no-alternative title

បែកធ្លាយរូបភាពជាច្រើនសន្លឹករបស់ Samsung SM-W2018 ដែលជាស្មាតហ្វូនអាចបត់បាន ត្រូវបានប៉ាន់ប្រមានថា នឹងមានតម្លៃដល់ទៅ $2000 ឯណោះ

កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Samsung បានធ្វើការនៅលើស្មាតហ្វូនស៊េរីថ្មីថ្នាក់ខ្ពស់មួយសម្រាប់ប្រទេសចិននោះ គឺម៉ូដែល SM-W2017 ដែលបានបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែវិច្ឆិកាឆ្នាំ ទៅ។ ហើយថ្មីៗនេះ គេបានឃើញរូបភាពជាច្រើនរបស់ជំនាន់បន្ទាប់នៃត្រកូល SM នេះ នៅលើអនឡាញហើយមានការបញ្ជាក់ថា ស្មាតហ្វូនដែលអាចបត់បាននេះ នឹងមានការផ្លាស់ប្តូរទ្រុង់ទ្រាយមួយចំនួនផងដែរ។ នៅក្នុងរូបភាពបែកធ្លាយជាច្រើនរបស់ស្មាតហ្វូនស៊េរីថ្មី SM-W2018 ដែលយើងបានឃើញរូបរាងនៅពេលនេះ បានបង្ហាញអំពីការរចនារូបរាងយ៉ាងស្រស់ស្អាតអស្ចារ្យបំផុត។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានការរចនារូបរាងជ្រុងកោងដែលធ្វើឱ្យស្មាតហ្វូននេះ មានរូបរាងកាន់តែស្រស់ស្អាត និងងាយស្រួលកាន់។ 

ស្មាតហ្វូននេះ ត្រូវបានប្រើប្រាស់នូវលោហធាតុភ្លឺរលោង និងផ្នែកខាងក្រោយធ្វើពីកញ្ចក់ ដែលពិតជាទាក់ទាញជាងស្មាតហ្វូនជំនាន់មុនៗ។ ការផលិតចេញស្មាតហ្វូននេះ ត្រូវបាន ក្រុមហ៊ុន Samsung សម្រេចបញ្ចេញនូវពណ៌ខ្មៅ និងពណ៌មាសដ៏ស្រស់ស្អាតបំផុត។ ហើើយនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូនស៊េរីថ្មីនេះ គឺមានប្រើប្រាស់ប្រព័ន្ធស្កេនក្រយ៉ៅដៃ (Fingerprint Sensor) នៅជាប់ទន្ទឹមជាមួយនឹងប្រព័ន្ធកាមេរ៉ា ដែលមើលទៅ គឺមានលក្ខណៈដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S8 និង Galaxy Note 8 អញ្ចឹងដែរ។ ស្មាតហ្វូននេះ ទទួលបានការចាប់អារម្មណ៍យ៉ាងល្អនៅក្នុងពេលនេះផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

មើលតាមរូបភាពនេះ ស្មាតហ្វូន SM-W2018 ត្រូវបានគេរំពឹងថា នឹងមានអេក្រង់ពីរទំហំ 4.2 អ៊ីង Full HD Displays ហើយបន្ថែមពីនេះទៀត ស្មាតហ្វូននេះ ប្រើប្រាស់បន្ទះឈីប Snapdragon 835 processor រួមជាមួយនឹងរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ហើយនឹងមានកាមេរ៉ាខាងក្រោយទំហំ 12MP កាមេរ៉ាខាងមុខទំហំ 5MP ព្រមទាំងមានថាមពលថ្មទំហំតូចល្មមគឺ 2300mAh ។ ដោយសារតែស្មាតហ្វូនបត់បាន ជំនាន់មុននេះ បានបង្ហាញខ្លួននៅក្នុងខែវិច្ឆិកាឆ្នាំ ក្រុមហ៊ុន Samsung ប្រហែលជានឹងអាចប្រកាសបង្ហាញខ្លួននូវស្មាតហ្វូន SM-W2018 នៅក្នុងពេលឆាប់ៗនេះដូចគ្នា។ ស្មាតហ្វូននេះ នឹងមានតម្លៃប្រហែលជា $2000 នៅក្នុងប្រទេសចិន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន