no-alternative title

Huawei ត្រៀមប្រកាសចេញទូរស័ព្ទ Honor V10 ផ្លូវការណ៍នៅថ្ងៃទី 28 នាជិតដំណាច់ខែវិច្ឆិកានេះ

ក្រុមហ៊ុន Huawei ទើបតែបានប្រកាសចេញកំពូលស្មាតហ្វូនប្រភេទហ្វាប់ជំនាន់ថ្មីស្រឡាយ Mate 10 កាលពីពាក់កណ្តាលខែតុលាមុនសោះ ស្រាប់តែពេលនេះ ក្រុមហ៊ុនដ៏មានសក្តានុពលក្នុងវិស័យបច្ចេកវិទ្យាផលិតស្មាតហ្វូនលេខបីនៅក្នុងពិភពលោកមួយនេះ្បានត្រៀមបញ្ចេញអាវុធថ្មីមួយទៀតរបស់ខ្លួនក្នុងស្រឡាយ Huawei Honor គឺ Honor V10។ តាមរយះផ្ទាំងរូបភាព teaser ផ្លូវការណ៍មួយដែលបានបង្ហោះនៅលើគណនី Weibo ផ្លូវការណ៍របស់ honor បានអោយបញ្ជាក់ថា Honor V10 នឹងត្រូវប្រកាសចេញនៅថ្ងៃទី 28 នាជិតដំណាច់ខែវិច្ឆិកានេះក្នុងប្រទេសចិនផ្ទាល់ដែលជាដែនដីកំណើតរបស់ Huawei។  

Honor V10 ត្រូវបានគេសន្មត់ថា គឺជាស្មាតហ្វូនដែលមានតម្លៃធូរថ្លៃជាង Mate 10 Pro។ V10 នឹងប្រើប្រាស់បន្ទះកញ្ចក់អេក្រង់បង្ហាញលាតទំហំ 6.0 អ៊ីងកម្រិត 18:9 aspect ratio ដូច Mate 10 Pro ដែរ, ហើយក៏ដើរលើបន្ទះឈីប Kirin 970 ដែលមានរ៉េមពីរទំហំ គឺ 6GB/8GB និងបំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះនៅលើកាមេរ៉ាក្រោយដែលមានទំហំ 16MP+20MP ប៉ុន្តែគេមិនច្បាស់ថាតើវាប្រើបច្ចេកវិទ្យាកាមេរ៉ារបស់ Leica ឬក៏អត់ទេ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នាយកប្រតិបត្តិគ្រប់គ្រងលើម៉ាកទូរស័ព្ទ honor បានបញ្ជាក់បន្ថែមថា Honor V10 នឹងត្រូវដំឡើងមកជាមួយប្រតិបត្តិការ Android 8.0 Oreo និងស្រោបដោយផ្ទៃ EMUI8.0 របស់ក្រុមហ៊ុនផ្ទាល់ចេញពីប្រអប់ដូចគ្រួសារ Mate 10 ដែរ ហើយវាក៏បំពាក់នូវថ្មកំលំាង 4,000mAh និងទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿនបំផុតថែមទៀតផង។ ក្រោយថ្ងៃប្រកាសចេញផ្លូវការណ៍នៅប្រទេសចិន Huawei នឹងពាំនាំ Honor V10 ទៅប្រកាសបង្ហាញនៅទីផ្សារក្នុងទ្វីអឺរ៉ុប នៅថ្ងៃទី 05 ខែធ្នូ ដែលព្រឹតិ្តការនោះ នឹងប្រារព្ធធ្វើឡើងនាទីក្រុងឡុងដ៍ក្នុងចក្រភពអង់គ្លេស។ សម្រាប់តម្លៃរបស់វាវិញត្រូវបានប្រភពបង្ហើបថាខ្ទង់ប្រហែល 3,000 CNY ឬ €383៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន