no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

បែកធ្លាយវីដេអូរបស់ស្មាតហ្វូន OnePlus 5T ត្រូវបានគេទម្លាយចេញមុនការប្រកាសវត្តមានជាផ្លូវការណ៍នៅថ្ងៃទី 16 ខែវិច្ឆិកាខាងមុខនេះ

នៅក្នុងរយៈពេលមិនដល់មួយសប្តាហ៍ទៀតនោះទេ មុនថ្ងៃប្រកាសចេញជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូន OnePlus 5T គឺមានរូបភាពជាច្រើនរបស់ស្មាតហ្វូនស៊េរីថ្មីនេះ ត្រូវបានគេទម្លាយនៅលើអនឡាញហើយកាលពីប៉ុន្មានថ្ងៃមុននេះ។ ប៉ុន្តែនៅថ្ងៃនេះ យើងទើបទទួលបាននូវវីដេអូ ដែលមានរយៈពេលដល់ទៅ 5 នាទី ដែលបង្ហាញអំពីការប្រៀបធៀបទៅលើស្មាតហ្វូនបច្ចុប្បន្នរបស់ក្រុមហ៊ុន OnePlus និងស្មាតហ្វូនស៊េរីថ្មី OnePlus 5T។ វីដេអូនេះ ត្រូវបានគេ Upload ទៅលើបណ្តាញសង្គម YouTube ដែលនិយាយអំពីវីដេអូរបស់ស្មាតហ្វូនស៊េរីថ្មី OnePlus 5T ។

នេះគឺជាដំណឹងដ៏ល្អមួយ ឬដំណឹងអាក្រក់មួយសម្រាប់ក្រុមហ៊ុន  OnePlus ដែលមានមនុស្សម្នាក់ បានធ្វើការ Upload នូវវីដេអូមួយនេះ។ នៅក្នុងវីដេអូនេះ បានបង្ហាញអំពីអ្វីគ្រប់យ៉ាង ដែលអ្នកចង់ដឹងអំពីស្មាតហ្វូនស៊េរីថ្មី OnePlus 5T ដែលនឹងត្រូវទម្លាយនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។  លក្ខណៈខុសគ្នារវាងស្មាតហ្វូន OnePlus 5 និងស្មាតហ្វូនស៊េរីថ្មី OnePlus 5T គឺទៅលើ អេក្រង់ និងទីតាំងនៃប្រព័ន្ធស្កេនក្រយ៉ៅដៃ (Fingerprint Sensor)។ 

បើក្រឡេកមើលទៅលើរូបភាពស្មាតហ្វូនស៊េរីថ្មី OnePlus 5T ដែលបង្ហាញនៅក្នុវវីដេអូខាងលើនេះ ឃើញថា វាត្រូវបានក្រុមហ៊ុន ភ្ជាប់ជាមួយនឹងស៊ុមព័ទ្ធអេក្រង់ស្តើងជាមួយនឹងកម្រិត 18:9 Aspect Ratio ហើយស្មាតហ្វូននេះ នឹងមិនមានប៊ូតុង Home នោះទេដូចនេះ ប្រព័ន្ធស្កេនក្រយ៉ៅដៃនឹងត្រូវផ្លាស់ទៅដាក់នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូន។ ចង់ដឹងកាន់តែច្បាស់ គឺត្រូវរង់ចាំការបង្ហាញស្មាតហ្វូនស៊េរីថ្មី OnePlus 5T នឹងប្រកាសចេញជាផ្លូវការនៅថ្ងៃទី 16 ខែវិច្ឆិកាខាងមុខនេះហើយ។ ដូច្នេះ យើងជឿជាក់ថា លោកអ្នក នឹងមិនចំណាយពេលវេលាយូរនោះទេ ហើយសម្រាប់អ្នកគាំទ្រ គឺអាចរកទិញស្មាតហ្វូនស៊េរីថ្មីនេះនៅជុំវិញពិភពលោកនៅពេលឆាប់ៗនេះផងដែរ៕

no-alternative title
ព័ត៌មានពាណិជ្ជកម្ម