no-alternative title

Oukitel K5 ស្មាតហ្វូនម៉ូដែលថ្មី បង្ហាញវត្តមានជាមួយអេក្រង់ទំហំ 5.7 អ៊ីង កម្រិតភាពច្បាស់ 18:9 Full-Display និងថាមពលថ្មធំ

ក្រុមហ៊ុន Oukitel មានគម្រោងក្នុងការដាក់បង្ហាញនូវស្មាតហ្វូនស៊េរិថ្មីមួយទៀត ដែលមានការរចនារូបរាងស្រស់ស្អាត ថ្មីស្រឡាងតែម្តងនៅក្នុងទីផ្សារនោះ គឺម៉ូដែល Oukitel K5។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ នៅតែដើរតាមនិន្នាការនៃទីផ្សារបច្ចុប្បន្នគឺការប្រើប្រាស់អេក្រង់ 18:9 Display ហើយនឹងការប្រើប្រាស់ថាមពលថ្មធំ និងតម្លៃសមរម្យថែមទៀតផង។ សម្រាប់ស្មាតហ្វូន Oukitel K5 នឹងក្លាយជាស្មាតហ្វូនដែលប្រកួតប្រជែងនៅលើទីផ្សារសម្រាប់ការលក់នៅក្នុងពេលឆាប់ៗនេះ។

ស្មាតហ្វូន Oukitel K5 មានការរចនារូបរាងយ៉ាងទាន់សម័យជាមួយនឹងទំនើបកម្មនៃបច្ចេកវិទ្យា 3D និងម៉ូតសិប្បកម្មដ៏ស្រស់ស្អាត IML ដែលធ្វើឱ្យស្មាតហ្វូននេះទាក់ទាញ និងស្រស់ឆើតឆាយបំផុត។ ស្មាតហ្វូននេះ ប្រើប្រាស់កញ្ចក់អេក្រង់ 5.7 អ៊ីង កម្រិតភាពច្បាស់ HD+ 18:9 Display ជាមួយនឹងកញ្ចក់ 3D គែមកោងផងដែរ។ កាន់តែពិសេសជាងនេះទៀត ស្មាតហ្វូនេះ មានរូបរាងស្តើង តូចងាយស្រួលកាន់នៅក្នុងដៃយ៉ាងអស្ចារ្យបំផុតតែម្តង។

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះទៀតនោះ ស្មាតហ្វូន Oukitel K5 ស៊េរីថ្មីនេះ ត្រូវបានភ្ជាប់ជាមួយនឹងថាមពលថ្មទំហំ 4000mAh ដែលអាចប្រើប្រាស់បានរយៈពេលដល់ទៅ 1-2 ថ្ងៃ។ ទន្ទឹមនឹងនេះផងដែរ ស្មាតហ្វូននេះ ក៏មានប្រើប្រាស់នូវកាមេរ៉ាខាងក្រោយជាប្រភេទកាមេរ៉ាភ្លោះ 13MP/2MP និងកាមេរ៉ាមុខទំហំ 5MP ។ ស្មាតហ្វូននេះ ដំណើរការបន្ទះឈីប MT6737T quad-core SoC ជាមួយនឹងរ៉េមទំហំ 2GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB ។ យោងតាមការបញ្ជាក់របស់ក្រុមហ៊ុនបច្ចេកវិទ្យានេះ បានអោយដឹងថា ស្មាតហ្វូនស៊េរីថ្មីនេះ នឹងមានដាក់លក់នៅក្នុងពេលឆាប់ៗនេះ ប្រហែលជានៅចុងខែនេះ ឬនៅដើមខែធ្នូខាងមុខនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន http://www.oukitel.com/ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន