no-alternative title

មានការព្យាករណ៍ថា iPhone X នឹងមានតម្រូវការកើនឡើងនៅក្នុងសហរដ្ឋអាមេរិក ស្របពេលដែលសង្វាក់នៃការផលិតកំពុងតែមានការយឺតយ៉ាវ!

ពេលនេះ គឺជាពេលវេលាមួយពិតជាគួរឱ្យអស្ចារ្យមែនទែនសំរាប់ក្រុមហ៊ុន Apple ដែលបានប្រកាស កាត់បន្ថយទៅលើពេលវេលានៃការនាំចេញទូរស័ព្ទ iPhone X ចូលមកក្នុងទីផ្សារនៃសហរដ្ឋ អាមេរិកនោះ។ សំរាប់អតិថិជនជាច្រើន ដែលបានកម្មង់ទិញទូរស័ព្ទនេះ នៅលើ Apple Store គឺនឹងអាចទទួលទូរស័ព្ទស៊េរីថ្មីនេះ នៅក្នុងរយៈពេល 2 ទៅ 3 សប្តាហ៍តែប៉ុណ្ណោះ មានន័យថា ទូរស័ព្ទស៊េរីថ្មីនេះ នឹងបង្ហាញខ្លួននៅដើមខែធ្នូខាងមុខនេះ គឺនៅមុនរដូវវិស្សមកាល ដូច្នេះអតិថិជន នឹងមិនចាំបារម្ភនោះឡើយ​។ ថ្ងៃនេះ មាន មានការព្យាករណ៍ថា  iPhone X នឹងមានតម្រូវការកើនឡើងនៅក្នុងសហរដ្ឋអាមេរិក ស្របពេលដែលក្រុមហ៊ុន ផ្គត់ផ្គង់បាននិយាយថា សង្វាក់នៃការផលិតកំពុងតែមានការយឺតយ៉ាវ។ 

ដូចអ្វីដែលលោកអ្នកធ្លាប់បានដឹងហើយ ទូរស័ព្ទ iPhone X ត្រូវបានប្រកាសបង្ហាញខ្លួនរយៈពេល 6 សប្តាហ៍បន្ទាប់ពីទូរស័ព្ទ iPhone 8 និង iPhone 8 Plus បានដាក់លក់នៅលើ Apple Stores ហើយការនាំចេញ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅក្នុងរយៈពេល 5 ទៅ 6 សប្តាហ៍បន្ទាប់ពីការបង្ហាញនេះ។ អ្នកតាមដាននានា បានបញ្ជាក់ថា ការពន្យារពេលទៅលើការបង្ហាញវត្តមានរបស់ទូរស័ព្ទតម្លៃ $1000 នេះ ទំនងជាបណ្តាលមកពីការរាំងស្ទះទៅលើផលិតកម្មជាច្រើន ដែលពាក់ព័ន្ធទៅនឹងគ្រឿងបន្លាស់ថ្មី នៅក្នុងទូរស័ព្ទដ៏ទាក់ទាញមួយនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា នេះគឺជាលើកទីពីរហើយ ដែលអ្នកតាមដាននៅក្នុងវិស័យនេះ បានព្យាករណ៍ទៅលើការនាំចេញទូរស័ព្ទ iPhone X ថាវានឹងមានការពន្យាពេលសំរាប់ការនាំចេញមកកាន់ទីផ្សារ។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Apple បានបង្កើតនូវក្តីចាប់អារម្មណ៍មួយ ដោយបានប្រកាសថា ខ្លួននឹងបន្ថយនូវរយៈពេលនៃការរង់ចាំមកត្រឹមសប្តាហ៍ទី 4 នៅក្នុងខែវិច្ឆិកានេះ។ ដែលមានន័យថា ក្រុមហ៊ុន នឹងមានការនាំចេញ iPhoneX ទៅកាន់ទីផ្សារនានា ក្នុងពេលឆាប់ៗនេះ។ ហើយថែមទាំងបានបញ្ជាក់ទៀតថា ការផ្គត់ផ្គង់ នឹងអាចបំពេញតម្រូវការនៅក្នុងប៉ុន្មានខែខាងមុខនេះ។ ហើយការផលិតទូរស័ព្ទ iPhone 8, iPhone 8 Plus និង iPhone X ក៏នឹងមានការកើនឡើងនៅក្នុងត្រីមាសទី 4 ឆ្នាំ 2017 ខាងមុខនេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន