no-alternative title

ភាគហ៊ុនរបស់ក្រុមហ៊ុន NVIDIA បានបំបែកកំណត់ត្រាហើយ ស្របពេលដែលបន្ទះឈីប Volta Chips កំពុងតែធានបាននូវកំណើននាពេលអនាគត

យោងតាមការចេញផ្សាយព័តមានរបស់ Reuter កាលពីម្សិលមិញនេះ បានអោយដឹងថា ពេលនេះភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia Corp (NVDA.O) បំបែកកំណត់ត្រាហើយ បន្ទាប់ពីក្រុមហ៊ុនផលិតផលក្រាហ្វិកញកាតដ៏ធំមួយនេះ បានបង្ហោះនូវលទ្ធផលប្រចាំត្រីមាសរបស់ខ្លួន ដែលបានធ្វើការគ្រប់ គ្រងទីផ្សារសំរាប់តម្រូវការនៃក្រាហ្វិកកាតប្រើប្រាស់នៅក្នុង Gaming និង Data Centers ដោយមានការកើនឡើងយ៉ាងឆាប់រហ័ស ពិសេសទៅលើបន្ទះឈីប Volta Chips ថ្មីសម្រាប់បច្ចេកវិទ្យា AI និងរថយន្តបើកបរដោយខ្លួនឯងផងដែរ។ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបនេះ គឺមានការកើនឡើង 6% កាលពីថ្ងៃសុក្រកន្លងទៅនេះ បានធ្វើអោយតម្លៃភាគហ៊ុនមានការបំបែកកំណត់ត្រានៅក្នុងតម្លៃដល់ទៅ $217.18 ។ 

របាយការណ៍របស់ Reuter បានបបង្ហាញទៀតថា ប្រាក់ចំណូលនៃ Gaming របស់ក្រុមហ៊ុន NVIDIA នៅក្នុងត្រីមាសចុងក្រោយនេះ ត្រូវបានកាសែត Wall Street ប៉ាន់ស្មានថា នឹងមានការកើនឡើងខ្លាំង ហើយអ្នកវិភាគនានា បាននិយាយថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនមានការកើនឡើងទ្វេរដង។ ប្រាក់ចំណូលនៅក្នុងអាជីវកម្ម Data Center កើនឡើងដល់ទៅ 501 លានដុល្លារអាមេរិក បានយកឈ្នះទៅលើការប៉ាន់ស្មានចំនួនត្រឹមតែ 474.2 លានដុល្លារអាមេរិក នេះបើយោងតាមការវិភាគរបស់ Thomson Reuters I/B/E/S។ អ្នកវិភាគ Romit Shah ក៏បាននិយាយផងដែរថា “លទ្ធផលនៅក្នុង Datacenter គឺពិតជាខ្លាំងជាងការរំពឹងទុក។”

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន NVIDIA រកប្រាក់ចំណូលបានពី Gaming និងការផ្គត់ផ្គង់ទៅលើបន្ទះឈីបសម្រាប់ Gaming Consoles គឺជាកំណើនមួយដ៏ខ្ពស់សម្រាប់ប្រតិបត្តិការនៅក្នុង Data Centers របស់ខ្លួន។  ក្រុមហ៊ុននេះ បានចាប់ផ្តើមប្រកាសចេញនូវ Volta Chips កាលពីខែឧសភា ដែលជាផ្នែកមួយនៃគម្រោងក្រាហ្វិក Tesla V100 data center graphic processing unit (GPU) ដែលនឹងគ្រប់គ្រងទៅលើបច្ចេកវិទ្យា AI សម្រាប់រថយន្តដែលគ្មានមនុស្សបើកនោះ។ សូមជំរាបថា កាលពីដើមសប្តាហ៏មុននេះ ក្រុមហ៊ុនផលិតបន្ទះឈីប Intel Corp (INTC.O) ដែលជាគូប្រកួតប្រជែងរបស់ខ្លួន ក៏បានសហការគ្នាជាមួយនឹងបច្ចេកវិទ្យា Advanced Micro Devices Inc (AMD.O) នៅក្នុងគំរោងនៃការផលិតនូវក្រាហ្វិកកាត ដើម្បីយកឈ្នះទៅលើក្រុមហ៊ុន NVIDIA ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន