no-alternative title

Mi 5X ស្មាតហ្វូនស៊េរីថ្មីពណ៌ក្រហមរបស់ក្រុមហ៊ុន Xiaomi បានបង្ហាញខ្លួននៅលើរូបភាពផ្សព្វផ្សាយពាណិជ្ជកម្ម

កាលពី 2 សប្តាហ៍មុននេះ ក្រុមហ៊ុន Xiaomi បានបង្ហាញស្មាតហ្វូន Mi 5X ពណ៌ក្រហមថ្មី ដែលជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុនចិនមួយនេះ បានប្រើប្រាស់ពណ៌ក្រហមនោះ។ ដើម្បីអោយមានការចាប់អារម្មណ៍ និងបង្ហាញអំពីការដាក់លក់ជាផ្លូវការនោះ ក្រុមហ៊ុន Xiaomi បានបញ្ចេញនូវរូបភាពផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើនសន្លឹកអំពីស្មាតហ្វូនស៊េរីថ្មីពណ៌ថ្មីនេះដែលពិតជាទាក់ទាញមែនទែន។ សម្រាប់ស្មាតហ្វូនពណ៌ក្រហមថ្មីនេះ គឺមានស៊ុមព័ទ្ធអេក្រង់ពណ៌ខ្មៅដូចគ្នាទៅនឹងប្រភេទពណ៌ខ្មៅដែរ ប៉ុន្តែវាខុសប្លែកពីស្មាតហ្វូន iPhone 7 និង iPhone 7 Plus ពណ៌ក្រហម ដែលមានស៊ុមព័ទ្ធអេក្រង់ពណ៌សនោះ។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះនៅតែរក្សាទុកនូវពណ៌ខ្មៅ ហើយវាពិតជាមានរូបរាងស្រស់ស្អាតមែនទែនស៊ីជាមួយនឹងពណ៌ក្រហម។

ស្មាតហ្វូន Mi 5X ពណ៌ក្រហមថ្មីនេះ មានភាពខុសគ្នាតែពណ៌ប៉ុណ្ណោះ បើធៀបជាមួយនឹងម៉ូដែលផ្សេងនោះ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 5.5 អ៊ីងកម្រិតភាពច្បាស់ FHD រ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB។ ស្មាតហ្វូននេះដំណើរការបន្ទះឈីប Snapdragon 625 ប្រព័ន្ធកាមេរ៉ាភ្លោះ 12MP និងកាមេរ៉ា Selfies ទំហំ 5MP ។ ថាមពលថ្មរបស់ស្មាតហ្វូននេះគឺ 3080mAh និងប្រព័ន្ធប្រតិបត្តិការ Android Nougat ។ ស្មាតហ្វូននេះប្រហែលជាធ្វើការអាប់ឌែតទៅកាន់ Android Oreo នៅចុងឆ្នាំនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកវិភាគនិយាយថា វាពិតពិតជាគួរអោយចាប់អារម្មណ៍ណាស់ ប្រសិនបើក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi បន្ថែមនូវពណ៌ជាច្រើនទៀត ទៅលើស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅឆ្នាំនេះ។ ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបតែបញ្ចេញនូវស្មាតហ្វូន Redmi Note 4X ពណ៌បៃតង និងស្មាតហ្វូន Mi 6 និង Mi Note 3 ពណ៌ខៀវផងដែរ។ គ្រប់គ្នា សង្ឃឹមថា ក្រុមហ៊ុននឹងបន្តនូវការបន្ថែមពណ៌ជាច្រើនទៀតនៅឆ្នាំក្រោយនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន