no-alternative title

មានការលើកឡើងថា ថេប្លេត iPad Pro 2018 នឹងបំពាក់នូវបន្ទះឈីប A11X Bionic chip ដូច iPhone X អញ្ចឹងដែរ!

ថេប្លេត iPad Pro ស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងមានការពង្រឹងបន្ថែមទៀតត្រៀមនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ។ សម្រាប់យុទ្ធសាស្រ្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple ថេប្លេត iPad ជំនាន់បន្ទាប់នេះនឹងប្រើប្រាស់នូវបន្ទះឈីបដូចគ្នាទៅនឹងទូរស័ព្ទ iPhone X និង iPhone 8 ដែរ។ លក្ខណៈផ្សេងគ្នានោះគឺវាមានការបន្ថែមទៅលើអង្គគណនាចំនួន 2 បន្ថែមទៀតទៅលើបន្ទះឈីប Chipset ដែលនឹងប្រើប្រាស់នៅលើថេប្លេត 2018 iPad Pro ។

កាលពីថ្ងៃពុធកន្លងទៅនេះ គេហទំព័រ MyDrivers របស់ប្រទេសចិន បានទម្លាយព័ត៌មានថា ថេប្លេត iPad Pro របស់ក្រុមហ៊ុន Apple នឹងបំពាក់នូវបន្ទះឈីប Octa-Core Processors ដែលប្រើប្រាស់នូវបច្ចេកវិទ្យា 7nm របស់ក្រុមហ៊ុន TSMC។ ហើយប្រភពនៃក្រុមហ៊ុនចែកចាយជាច្រើន ក៏បានអះអាងថា បន្ទះឈីប Octa-Core Processor នេះមានឈ្មោះថា A11X Bionic chip។ នៅពេលដែលក្រុមហ៊ុន Apple បានបង្ហាញនូវទូរស័ព្ទស៊េរីថ្មីរបស់ខ្លួន និងទូរស័ព្ទ iPhone X នោះ ក្រុមហ៊ុន Apple ក៏បានប្រកាសចេញនូវបន្ទះឈីប A11 Bionic chip ដែលប្រើប្រាស់នូវបច្ចេកវិទ្យា 64-bit ARM-based system on chip (SoC) ផងដែរ។ សម្រាប់បន្ទះឈីប A11 Bionic chip គឺជាប្រភេទ Six-Core Processor ដែលមានអង្គគណនា 2 Cores ប្រភេទ High-Performance និង 4 Cores ប្រភេទ High-Efficiency។ បន្ទះឈីបនេះ នឹងមានល្បឿនលឿនជាង A10 Fusion ដល់ទៅ 25% ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ទះឈីប A11X Bionic chip ក៏មានការពង្រឹងទៅលើបន្ទះឈីប A11 Chip ថែមទៀត។ ប្រភពពី MacRumors បានទម្លាយថា ក្រុមហ៊ុននេះ ក៏នឹងបន្ថែមនូវអង្គគណនា 2 Cores បន្ថែមទៀតផងដែរ។ ដូចនេះ 2018 iPad Pro នឹងប្រើប្រាស់នូវបន្ទះឈីប Octa-Core ជាមួយនឹងបច្ចេកវិទ្យា 7nm។ បន្ថែមពីនេះទៀត ថេប្លេត 2018 iPad Pro នឹងភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Face ID Facial Recognition System ថែមទៀតផង។ តើអាចទេដែលថេប្លេត iPad Pro ជំនាន់បន្ទាប់នេះ នឹងភ្ជាប់ជាមួយនឹងអេក្រង់ LCD ដដែល ហើយនិងប្រើប្រាស់នូវ Hardware ដូចគ្នាទៅនឹង iPhone X នោះ? បើសិននេះជាការពិតមែននោះ ថេប្លេតនេះ នឹងមានស៊ុមព័ទ្ធអេក្រង់ស្តើងជាមិនខាន៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន