no-alternative title

GFX Bench បានបង្ហាញរបាយការណ៍ថា OnePlus 5T (128GB) នឹងមានទំហំម៉េមូរីក្នុងម៉ាស៊ីន 111GB ប៉ុណ្ណោះ

ស្មាតហ្វូនស៊េរីថ្មី OnePlus 5T គឺជាស្មាតហ្វូនជំនាន់ថ្មីមួយ ដែលគេជឿជាក់ថា នឹងភ្ជាប់ជាមួយនឹងស៊ុមព័ទ្ធអេក្រង់ស្តើងជាមួយនឹងកម្រិត 18:9 Aspect Ratio ហើយស្មាតហ្វូននេះ នឹងមិនមានប៊ូតុង Home នោះទេ ហើយប្រព័ន្ធស្កេនក្រយ៉ៅដៃនឹងត្រូវផ្លាស់ទៅដាក់នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូនផងដែរ។ ស្មាតហ្វូនស៊េរីថ្មី OnePlus 5T នឹងប្រកាសចេញជាផ្លូវការនៅថ្ងៃទី 16 ខែវិច្ឆិកាខាងមុខនេះហើយ។

នៅពេលនេះមានរបាយការណ៍មួយបានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី OnePlus 5T នឹងបង្ហាញខ្លួនជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 7.1 Nougat។ ហើយនៅថ្ងៃនេះដែរ GFX Bench ក៏បានចែករំលែកព័ត៌មានបន្ថែមទៀតផង ដែលកាន់តែមានភាពលម្អិតជាងប្រភពពី Geekbench ដោយបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មិ OnePlus 5T នឹងបំពាក់នូវរ៉េមទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB។ ជាមួយនឹងទំហំផ្ទុកដ៏ធំនេះ អ្នកប្រើប្រាស់គឺទទួលបានទិន្នន័យត្រឹមតែ 111GB ប៉ុណ្ណោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

មើលតាមទិន្នន័យនេះគឺបានបញ្ជាក់យ៉ាងច្បាស់ថា ស្មាតហ្វូន OnePlus 5T ដំណើរការប្រព័ន្ធប្រតិបត្តិការ Nougat មិនមែនប្រព័ន្ធប្រតិបត្តិការ Oreo នោះទេ។ ហើយសម្រាប់លក្ខណៈសម្បត្តិរផ្សេងទៀតបស់ស្មាតហ្វូន OnePlus 5T គឺនឹងមានអេក្រង់ទំហំ 6 អ៊ីង មានកម្រិតភាពច្បាស់ 2,160x1,080 ភិចសែល ព្រមទាំងដំណើរការជាមួយនឹងបន្ទះឈីប Snapdragon 835 chipset ផងដែរ។ សម្រាប់កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វនស៊េរីថ្មី OnePlus 5T វិញ គឺមានទំហំ 16 មេហ្កាភិចសែល មានសមត្ថភាព អាចថតវីដេអូនៅក្នុងកម្រិត 4K ស្របពេលដែលកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 16 មេហ្កាភិចសែលដូចគ្នា តែអាចថតវីដេអូកម្រិត 1080p ប៉ុណ្ណោះ។ ទាក់ទងនឹងរបាយការណ៍ខាងលើនេះ ក៏មានប្រភពមួយចំនួនបានបញ្ជាក់ផងដែរថា ប្រព័ន្ធកាមេរ៉ាភ្លោះ ដែលបំពាក់នៅស្មាតហ្វូននេះ អាចថតនៅកន្លែងងងឹតបានយ៉ាងច្បាស់ បើទោះបីជាមានពន្លឺទាបក៏ដោយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន