no-alternative title

Xiaomi បានទៅអ៊ឺរ៉ុុបហើយ ដោយចាប់ផ្តើមបើកហាងថ្មី Mi Store ដំបូងបំផុត នៅក្នុងប្រទេសរុស្សី ដែលដំណើរការ 24 ម៉ោង និងមួយអាទិត្យពេញតែម្តង

ពេលនេះ ក្រុមហ៊ុន Xiaomi បានបង្កើតនូវការបោះជំហានមួយទៀត ដើម្បីពង្រីកទីផ្សាររបស់ខ្លួនចេញពីប្រទេសចិន។ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះបានបើកហាង Mi Store របស់ខ្លួននៅក្នុងប្រទេសរុស្សី ដែលដំណើរការ 24 ម៉ោងក្នុងរយៈពេល 7 ថ្ងៃតែម្តង និយាយរួម គឺគ្មានថ្ងៃឈប់សម្រាកនោះទេ។ ថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានចាប់ផ្តើមចូលប្រឡូកនៅក្នុងទីផ្សារនៅក្នុងប្រទេសរុស្សីជាមួយនឹងការបង្ហាញវត្តមាននូវស្មាតហ្វូនចំនួន 3 ស៊េរីម៉ូដែលគឺ Mi Mix, Mi Note 2 និង Redmi 4x។ ហើយក្រុមហ៊ុនក៏បានចាប់ផ្តើមរកក្រុមហ៊ុនដៃគូចែកចាយនៅក្នុងប្រទេសរុស្សី តាំងតែពីខែមេសា ហើយក្រុមហ៊ុននេះ ក៏បានចុះកិច្ចព្រមព្រៀងជាមួយដៃគូចែកចាយ RDC ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន RDC បានធ្វើប្រតិបត្តិការសម្រាប់ក្រុមហ៊ុនចែកចាយបន្ត Mi Authorized Reseller Stores ចំនួន 6 ផ្សេងទៀតនៅក្នុងប្រទេសនេះ ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុន Xiaomi ក៏បើកហាងថ្មី Mi Store នៅក្នុងទីក្រុងម៉ូស្គូផងដែរ។ នេះគឺជាលើកទីមួយហើយនៅលើពិភពលោក ដែលហាងថ្មីនេះនឹងបើកប្រតិបត្តិការលក់ 24 ម៉ោងក្នុងមួយថ្ងៃ។ បន្ថែមពីនេះទៀតក្រុមហ៊ុនបច្ចេកវិទ្យា នេះ ក៏បានបង្ហាញវត្តមានរបស់ស្មាតហ្វូន Mi Mix 2 នៅក្នុងទីផ្សារនៃប្រទេសរុស្សីជាមួយនឹងផលិតផលជាច្រើនរបស់ Mi Ecosystem ដូចជា Mi 4K Action Camera, Mi Bedside Lamp និង Mi Smart Weighing Scale។ ស្មាតហ្វូន Mi Mix 2 ដែលមានរ៉េមទំហំ 6GB RAM និងមេម៉ូរីទំហំ 64GB ត្រូវបានក្រុមហ៊ុន ដាក់លក់នៅក្នុងតម្លៃប្រហែលជា $580 ស្របពេលដែល Mi Bedside លក់នៅក្នុងតម្លៃប្រហែល $60 , Xiaomi Action Camera ដាក់លក់នៅក្នុងតម្លៃប្រហែល $150 និង Mi Weighing លក់នៅក្នុងតម្លៃ $41 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន