no-alternative title

Sony Xperia XZ Premium ពណ៌ក្រហម ចាប់ផ្តើមដាក់លក់នៅលើទីផ្សារកម្ពុជាហើយជាមួយនឹងតម្លៃ 629 ដុល្លា

ក្រោយពីការដាក់លក់នៅក្នុងប្រទេសជប៉ុន និងសហរដ្ឋអារិក កាលពីខែមុននេះ ទទួលបាននូវការគំាទ្រច្រើននោះ ឥឡូវនេះ ស្មាតហ្វូន Xperia XZ Premium ពណ៌ក្រហម នេះ បានចាប់ផ្តើមលក់ជាផ្លូវការហើយនៅលើទីផ្សារប្រទេសកម្ពុជាហើយ នេះបើយោងតាមការបញ្ជាក់ពីតំណាងចែកចាយ Sony ប្រចាំនៅកម្ពុជា កាលពីម្សិលមិញនេះ ហើយអតិថិជនអាចទិញស្មាតហ្វូន Xperia XZ Premiumព័ណក្រហមនេះបាននៅក្រុមហ៊ុន Sony និងបណ្តាហាងលក់ទូរស័ព្ទ ដែលជាចែកចាយ Sony នៅទូទាំងប្រទេសកម្ពុជា ដែលការចេញលក់នេះ គឺក្រុមហ៊ុន Sony ដាក់លក់ជូនអតិថិជន នៅក្នុងតម្លៃដដែលដូចទៅហ្នឹងព័ណផ្សេងៗទៀតដែរ គឺត្រឹមតែ 629 ដុល្លាប៉ុណ្ណោះ។ សំរាប់ព័តមានបន្ថែមសូមសួរហាងទូរស័ព្ទ ដែលនៅជិតលោកអ្នក។

គួរបញ្ជាក់ថា ស្មាតហ្វូន Xperia XZ Premium ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7 Nougat ហើយសម្រាប់លក្ខណៈ សម្បត្តិរបស់ស្មាតហ្វូននេះ មិនខុសប្លែកពីស្មាតហ្វូន Xperia XZ Premium ពណ៌ផ្សេងនោះទេ។ ស្មាតហ្វូននេះ គឺប្រើប្រាស់ប្រព័ន្ធការពារធូលី និងការពារការជ្រាបទឹក។ Xperia XZ Premium មានអេក្រង់ទំហំ 5.5 អ៊ីង កម្រិតភាពច្បាស់ 2160x3840 ភិចសែល និងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 835។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន