no-alternative title

Apple ប្រហែលកាក់កបខ្លាំងហើយ ពេលនេះកំពុងបង្កើនការផលិតទៅលើទូរស័ព្ទ iPhone X និង iPhone 8 Plus

បន្ទាប់ពីមានព័តមានស្តីពីការវាយប្រហា និងលើកតម្កើនពីលក្ខណៈពិសេសរបស់ទូរស័ព្ទ iPhone X និង iPhone 8 Plus កាលពីពេលថ្មីកន្លងទៅនេះ នៅលើទីផ្សាស្មាតហ្វូនជុំវិញពិភពលោក ហាក់ដូចជាមានតម្រូវការកាន់តែច្រើនឡើងៗ សំរាប ទូរស័ព្ទ iPhone X និង iPhone 8 Plus និយាយទៅ គឺប្រហែលកាក់កបខ្លាំង ហើយពិតជាខ្លាំងក្លាជាងការរំពឹងទុកទៅទៀត។ យោងតាមរបាយការណ៍ពីខ្សែសង្វាក់ផលិតកម្ម បានបញ្ជាក់ថា សម្រាប់ត្រីមាសទីដែលនឹងបញ្ចប់នៅឆ្នាំ 2017 នេះ ក្រុមហ៊ុន Apple នឹងនាំចេញទូរស័ព្ទ iPhone X បានចំនួន 26 លានគ្រឿងជាក់ជាមិនខាន។ 

អ្នកវិភាគដ៏ល្បីឈ្មោះលោក Ming-Chi Kuo របស់ក្រុមហ៊ុន KGI Securities បាននិយាយថា ក្រុមហ៊ុន Apple មានគម្រោងក្នុងការបង្កើនទៅលើការផលិតនូវទូរស័ព្ទ iPhone X ចំនួន 35% ទៅ 45% ទៀតនៅក្នុងត្រីមាសនេះបន្ទាប់ពីការដាក់លក់រយៈពេល 3 ខែ។ លោក Kuo បានផ្តល់នូវហេតុផលសំខាន់ជាច្រើនស្តីពីហេតុអ្វីបានជាក្រុមហ៊ុន Apple មានគម្រោងក្នុងការបង្កើនទៅលើការផលិតទូរស័ព្ទ iPhone X នៅក្នុងត្រីមាសនេះនោះ។ លោកបាននិយាយថា អ្នកប្រើប្រាស់ជាច្រើនហាក់ដូចជារារែកចំពោះតម្លៃនៃស្មាតហ្វូនថ្នាក់ខ្ពស់ដែលមានតម្លៃថ្លៃ ហើយលោកលើកឡើងថាវាមានតម្រូវការសម្រាប់ថ្ងៃឈប់សម្រាកនៅថ្ងៃចូលឆ្នាំចិនផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរបាយការណ៍ដែលបានចេញផ្សាយកន្លងមក បានអោយដឹងថា អតិថិជនជាច្រើនត្រូវការទិញទូរស័ព្ទ iPhone 8 Plus ច្រើនជាង iPhone 8 ស្របពេលដែលការផលិតនាពេលថ្មីៗនេះ ត្រូវបានគេរំពឹងថា នឹងមានកើនឡើង ប៉ុន្តែនឹងកាត់បន្ថយនូវចំនួននៃការផលិតទូរស័ព្ទ iPhone 8 ចាប់ពីខែតុលា ដល់ខែធ្នូចាប់ពី 50% ទៅ 60%។ ដើម្បីជួយឱ្យមានតុល្យភាពទៅលើតម្រូវការរបស់អ្នកផ្គត់ផ្គង់ អ្នកវិភាគរបស់ក្រុមហ៊ុន KGI បាននិយាយថា ការផលិតទៅលើ iPhone 8 នឹងត្រូវផ្លាស់ប្តូរទៅជាការផលិតទៅលើ iPhone X វិញ។ ដូចអ្វីដែលយើងលើកឡើងនៅក្នុងពេលនេះអញ្ចឹង គឺកាលពីត្រីមាសមុននេះ ក្រុមហ៊ុន Apple បាននាំចេញនូវទូរស័ព្ទ iPhone 8 និង iPhone 8 Plus បានចំនួនដល់ទៅ 11.8 លានគ្រឿង។ ទូរស័ព្ទ iPhone 8 Plus ត្រូវគេនាំចេញបានចំនួន 6.3 លានគ្រឿង ខណៈពេលដែលទូរស័ព្ទ iPhone 8 មានការនាំចេញបានចំនួន 5.5 លានគ្រឿង នៅក្នុងរយៈពេល 3 ខែដូចគ្នា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន