no-alternative title

Vivo V7 ស្មាតហ្វូនស៊េរីថ្មី ភ្ជាប់ជាមួយនឹងកាមេរ៉ាទំហំ 24MP និងមានអេក្រង់កម្រិត18:9 Aspect Ratio ហើយនឹងមានតម្លៃធូជាង Vivo 7+

ថ្មីៗនេះ ក្រុមហ៊ុន Vivo បានបង្ហាញចេញនូវស្មាតហ្វូនស៊េរីថ្មី Vivo V7 នៅក្នុងប្រទេសចិន។ នេះគឺជាស្មាតហ្វូនស៊េរីថ្មីដែលដូចគ្នាទៅនឹង Vivo V7 Plus ដែលមានលក្ខណៈដូចគ្នាគ្រាន់តែស្មាតហ្វូនថ្មីនេះ មានតម្លៃថោកជាង។ សម្រាប់ស្មាតហ្វូន Vivo V7 មានអេក្រង់ទំហំ 5.7 អ៊ីង កម្រិតភាពច្បាស់ HD+ (1440x720 ភិចសែល) IPS LCD Display ជាមួយនឹងអេក្រង់កម្រិត18:9 Aspect Ratio ដែលមានទំហំស្មើនឹង 83.6% បើធៀបទៅនឹងតួខ្លួនរបស់វា។ ស្មាតហ្វូននេះ ដំណើរការបន្ទះឈីប 1.8 GHz Snapdragon 450 បច្ចេកវិទ្យា 14nm រ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB (វាអាចប្រើប្រាស់ជាមួយនឹង microSD) បានថែមទៀតផង។

នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូនស៊េរីថ្មីនេះ គឺមានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 16MP f/2.0 Aperture និងភ្លើង LED Flash ស្របពេលដែលកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 24MP ។ ស្មាតហ្វូនស៊េរីថ្មីនេះ គឺបំពាក់មកជាមួយនឹងបច្ចេកវិទ្យា VivoFace Access (លោកអ្នកក៏ធ្លាប់ឃើញនៅលើស្មាតហ្វូន V7 Plus) រួមជាមួយនឹងបច្ចេកវិទ្យា Smart Beauty 7.0 ផងដែរ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន Vivo។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Vivo V7 បំពាក់នូវថាមពលថ្មទំហំ 3000mAh មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយ ហើយនិងដំណើការប្រព័ន្ធប្រតិបត្តិការ Android 7.1 Nougat អមមកជាមួយនឹង Vivo Funtouch 3.2 UI ផងដែរ។ គួររំលឹកថា កាលពីពីរខែមុននេះ ក្រុមហ៊ុន Vivo បានចេញលក់ស្មាតហ្វូន V7 Plus មានអេក្រង់ទំហំ 6 អ៊ីង ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB និងថាមពលថ្ម 3225mAh នៅក្នុងតម្លៃ $350 ក៏ប៉ុន្តែការចេញស្មាតហ្វូន Vivo 7 នៅពេលនេះ គឺមានតម្លៃត្រឹមតែ $300 ប៉ុណ្ណោះ។ ស្មាតហ្វូននេះ នឹងចាប់ផ្តើអដាក់លក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃនេះដែលមានពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ និងពណ៌មាស ហើយវានឹងដាក់លក់នៅលើទីផ្សារពិភពលោកនៅក្នុងពេលឆាប់ៗនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន