងពីរនេះ មានគុណសម្បត្តិ និងគុណវិបត្តិផ្សេងៗគ្នា។  

បើទោះបីជាមានការប្រកួតប្រជែងបែបនេះក៏ដោយ លោកបាន Han បានបន្តថា ក្រុមហ៊ុន LG Display នៅតែប្តេជ្ញាចិត្តនៅក្នុងការជម្រុញ និងការផលិតបន្ទះអេក្រង់ LCD សម្រាប់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនមួយនេះ មិនព្រងើយកន្តើយជាមួយនឹងបច្ចេកវិទ្យា OLED ជាពិសេសសម្រាប់ការប្រើប្រាស់នៅលើស្មាតហ្វូនអេក្រង់តូចនោះទេ។ ស្មាតហ្វូន Android ស៊េរីថ្មីចុងក្រោយរបស់ខ្លួនភ្ជាប់ជាមួយអេក្រង់ប្រភេទ POLED ជាពិសេស គឺស្មាតហ្វូន Pixel 2 XL របស់ក្រុមហ៊ុន Google ដែលនឹងប្រើប្រាស់អេក្រង់នេះ។ ការវិនិយោគទៅលើអេក្រង់ OLED របស់ក្រុមហ៊ុន LG បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េមួយនេះ គឺកំពុងតែឈានទៅដល់កិច្ចព្រមព្រៀងក្នុងការផ្គត់ផ្គង់កញ្ចក់អេក្រង់ OLED រាប់លានបន្ទះសម្រាប់ទូរស័ព្ទ iPhone នាពេលអនាគត របស់ក្រុមហ៊ុន Apple ហើយវានឹងចាប់ផ្តើមផ្គត់ផ្គង់នេះគឺនៅឆ្នាំ 2020៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន