no-alternative title

របាយការណ៍នៅក្នុងត្រីមាសទី 3 នេះ Samsung បានផ្តួលIntel តាមរយៈប្រាក់ចំណូលនៃការផលិតបន្ទះឈីប

យោងទៅតាមរបាយការណ៍មួយចេញពីក្រុមហ៊ុនវិភាគទីផ្សារ IHS Markit បញ្ជាក់ថា នៅក្នុងត្រីមាសទី 3 នៃឆ្នាំ 2017 នេះ ក្រុមហ៊ុន Intel បាត់បង់នូវតំណែងកំពូលរបស់ខ្លួនសម្រាប់ប្រាក់ចំនូលសុទ្ធនៅក្នុងអាជីវកម្ម Semiconductor ជាមួយនឹងក្រុមហ៊ុន Samsung ហើយក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េខាងត្បូងនេះ ត្រូវបានគេរំពឹងថា នឹងរក្សានូវដំនែងរបស់ខ្លួននៅក្នុងត្រីមាសទី 4 នៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុនវិភាគទីផ្សារនេះ បានកត់សម្គាល់ឃើញថា សម្រាប់ការគណនានេះ មិនរាប់បញ្ចូលនូវការលក់សមាសភាគរបស់ខ្លួនទៅកាន់ភាគីទី 3 នោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Samsung ទទួលបានប្រាក់ចំណូលកើនឡើងច្រើនជាង 16% នៅក្នុងមួយត្រីមាសនេះ ហើយនឹងមានកំណើនកើនឡើងដល់ទៅ 64% បើធៀបទៅនឹងឆ្នាំមុននេះ នៅក្នុងអាជីវកម្មនៃម៉េមូរី ស្របពេលដែលក្រុមហ៊ុន Intel មានកំណើនត្រឹមតែ 2% នៅក្នុងត្រីមាសនេះ ដោយមានកំណើនតែ 37% បើធៀបទៅនឹងត្រីមាសទី 3 ឆ្នាំ 2016 នេះ។ បន្ថែមពីនេះទៀត ប្រាក់ចំណូលនៃ Semiconductor របស់ក្រុមហ៊ុន Intel មានកំណើនដល់ទៅ 9% នៅក្នុងត្រីមាសនេះហើយវាមានកំណើន 5% បើធៀបទៅនឹងឆ្នាំមុននេះ ជាមួយនឹងប្រាក់ចំណូល 15.6 ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំនេះ ។ 

 

ទំហំទឹកប្រាក់ក្រុមហ៊ុន Samsung បានឈរនៅចំណាត់ថ្នាក់កំពូលជាមួយនឹងប្រាក់ចំណូលនៃ Semiconductor ដែលមានរហូតដល់ទៅ 16.5 ពាន់លានដុល្លារអាមេរិកនៅក្នុងត្រីមាសទី3 នៃឆ្នាំ 2017 នេះដែលមានកំណើនកើនឡើង 15% នៅក្នុងត្រីមាសនេះ និងមានកំណើនប្រចាំឆ្នាំដល់ទៅ 53% ។ ផ្ទុយទៅវិញ នៅក្នុងត្រីមាសមុននេះ ក្រុមហ៊ុន Intel មានប្រាក់ចំណូលដល់ទៅ 14.6 ពាន់លានដុល្លារអាមេរិក ខណៈពេលដែលក្រុមហ៊ុន Samsung មានប្រាក់ចំណូលត្រឹមតែ 14.4 ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។

 

សំរាប់ត្រីមាសទី 4 នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន IHS Markit បានទស្សន៍ទាយថា ក្រុមហ៊ុន Samsung នឹងនៅតែជាក្រុមហ៊ុននាំមុខមួយនៅក្នុងអាជីវកម្ម Semiconductor ជាមួយនឹងកំណើនកើនឡើង 6% នៅក្នុងត្រីមាស និងកំណើន 49% បើធៀបទៅនឹងឆ្នាំមុន ហើយប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ គឺ 17.6 ពាន់លានដុល្លារអាមេរិកនោះ។ ទន្ទឹមនឹងនេះ ផងដែរ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Intel នឹងមានចំណួនត្រឹមតែ 16.2 ពាន់លានដុល្លារអាមេរិកជាមួយនឹងកំណើន 2% នៅក្នុងត្រីមាស និងកំណើនប្រចាំឆ្នាំ 3% ។ 

 

ក្រុមហ៊ុន IHS Markit បានរំពឹងថា តម្រូវការចេញពីតំបន់ជាច្រើននៃទីផ្សារសម្រាប់ DRAM និង NAND នៅតែខ្លាំង ហើយប្រាក់ចំណូលថ្មីបានមកពីទីផ្សារជាច្រើនទៀតដូចជា IoT និងបច្ចេកវិទ្យា AI ក្រុមហ៊ុន Intel និង Samsung ត្រូវបានគេរំពឹងថា នឹងមានប្រាក់ចំណូលច្រើនជាង 60 ពាន់លានដុល្លារអាមេរិកពីអាជីវកម្ម Semiconductor នៅក្នុងឆ្នាំ 2017 នេះ។ នៅដើមឆ្នាំនេះ របាយការណ៍មួយចំនួនទម្លាយថា ក្រុមហ៊ុន Samsung កំពុងតែធ្វើការវិនិយោគយ៉ាងខ្លាំងទៅលើម៉េមូរី NAND Flash ហើយក្រុមហ៊ុនប្រកាសផងដែរថា ក្រុមហ៊ុន នឹងវិនិយោគទឹកប្រាក់ 7 ពាន់លានដុល្លារអាមេរិកទៅលើ NAND Flash Memory នៅក្នុងប្រទេសចិននៅក្នុងរយៈពេល 3 ឆ្នាំផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន