no-alternative title

ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់ Samsung នៅតែបន្តប្រើប្រាស់នូវបំពង់បំភាយកំដៅសម្រាប់ស្មាតហ្វូនជាច្រើននៅឆ្នាំ 2018 ទោះបីមានតម្លៃថ្លៃក៏ដោយ

ថ្មីៗនេះ ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់ Samsung នៅតែបន្តប្រើប្រាស់នូវបំពង់បំភាយកំដៅសម្រាប់ស្មាតហ្វូនជាច្រើននៅឆ្នាំ 2018 ទោះបីមានតម្លៃថ្លៃក៏ដោយ។ នៅក្នុងពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូនជាច្រើន បន្តនូវការផលិតស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន ដែលភ្ជាប់ជាមួយនឹងសមាសភាគដ៏ខ្លាំងក្លានោះ បំពង់នេះ នឹងជួយកាត់បន្ថយកំដៅ ហើយនិងផ្តល់នូវប្រព័ន្ធត្រជាក់ (Cooling Solutions) ដើម្បីជួយទប់ស្មាតហ្វូនទាំងនេះ កុំអោយកើនឡើងកំដៅនោះ។ នៅក្នុងរយៈពេល 2 ឆ្នាំកន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន បានធ្វើការផ្លាស់ប្តូរទៅលើដំណោះស្រាយនៃប្រព័ន្ធត្រជាក់នេះ ប៉ុន្តែបំពង់បំភាយកំដៅនេះ ត្រូវបានគេប្រើប្រាស់សម្រាប់តែផលិតផលថ្នាក់ខ្ពស់ប៉ុណ្ណោះ ដោយសារតែតម្លៃរបស់ឧបករណ៍នេះថ្លៃពេក។

ម្យ៉ាងវិញទៀត សម្រាប់ស្មាតហ្វូនថ្នាក់កណ្តាល និងថ្នាក់ទាប មិនត្រូវការនូវប្រព័ន្ធត្រជាក់នោះទេ ដោយសារតែវាមិនងាយកើនឡើងកំដៅនោះទេ។ ក្រុមហ៊ុន Samsung គឺជាអ្នកផ្គត់ផ្គង់នូវប្រព័ន្ធត្រជាក់ដំបូងបំផុត ដែលផ្អែកទៅលើបំពង់បំភាយខ្យល់នេះ។ នេះគឺជាប្រព័ន្ធត្រជាក់បំផុតសម្រាប់ស្មាតហ្វូន ហើយពាក្យចចាមអារ៉ាមនៅលើទីផ្សារអះអាងថា ក្រុមហ៊ុន Samsung នឹងឈប់ប្រើប្រាស់បច្ចេកវិទ្យានេះនៅក្នុងឆ្នាំ 2018 ។ យ៉ាងណាមិញ ប្រភពអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េខាងត្បូងនេះនឹងបន្តប្រើប្រាស់នូវដំណោះស្រាយនេះសម្រាប់ស្មាតហ្វូនជំនាន់ថ្មីជាច្រើនរបស់ខ្លួនផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនជាច្រើននៅក្នុងឧស្សាហកម្មស្មាតហ្វូននេះ កំពុងតែព្យាយាមយ៉ាងខ្លាំងទៅលើការរចនាម៉ូដមួយទៀតដែលពាក់ព័ន្ធទៅនឹងប្រព័ន្ធបញ្ចេញចំហាយនេះ។ នៅក្នុងការបំលែងកំដៅនេះគឺពិតជាមានប្រសិទ្ធិភាពជាងការប្រើប្រាស់នូវដំណោះស្រាយត្រជាក់ ប៉ុន្តែតម្លៃរបស់វានឹងខ្បស់ជាងនេះប្រសិនបើវារួចរាល់សម្រាប់ការផលិតទ្រង់ទ្រាយធំនោះ។ នៅផ្នែកខាងលើ ទំហំនៃការបញ្ចេញខ្យល់ចំហាយនោះ គឺជាបញ្ហាមួយទៀតដែលថា ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនចាប់ផ្តើមធ្វើការកែប្រែទៅលើដំណោះស្រាយថ្មី ហើយនេះ គឺជាហេតុផលដែលក្រុមហ៊ុន ចែកចាយចាច្រើនព្យាយាមកាត់បន្ថយទៅលើកម្រាស់នៃផលិតផលទាំងនេះ។ ប្រភពជាច្រើនអះអាងថា កន្លែងបញ្ចេញចំហាយប្រហែលជាបញ្ចប់រួចរាល់ដើម្បីប្រើប្រាស់នៅលើស្មាតហ្វូនក្នុងឆ្នាំ 2019 ប៉ុន្តែវាក៏អាស្រ័យទៅលើតម្លៃរបស់ស្មាតហ្វូននេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន