no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

OnePlus 5T ចេញផ្លូវការណ៍ហើយ បំពាក់នូវបន្ទះកញ្ចក់អេក្រង់លាត 18:9, កំលាំងម៉ាស៊ីនខ្លាំងម៉ាអែម និងមាន Face Recognition រហ័សថែមទៀតផង

ពេលនេះព័ត៌មានទាំងឡាយដែលតែងតែនិយាយពីកំពូលស្មាតហ្វូន OnePlus 5T ត្រូវបានចប់ជាស្ថាពរដោយ OnePlus បានប្រកាសចេញវាជាផ្លូវការណ៍ហើយ។ ហើយតទៅនេះក្រុមការងារគេហទំព័រទស្សនាវដ្តីពិភពអេឡិចត្រូនិក ក៏មិនបង្អង់យូរដែរក្នុងការលើយកពីគុណសម្បត្តិ និងលក្ខណះសម្បត្តិខ្លំាងៗមួយចំនួនដែលមានភ្ជាប់មកជាមួយស្មាតហ្វូនកំពូលមួយនេះមកបង្ហាញជូនប្រិយមិត្តអ្នកអានអោយបានដឹងដូចខាងក្រោមនេះ។

រូបរាង និងរចនាបថ

ទម្រង់រចនារូបរាងខាងក្រៅរបស់ OnePlus 5T  ហាក់មិនសូវជាខុសនឹងជំនាន់មុន OnePlus 5 ប៉ុន្មាននោះទេ ប៉ុន្តែគ្រាន់តែវាត្រូវបានប្តូរពីការប្រើបន្ទះកញ្ចក់អេក្រង់បង្ហាញធម្មតាមកជាបន្ទះកញ្ចក់អេក្រង់លាតកម្រិត 18:9 និងមានកំពស់ខ្ពស់ជាងជំនាន់មុនប៉ុណ្ណោះ។ ជាមួយការបំពាក់អេក្រង់លាតគែមខ្លីនេះ OnePlus បានសំរេចលើកយកបន្ទះស្កែនក្រយ៉ៅម្រាមដៃមកដាក់នៅផ្ទៃខាងក្រកោយវិញដែលមានទីតាំងនៅពីលើនិមិត្តសញ្ញា[1]+ព្រោះនៅផ្ទៃខាងមុខមិនមានកន្លែងទំនេរដើម្បីបញ្ចុះទ្រនាប់ស្កែននេះទេ។ តួរខ្លួនរបស់វានៅតែស្រោបដោយលោហៈធាតុអាលុយមីញ៉ូមមានតម្លៃគុណភាពខ្ពសព្រមទាំងមានការដុសខាតបានយ៉ាងរលោងស្រិល។ OnePlus  5T មានទំហំវិមាត្រ 156.1 x 75 mm ជាមួយកម្រាស់ស្តើងល្មមត្រឹមតែ 7.3mm និងមានទំងន់ 162 ក្រាម។ ស្មាតហ្វូនកំពូលជំនាន់ថ្មីនេះមានតែមួយពណ៌ប៉ុណ្ណោះគឺខ្មៅ (Midnight Black)។ 

បន្ទះកញ្ចក់អេក្រង់លាតកម្រិត 18:9 aspect ratio

OnePlus 5T គឺជាកំពូលស្មាតហ្វូនដំបូងរបស់ OnePlus ដែលបានបំពាក់នូវបន្ទះកញ្ចក់អេក្រង់ លាតគែមខ្លីខ្នាត 18:9 aspect ratio ដែលក្រុមហ៊ុនបានហៅវាថា (Full Optic AMOLED Display)។ វាមានទំហំ 6.01 អ៊ីងដែលអាចបង្ហាញផ្ទាំងទស្សនីយភាពទូទៅបានកម្រិត 1080 x 2160px ជាមួយកម្រិតភាពច្បាស់ 401ppi នៅលើផ្ទៃបង្ហាញសរុប 80.0%។  អេក្រង់របស់វាក៏ទ្រទ្រង់នូវបច្ចេកវិទ្យា DCI-P3 ដែលជាបច្ចេកវិទ្យាជួយធ្វើអោយផ្ទៃអេក្រង់បង្ហាញពណ៌/ពន្លឺបានច្បាស់ភ្លឺថ្លាត្រជាក់ភ្នែកដូចធម្មជាតិពិតៗ ព្រមទាំងជួយកាត់បន្ថយការចាំពន្លឺព្រះអាទិត្យបានយ៉ាងល្អបំផុតផងដែរ។ កញ្ចក់អេក្រង់របស់វាក៏បានស្រោបការពារដោយកញ្ចក់ការពារឆ្កូតប្រភេទ 2.5D Corning Gorilla Glass 5 ដែលជាកញ្ចក់ស្វិតធន់ធានាដល់ការកកិតឆ្កូត និងធ្លាក់ដោយយថាហេតុបានយ៉ាងមានប្រសិទ្ធិភាពបំផុត។

កំលាំងម៉ាស៊ីនខ្លាំងកប់ស៊េរីម៉ង់

យើងដឹងហើយថា OnePlus គឺជាក្រុមហ៊ុនផលិតទូរស័ព្ទមួយដែលផលិតស្មាតហ្វូនចេញមិនច្រើនដូចក្រុមហ៊ុនដទៃឡើយ ហើយស្មាតហ្វូនក្រុមហ៊ុននេះមួយម៉ូដែលៗត្រូវបានមជ្ឈដ្ឋានអ្នកប្រើប្រាស់កោតសរសើរថាមានសមត្ថភាពប្រើការខ្លាំង។ សម្រាប់ OnePlus 5T ដែលទើបចេញមកនេះមានកំលាំងម៉ាស៊ីនខ្លាំងក្លាមិនធម្មតាឡើយ។ វាបានប្រើនូវបន្ទះឈីបជំនាន់ចុងក្រោយរបស់ Qualcomm ជំនាន់ Snapdragon 835 ដូច Galaxy S8 series, Note8, Nokia 8, LG V30, Sony Xperia XZ1 និង HTC U11 ដែរ។ 

ស្មាតហ្វូនថ្មីនេះរត់ដោយស៊ីភីយូចំនួន 8-core ប្រភេទ Kryo និងប្រើកាតក្រាហ្វិកស៊េរី Adreno 540។ ល្បឿនស៊ីភីយូនៅលើបន្ទះឈីប OnePlus 5T ចែកចេញជាពីរដោយ 4-Core មានល្បឿន 2.45GHz និង4-core ទៀតមានល្បឿន 1.9GHz។ OnePlus 5T មានពីរម៉ូដែលគឺម៉ូដែលរ៉េមទំហំ 6GB ជាមួយអង្គផ្ទុកទិន្នន័យ 64GB និងម៉ូដែលរ៉េមទំហំ 8GB ជាមួយទំហំផ្ទុកទិន្នន័យ 128GB។ ប៉ុន្តែ OnePlus ហាក់រាងកំណាញ់បន្តិចដោយមិនបានទុកកន្លែងសម្រាប់បន្ថែមម៉េមូរីកាតនៅលើ OnePlus 5T ឡើយ។ សរុបសេចក្តីមកកំលាំងម៉ាស៊ីនរបស់ OnePlus 5T គឺស្ថិតក្នុងលំដាប់កំពូលស្មាតហ្វូនដែលកំពុងចរាចរណ៍លក់ក្នុងពេលបច្ចុប្បន្ននេះ។ 

សម្រាប់ប្រព័ន្ធប្រតិបត្តិការដែលដំឡើងមកស្រាប់ជាមួយវាគឺ Android 7.1.1 Nougat មិនមែន Android 8.0 Oreo ទេ និងស្រោបដោយផ្ទៃប្រតិបត្តិការ Oxygen OS 4.7។ យើងសង្ឃឹមថា OnePlus នឹងដាក់អោយធ្វើបច្ចុប្បន្នភាពទៅកាន់ Android 8.0 Oreo ក្នុងពេលឆាប់ៗខាងមុខនេះចុះ។ ស្មាតហ្វូនស៊េរីថ្មីមួយនេះប្រើប្រាស់ថ្មកំលាំង 3,300mAh និងទ្រទ្រង់ជាមួយបច្ចេកវិទ្យាសាកថាមពលល្បឿនលឿន (Dash Charging technology)។ បន្ថែមពីនេះ OnePlus 5T ក៏ជាស្មាតហ្វូន OnePlus ដំបូងគេដែលបំពាក់នូវមុខងារដោះសោរដោយប្រើទម្រង់មុខហៅថា (Face Unlock) ដែលវាធ្វើការបានលឿនរហ័ស និងសុក្រិតបំផុតមិនចាញ់ Face ID នៅលើ iPhone X ឡើយ។

សមត្ថភាពកាមេរ៉ាល្អជាងជំនាន់មុន

OnePlus បានពង្រឹងសមត្ថភាពកាមេរ៉ាសម្រាប់ថតរូបនៅលើប្រព័ន្ធកាមេរ៉ាភ្លោះខាងក្រោយរបស់ OnePlus 5T ដែលជួយធ្វើអោយការថតរូបបានច្បាស់ជាងមុននៅកន្លែងមានពន្លឺខ្សោយ។ ប៉ុន្តែកាមេរ៉ារបស់ OnePlus 5T មិនមែនជាកាមេរ៉ាប្រភេទ wide angle lens ដូចកាមេរ៉ាភ្លោះរបស់ Note 8, LG V30, Nokia 8  និង iPhones ឬក៏ប្រើប្រាស់សែនស័រចាប់រូប RGB/Monochrome ដូចកាមេរ៉ាភ្លោះរបស់ Huaweiនិង Xiaomi នោះទេ ដោយកាមេរ៉ាទាំងពីរគ្រាប់របស់វាធ្វើការរួមគ្នាតែម្តងក្នុងការផលិតរូបភាពអោយច្បាស់នៅកន្លែងងងឹត និងអាចធ្វើការហ្ស៊ូម Viewfinder បានកម្រិត 2x ដោយប្រើលែនកាមេរ៉ាទាំងពីរគ្រាប់តែម្តង។ 

ប្រព័ន្ធកាមេរ៉ាភ្លោះរបស់ OnePlus 5T ប្រើប្រាស់កែវលែនទំហំ 27mm ជាមួយសែនស័រកាមេរ៉ាភ្លោះទំហំ 16MP+20MP ប្រើប្រាស់សែនស័រចាប់រូបភាពស៊េរី IMX របស់ SONY ជាមួយកម្រិតចាប់រូប 1.12 µm/1.0 µm និងមានកម្រិត Aperture f/1.7 ហើយក៏មានភ្លឺជំនួយពន្លឺប្រភេទ dual LED flash ដែលអំណោយផលដល់ការចាប់រូបភាពនៅទីតាំងងងឹតបានច្បាស់ល្អកាត់បន្ថយស្នាមអ៊ុចៗបានប្រសើរជាងមុន ព្រមទាំងអំណោយផលដល់ការចាប់រូបបែបព្រាលផ្ទៃ (Portrait) បានផុសអណ្តែតដាច់ស្អាតជាងកាមេរ៉ា OnePlus 5 ទៀត។ សម្រាប់សមត្ថភាពថតវីដេអូវិញគឺអាចថតបានដល់កម្រិត 4K ជាមួយបច្ចេកវិទ្យាទប់រំញ័រ EIS (gyro) បានយ៉ាងល្អ។ រីកាមេរ៉ាមុខវិញមានទំហំ 16MP សម្រាប់ថតរូបសែលហ្វីជាមួយកម្រិត aperture f/2.0 និងមុខងារទប់រំញ័រ EIS (gyro) ព្រមទាំងមុខងារ auto HDR ជាជំនួយនៅពេលថតរូបផងដែរ។

កាលបរិច្ឆេទចេញលក់ និងតម្លៃ

OnePlus 5T នឹងប្រកាសចេញលក់នៅទីផ្សារសហរដ្ឋអាមេរិកនៅថ្ងៃអង្គារ ទី 21 ខែវិច្ឆិកាសប្តាហ៍ក្រោយនេះ ហើយក្រុមហ៊ុនក៏ពាំនាំទៅប្រកាសបង្ហាញចេញនៅទីផ្សារអឺរ៉ុប កាណាដា ចិន ហុងកុង និងឥណ្ឌាផងដែរ។ សម្រាប់តម្លៃដាក់លក់ក្នុងទីផ្សារអាមេរិកគឺខ្ទង់ប្រហែល $500 និងទីផ្សារអឺរ៉ុបខ្ទង់ប្រហែល €500 សម្រាប់ម៉ូដែល 64GB/6GB RAM ហើយសម្រាប់តម្លៃម៉ូដែល 128GB/8GB RAM អាចមានតម្លៃខ្ទង់ប្រហែល $600។ តម្លៃរបស់ OnePlus 5T ពិតជាតម្លៃធូរថ្លៃច្រើនបើធៀបនឹងស្មាតហ្វូនល្បីៗកំលាំងម៉ាស៊ីនខ្លាំងៗដូចគ្នាដែលកំពុងដាក់លក់លើទីផ្សារសព្វថ្ងៃនេះ៕ 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
oppo F7 Diamond Black Special Edition ដែលប្រើប្រាស់រ៉េម 6GB និងម៉េមូរីក្នុងម៉ាស៊ីន 128GB បានផ្តើមដាក់លក់ហើយនៅក្នុងប្រទេសឥណ្ឌា

oppo F7 Diamond Black Special Edition ដែលប្រើប្រាស់រ៉េម 6GB និងម៉េមូរីក្នុងម៉ាស៊ីន 128GB បានផ្តើមដាក់លក់ហើយនៅក្នុងប្រទេសឥណ្ឌា

ដោយ ប៉េងលីន
តោះក្រឡេកមើលរូបរាងរបស់ស្មាតហ្វូន Galaxy S9+ និង iPhone X តើមួយណាជម្រើសរបស់អ្នក!

តោះក្រឡេកមើលរូបរាងរបស់ស្មាតហ្វូន Galaxy S9+ និង iPhone X តើមួយណាជម្រើសរបស់អ្នក!

ដោយ ប៉េងលីន
Consumer Reports បានបញ្ជាក់ថា Galaxy S9 និង Galaxy S9+ គឺជាស្អាតហ្វូនដែលមានភាពធន់ ល្បឿនលឿន និងសំឡេងល្អ

Consumer Reports បានបញ្ជាក់ថា Galaxy S9 និង Galaxy S9+ គឺជាស្អាតហ្វូនដែលមានភាពធន់ ល្បឿនលឿន និងសំឡេងល្អ

ដោយ ប៉េងលីន
តើទូរទស្សន៍ Samsung QLED TV អេក្រង់ 88 អ៊ីង មានទំហំធំប៉ុណ្ណាទៅ?

តើទូរទស្សន៍ Samsung QLED TV អេក្រង់ 88 អ៊ីង មានទំហំធំប៉ុណ្ណាទៅ?

ដោយ ប៉េងលីន
ក្រុមហ៊ុន Toyota និង Lexus នឹងចាប់ផ្តើមប្រើប្រាស់នូវបច្ចេកវិទ្យាក្នុងការភ្ជាប់រថយន្តរបស់ខ្លួនជាមួយហេដ្ឋារចនាសម្ព័ន្ធនៅសហរដ្ឋអាមរិកនៅឆ្នាំ 2021

ក្រុមហ៊ុន Toyota និង Lexus នឹងចាប់ផ្តើមប្រើប្រាស់នូវបច្ចេកវិទ្យាក្នុងការភ្ជាប់រថយន្តរបស់ខ្លួនជាមួយហេដ្ឋារចនាសម្ព័ន្ធនៅសហរដ្ឋអាមរិកនៅឆ្នាំ 2021

ដោយ ប៉េងលីន
Lexus UX ស៊េរី បានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ចូលរួមប្រកួតប្រជែងនៅទីផ្សាររថយន្តខ្នាតតូច ដែលកំពុងតែពេញនិយម

Lexus UX ស៊េរី បានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ចូលរួមប្រកួតប្រជែងនៅទីផ្សាររថយន្តខ្នាតតូច ដែលកំពុងតែពេញនិយម

ដោយ ប៉េងលីន